គាត់បានផ្តែផ្តាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជម្រាបអេសាវ ជាចៅហ្វាយខ្ញុំដូចតទៅ: យ៉ាកកូបជាអ្នកបម្រើរបស់អ្នក សូមជម្រាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។
ពួកចៅហ្វាយ 5:4 - អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ កាលទ្រង់ចាកចេញពីស្រុកសៀរ កាលទ្រង់មកពីស្រុកអេដុម នោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹត ពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ កាលព្រះអង្គបានយាងចេញពីភ្នំសៀរ កាលព្រះអង្គបានយាងមកពីស្រុកអេដុម នោះផែនដីញាប់ញ័រ ផ្ទៃមេឃក៏បង្អុរ អើ ពពកបានបង្អុរទឹកចុះមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ កាលព្រះអង្គយាងចាកចេញពីស្រុកសៀរ កាលព្រះអង្គយាងមកពីស្រុកអេដុម នោះផែនដីបានរញ្ជួយ មេឃក៏ប្រែជាខ្មៅងងឹត ពពកក៏បង្អុរភ្លៀងចុះមកយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ កាលទ្រង់បានយាងចេញពីភ្នំសៀរ កាលទ្រង់បានយាងមកពីស្រុកអេដំម នោះផែនដីក៏ញ័រឡើង ផ្ទៃមេឃក៏ទូទឹម ហើយពពកបានបង្អុរទឹកចុះ |
គាត់បានផ្តែផ្តាំអ្នកនាំសារទាំងនោះថា៖ «អ្នករាល់គ្នាត្រូវជម្រាបអេសាវ ជាចៅហ្វាយខ្ញុំដូចតទៅ: យ៉ាកកូបជាអ្នកបម្រើរបស់អ្នក សូមជម្រាបថា “ខ្ញុំស្នាក់នៅជាមួយលោកអ៊ំឡាបាន់រហូតមកទល់ពេលនេះ។
ឱអុលឡោះអើយ! ទ្រង់បានប្រោសប្រទានភ្លៀងដ៏ត្រជាក់ត្រជុំ មកលើទឹកដីដ៏ហួតហែងរបស់ទ្រង់ ដើម្បីឲ្យប្រជារាស្ដ្ររបស់ទ្រង់ បានរស់រានឡើងវិញ។
មានភ្លៀងបង្អុរធ្លាក់ចុះពីលើមេឃ ដូចទឹកជ្រោះធ្លាក់ ហើយក៏មានផ្គរលាន់ឮពីលើមេឃ មកយ៉ាងខ្លាំងដែរ រន្ទះរបស់ទ្រង់ភ្លឺផ្លេកពាសពេញផ្ទៃមេឃ។
នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង ផ្លេកបន្ទោររបស់ទ្រង់ភ្លឺចាំងមកលើពិភពលោក ធ្វើឲ្យផែនដីរញ្ជួយញាប់ញ័រ។
តាំងពីយូរណាស់មកហើយ យើងខ្ញុំជាប្រជារាស្ត្រ ដែលទ្រង់លែងគ្រប់គ្រង ទ្រង់លែងរាប់យើងខ្ញុំទុកជាប្រជារាស្ត្រ របស់ទ្រង់។
ភ្នំទាំងឡាយស្រុតចុះនៅក្រោមទ្រង់ ហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយ ដូចក្រមួនរលាយនៅមុខភ្លើង ឬដូចទឹកហូរចុះតាមជំរាលភ្នំដែរ។
«អុលឡោះតាអាឡាមកពីភ្នំស៊ីណៃ ទ្រង់ក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ទ្រង់បំភ្លឺប្រជារាស្ត្ររបស់ទ្រង់ពីភ្នំប៉ារ៉ាន ទ្រង់មកជាមួយម៉ាឡាអ៊ីកាត់យ៉ាងច្រើនអនេកអនន្ត ទ្រង់កាន់ហ៊ូកុំដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ទ្រង់។
ពីដើម សំឡេងរបស់ទ្រង់បានធ្វើឲ្យកក្រើកផែនដី ឥឡូវនេះ ទ្រង់មានបន្ទូលសន្យាថាៈ«ម្ដងនេះទៀត យើងនឹងធ្វើឲ្យកក្រើកមិនត្រឹមតែផែនដីប៉ុណ្ណោះទេ គឺកក្រើកទាំងផ្ទៃមេឃផងដែរ»។