ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 3:1 - អាល់គីតាប

អុលឡោះ‌តាអាឡា​បាន​ទុក​ប្រជា‌ជាតិ​ទាំង​នោះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ល្បង‌ល​កូន​ចៅ​អ៊ីស្រ‌អែល​ទាំង​ប៉ុន្មាន ដែល​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ដណ្តើម​យក​ទឹក​ដី​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​សាសន៍​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​បន្សល់​ទុក ដើម្បី​ល្បង​ល​ពួក​អ៊ីស្រា‌អែល​ដោយ‌សារ​ពួក​គេ នោះ​គឺ​អស់​អ្នក​ដែល​មិន​ធ្លាប់​ធ្វើ​ចម្បាំង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាណាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​បាន​ទុក​ប្រជា‌ជាតិ​ទាំង​នោះ​ឲ្យ​រស់​នៅ​ក្នុង​ស្រុក ដើម្បី​ល្បង‌ល​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មិន​ចូល​រួម​ធ្វើ​សង្គ្រាម​ដណ្ដើម​យក​ទឹក​ដី​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​ទុក​នៅ ដើម្បី​នឹង​ល្បង​ល​ពួក​អ៊ីស្រាអែល​ដោយ‌សារ​គេ គឺ​នឹង​ល្បង​ល​អស់​អ្នក​ដែល​មិន​បាន​ស្គាល់​អស់​ទាំង​ចំបាំង​នៅ​ស្រុក​កាណាន

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 3:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ នៅ​សេស‌សល់​ក្នុង​ស្រុក ព្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​បំផ្លាញ​ពួក​គេ​ឡើយ។ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​កេណ្ឌ​ពួក​នោះ ធ្វើ​ជា​កំណែន​រហូត​ដល់​សព្វ​ថ្ងៃ។


ប៉ុន្តែ នៅ​គ្រា​ដែល​ស្តេច​ស្រុក​បាប៊ី‌ឡូន​ចាត់​ទូត​ឲ្យ​មក ដើម្បី​សួរ​ដំណឹង​អំពី​ការ​អស្ចារ្យ ដែល​កើត​មាន​នៅ​ក្នុង​ស្រុក អុលឡោះ​បាន​បោះ​បង់​ចោល​ស្តេច​ហេសេ‌គា​ដើម្បី​ល្បង‌ល​មើល​ថា តើ​ស្តេច​មាន​ចិត្ត​យ៉ាង​ណា។


អុលឡោះ​ជ្រាប​ច្បាស់​នូវ​មាគ៌ា​ដែល​ខ្ញុំ​ដើរ ប្រសិន​បើ​ទ្រង់​ល្បង‌ល​មើល​ខ្ញុំ ទ្រង់​មុខ​ជា​ឃើញ​ថា ខ្ញុំ​ប្រៀប​បាន​នឹង​មាស​សុទ្ធ។


ម៉ូសា​ស្រែក​អង្វរអុលឡោះ‌តាអាឡា ទ្រង់​ក៏​បង្ហាញ​ឈើ​មួយ​ប្រភេទ​ដល់​គាត់។ ម៉ូសា​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​គេ​ក៏​អាច​បរិភោគ​ទឹក​បាន។ នៅ​ទី​នោះ អុលឡោះ‌តាអាឡា​ប្រទាន​ហ៊ូកុំ និង​វិន័យ​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល ហើយ​ទ្រង់​ក៏​បាន​ល្បងល​មើល​ពួក​គេ​ដែរ។


គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​អាច​លត់‌ដំ ដើម្បី​ស្គាល់​តម្លៃ។


«យេរេមា​អើយ យើង​បាន​តែង‌តាំង​អ្នក ឲ្យ​ល្បង‌ល​មើល​ប្រជា‌ជន​របស់​យើង ដូច​ជាង​សាក​ល្បង‌លោហ‌ធាតុ គឺ​យើង​ឲ្យ​អ្នក​សង្កេត និង​ល្បង‌ល​មើល មាគ៌ា​របស់​ពួក​គេ»។


យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេស‌សល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: “អ្នក​ទាំង​នេះ​ជា​ប្រជា‌ជន​របស់​យើង” ហើយ​គេ​នឹង​ពោល​ថា: “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​យើង”»។


ប៉ុន្ដែ អ៊ីសា​ពុំ​ទុក​ចិត្ដ​គេ​ទេ ដ្បិត​គាត់​ស្គាល់​ចិត្ដ​គំនិត​អ្នក​ទាំង​នោះ


អុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក ដេញ​កំចាត់​ពួក​គេ​ចេញ​ឆ្ងាយ​ពី​អ្នក​បន្តិច​ម្តងៗ។ អ្នក​ពុំ​អាច​បំផ្លាញ​ពួក​គេ​អស់​ភ្លាមៗ​ឡើយ បើ​មិន​ដូច្នោះ​ទេ សត្វ​ព្រៃ​កើន​ចំនួន​ច្រើន​ឡើង ហើយ​ធ្វើ​ទុក្ខ​អ្នក​ជា​មិន​ខាន។


អុលឡោះ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ ជា​អាហារ​ដែល​ដូន​តា​របស់​អ្នក​ពុំ​ធ្លាប់​ស្គាល់។ ទ្រង់​ធ្វើ​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ល្បងល​អ្នក​ដូច្នេះ ដើម្បី​ប្រទាន​ពរ​អ្នក​នៅ​ពេល​ក្រោយ។


ចូរ​នឹក​ចាំ​ថាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​នេះ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ទុក្ខ​លំបាក។ អុលឡោះ​ល្បងល​អ្នក ចង់​ដឹង​ថា តើ​អ្នក​មាន​ចិត្ត​ដូច​ម្តេច ហើយ​អ្នក​កាន់​តាម​បទ​បញ្ជា​របស់​ទ្រង់ ឬ​យ៉ាង​ណា។


ទុក្ខ​លំបាក​ទាំង​នេះ​នឹង​លត់​ដំ​ជំនឿ​របស់​បង​ប្អូន ឲ្យ​មាន​តម្លៃ​លើស​មាស ដែល​តែងតែ​រលាយ​សូន្យ​នោះ​ទៅ​ទៀត គឺ​មាស​ដែល​សំរាំង​ក្នុង​ភ្លើង។ នៅ​ថ្ងៃ​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សំដែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ ជំនឿ​របស់​បង​ប្អូន​នឹង​ទទួល​ការ​សរសើរ ទទួល​សិរី‌រុង‌រឿង និង​កិត្ដិយស​ជា​មិន​ខាន។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង ដែល​កើត​មាន ដើម្បី​លត់​ដំ​បង​ប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្ដិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។


យើង​នឹង​ប្រហារ​ជីវិត​កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ​ក្រុម‌ជំអះ​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ដ​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


ក្រោយ​ពេល​យ៉ូស្វេ​ស្លាប់​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រ‌អែល​សួរអុលឡោះ‌តាអាឡា​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុល‌សម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​កាណាន​មុន​គេ»?។


មនុស្ស​ជំនាន់​នោះ​ក៏​ស្លាប់​អស់​ទៅ ហើយ មាន​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ អ្នក​ទាំង​នេះ​មិន​បាន​ស្គាល់អុលឡោះ‌តាអាឡា ហើយ​ក៏​មិន​ស្គាល់​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ​ចំពោះ​អ៊ីស្រ‌អែល​ដែរ។


អុលឡោះ‌តាអាឡា​ទុក​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ទ្រង់​មិន​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​យ៉ូស្វេ ឲ្យ​រស់​នៅ​ក្នុង​ស្រុក​ត​ទៅ​មុខ​ទៀត គឺ​ទ្រង់​មិន​ប្រញាប់​នឹង​យក​ទឹក​ដី​ចេញ​ពី​ពួក​គេ​ឡើយ។


ទ្រង់​គ្រាន់​តែ​ពេញ​ចិត្ត​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​ជំនាន់​ក្រោយ គឺ​ពួក​ដែល​មិន​ធ្លាប់​ច្បាំង​បាន​ហាត់​រៀន​ធ្វើ​សង្គ្រាម។