Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទ្រង់​បាន​យាង​ចេញ​ពី​ភ្នំ​សៀរ កាល​ទ្រង់​បាន​យាង​មក​ពី​ស្រុក​អេដំម នោះ​ផែនដី​ក៏​ញ័រ​ឡើង ផ្ទៃ​មេឃ​ក៏​ទូទឹម ហើយ​ពពក​បាន​បង្អុរ​ទឹក​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ព្រះ‌អង្គ​បាន​យាង​ចេញ​ពី​ភ្នំ​សៀរ កាល​ព្រះ‌អង្គ​បាន​យាង​មក​ពី​ស្រុក​អេដុម នោះ​ផែនដី​ញាប់​ញ័រ ផ្ទៃ​មេឃ​ក៏​បង្អុរ អើ ពពក​បាន​បង្អុរ​ទឹក​ចុះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ឱ​ព្រះ‌អម្ចាស់​អើយ កាល​ព្រះអង្គ​យាង​ចាក​ចេញ​ពី​ស្រុក​សៀរ កាល​ព្រះអង្គ​យាង​មក​ពី​ស្រុក​អេដុម នោះ​ផែនដី​បាន​រញ្ជួយ មេឃ​ក៏​ប្រែ​ជា​ខ្មៅ​ងងឹត ពពក​ក៏​បង្អុរ​ភ្លៀង​ចុះ​មក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ កាល​ទ្រង់​ចាក​ចេញ​ពី​ស្រុក​សៀរ កាល​ទ្រង់​មក​ពី​ស្រុក​អេដុម នោះ​ផែនដី​បាន​រញ្ជួយ មេឃ​ក៏​ប្រែ​ជា​ខ្មៅ​ងងឹត ពពក​ក៏​បង្អុរ​ភ្លៀង​ចុះ​មក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ជំរាប​ដល់​អេសាវ ជា​លោក​ម្ចាស់​អញ យ៉ាង​នេះ​ថា យ៉ាកុប​ជា​អ្នក​បំរើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ឡាបាន់​ដរាប​ដល់​ឥឡូវ​នេះ


នោះ​ផែនដី​បាន​ញ័រ​កក្រើក ឫស​ផ្ទៃ​មេឃ​ក៏​រំពើក ហើយ​ត្រូវ​រញ្ជួយ ដោយ​ព្រោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ


ទ្រង់​ចាប់​អង្រួន​ផែនដី​ឲ្យ​ចេញ​ពី​កន្លែង​ធម្មតា ហើយ​អស់​ទាំង​សសរ​នៃ​ផែនដី​ក៏​ញ័រ


ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បង្អុរ​ភ្លៀង​ជា​បរិបូរ ក៏​បាន​តាំង​មរដក​ទ្រង់​ដែល​ហេវ​នោះ ឲ្យ​ជាប់​មាំ‌មួន​ឡើង


អស់​ទាំង​ពពក​បាន​ចាក់​ទឹក​ចេញ ផ្ទៃ​មេឃ​ក៏​បញ្ចេញ​សូរ​រំពង ហើយ​ព្រួញ​របស់​ទ្រង់​បាន​ហើរ​ទៅ​គ្រប់​អន្លើ​ដែរ


សូរ‌សៀង​នៃ​ផ្គរ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ខ្យល់​កួច ផ្លេក‌បន្ទោរ​បាន​បំភ្លឺ​លោកីយ ឯ​ផែនដី​ក៏​ញ័រ​កក្រើក


យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ទ្រង់​មិន​បាន​គ្រប់‌គ្រង​ឡើយ គឺ​ដូច​ជា​ពួក​អ្នក ដែល​មិន​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​វិញ។


អស់​ទាំង​ភ្នំ​នឹង​រលាយ​ពី​ក្រោម​ទ្រង់​ទៅ ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នឹង​សញ្ជែក​ចេញ ដូច​ជា​ក្រមួន​ដែល​ត្រូវ​ភ្លើង ហើយ​ដូច​ទឹក​ដែល​ចាក់​ចុះ​តាម​ទី​ចោត


គឺ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បាន​ក្រោក​ពី​ភ្នំ​សៀរ​មក​ឯ​គេ ទ្រង់​បាន​ភ្លឺ​មក​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​ក៏​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន​មក​ឯ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ នោះ​មាន​ភ្លើង​ដ៏​ជា​ក្រឹត្យ‌វិន័យ​សំរាប់​គេ


សំឡេង​ទ្រង់​បាន​ធ្វើ​ឲ្យ​ផែនដី​កក្រើក​រញ្ជួយ​នៅ​វេលា​នោះ តែ​ឥឡូវ​នេះ ទ្រង់​សន្យា​ថា «អញ​នឹង​ធ្វើ​ឲ្យ​កក្រើក​ម្តង​ទៀត មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ គឺ​ទាំង​ផ្ទៃ​មេឃ​ថែម​ទៀត​ផង»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម