Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 8:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 លោក​មាន​កូន​ប្រុស​ទាំង​អស់​ចិត‌សិប​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 គ្រា​នោះ គេឌាន​មាន​កូន​ប្រុស​ចិត​សិប​នាក់ គឺ​កូន​ដែល​លោក​បាន​បង្កើត ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 លោក​បង្កើត​បាន​កូន​ប្រុស​៧០​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ជា​ច្រើន

សូមមើលជំពូក ចម្លង

អាល់គីតាប

30 គាត់​មាន​កូន​ប្រុស​ទាំង​អស់​ចិត​សិប​នាក់ ដ្បិត​គាត់​មាន​ប្រពន្ធ​ច្រើន។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 8:30
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុក‌ម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។


ក្រុម​គ្រួសារ​របស់​លោក​យ៉ាកុប​ដែល​មក​ស្រុក​អេស៊ីប​ជា​មួយ​លោក មាន​គ្នា​ទាំង​អស់​ហុក‌សិប​ប្រាំ​មួយ​នាក់ ដោយ​ឥត​បាន​រាប់​បញ្ចូល​កូន​ប្រសា​ស្រី​ទេ។


លោក​ណូអេ​បាន​ចូល​ទៅ​ក្នុង​ទូក​ជា​មួយ​កូន​ប្រុស​ទាំង​បី ភរិយា និង​កូន​ប្រសា​ស្រី​របស់​លោក ដើម្បី​ឲ្យ​បាន​រួច​ខ្លួន​ពី​ទឹក​ជំនន់​ធំ។


ព្រះ‌បាទ​សាឡូម៉ូន​មាន​មហេសី​ដែល​ជា​បុត្រី​របស់​ស្ដេច​សាសន៍​ដទៃ ចំនួន​ប្រាំ‌ពីរ​រយ​អង្គ និង​ស្រី​ស្នំ​ចំនួន​បី​រយ​នាក់។ ពួក​មហេសី និង​ស្រី​ស្នំ​របស់​ស្ដេច បាន​អូស​ទាញ​ព្រះ‌ហឫទ័យ​ស្ដេច​ចេញ​ពី​ព្រះ‌ជាម្ចាស់។


ព្រះ‌បាទ​អហាប់​មាន​បុត្រា​ចិត‌សិប​អង្គ រស់​នៅ​ក្រុង​សាម៉ារី។ លោក​យេហ៊ូវ​ផ្ញើ​សារ​ទៅ​ជូន​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​ទីក្រុង ព្រឹទ្ធា‌ចារ្យ និង​គ្រូ​បាធ្យាយ​របស់​បុត្រ​ព្រះ‌បាទ​អហាប់ ដែល​នៅ​ក្រុង​សាម៉ារី។ ក្នុង​សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖


ពូជ‌ពង្ស​របស់​លោក​យ៉ាកុប​មាន​ចំនួន​ទាំង​អស់​ចិត‌សិប​នាក់។ រីឯ​លោក​យ៉ូសែប​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប​ស្រាប់​ហើយ។


តើ​ព្រះ‌អម្ចាស់​មិន​បាន​ផ្សំ‌ផ្គុំ​អ្នក​ទាំង​ពីរ ឲ្យ​ទៅ​ជា​រូប​កាយ​តែ​មួយ មាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ? ព្រះអង្គ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី? គឺ​ឲ្យ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅ ដែល​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ គឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយា ដែល​ខ្លួន​បាន​រៀបការ​តាំង​ពី​ក្មេង​នោះ​ឡើយ។


ស្ដេច​របស់​អ្នក​មិន​ត្រូវ​មាន​មហេសី​ច្រើន​ឡើយ ក្រែង​លោ​ស្ដេច​បែក​ចិត្ត​ចេញ​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់។ ស្ដេច​ក៏​មិន​ត្រូវ​មាន​មាស​ប្រាក់​ច្រើន​ពេក​ដែរ។


លោក​មាន​កូន​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​សាម‌សិប​ជា​ជំនិះ និង​គ្រប់‌គ្រង​លើ​ក្រុង​សាម‌សិប​នៅ​តំបន់​កាឡាដ ដែល​មាន​ឈ្មោះ​ថា​បុរី​យ៉ាអៀរ រហូត​ដល់​សព្វ​ថ្ងៃ។


លោក​មាន​កូន​ប្រុស​សែ‌សិប​នាក់ និង​ចៅ​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​ចិត‌សិប​ក្បាល​ជា​ជំនិះ។ លោក​អាប់​ដូន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ


លោក​មាន​កូន​ប្រុស​សាម‌សិប​នាក់ និង​កូន​ស្រី​សាម‌សិប​នាក់។ លោក​បាន​លើក​កូន​ស្រី​ឲ្យ​រៀបការ​នឹង​បុរស​នៅ​កុល‌សម្ព័ន្ធ​ផ្សេង ហើយ​ក៏​បាន​រើស​ស្ត្រី​ពី​កុល‌សម្ព័ន្ធ​ផ្សេង មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​លោក​ដែរ។ លោក​បាន​គ្រប់‌គ្រង​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ


ប្រពន្ធ​ចុង​របស់​លោក នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក ដែល​លោក​ដាក់​ឈ្មោះ​ថា អប៊ីម៉ា‌ឡេក។


លោក​អប៊ីម៉ា‌ឡេក ជា​កូន​របស់​លោក​យេរូ‌បាល បាន​ទៅ​ស៊ីគែម រក​បងប្អូន​ខាង​ម្ដាយ​របស់​គាត់ និង​ញាតិ‌សន្ដាន​ទាំង​ប៉ុន្មាន​ខាង​ម្ដាយ ហើយ​ពោល​ថា៖


ប៉ុន្តែ ឥឡូវ​នេះ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ក្រុម​គ្រួសារ​លោក អ្នក​រាល់​គ្នា​សម្លាប់​កូន​ប្រុស​របស់​លោក​ទាំង​ចិត‌សិប​នាក់​ក្នុង​ពេល​តែ​មួយ ព្រម​ទាំង​លើក​អប៊ីម៉ា‌ឡេក ជា​កូន​ស្ត្រី​បម្រើ​របស់​លោក ឲ្យ​ធ្វើ​ជា​ស្ដេច គ្រង​រាជ្យ​លើ​អ្នក​មុខ​អ្នក​ការ នៅ​ស៊ីគែម​ថែម​ទៀត​ផង ព្រោះ​គាត់​ត្រូវ​ជា​សាច់‌ញាតិ​របស់​អ្នក​រាល់​គ្នា។


«សូម​បងប្អូន​ទៅ​សួរ​អ្នក​មុខ​អ្នក​ការ​ទាំង​អស់ នៅ​ស៊ីគែម​ថា តើ​អស់​លោក​ចង់​ឲ្យ​កូន​របស់​លោក​យេរូ‌បាល ទាំង​ចិត‌សិប​នាក់​គ្រប់‌គ្រង​លើ​អស់​លោក ឬ​ក៏​ចង់​ឲ្យ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ? សូម​កុំ​ភ្លេច​ថា ខ្ញុំ​ជា​សាច់​ឈាម​របស់​អស់​លោក»។


បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បងប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូ‌បាល​ទាំង​ចិត‌សិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​លោក​លាក់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម