គេក៏បានដាក់ឈ្មោះឲ្យគំនរថ្មនោះថា «មីសប៉ា»ដែរ ព្រោះឡាបាន់ពោលថា «សូមអុលឡោះតាអាឡាតាមឃ្លាំមើលកូន និងពុកនៅពេលដែលយើងឃ្លាតឆ្ងាយពីគ្នាទៅ។
ពួកចៅហ្វាយ 11:29 - អាល់គីតាប គ្រានោះ រសនៃអុលឡោះតាអាឡាសណ្ឋិតលើលោកយែបថា គាត់បានធ្វើដំណើរកាត់ស្រុកកាឡាដ និងស្រុកម៉ាណាសេ រួចទៅដល់មីសប៉ា ក្នុងស្រុកកាឡាដ។ បន្ទាប់មក គាត់បន្តដំណើរពីទីនោះ ឆ្ពោះទៅស្រុកអាំម៉ូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាមកសណ្ឋិតលើយែបថា រួចលោកបានធ្វើដំណើរកាត់ស្រុកកាឡាត និងស្រុកម៉ាណាសេ បន្តទៅដល់មីសប៉ាក្នុងស្រុកកាឡាត ហើយចេញពីមីសប៉ាស្រុកកាឡាត បន្តទៅឯពួកអាំម៉ូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកយែបថា លោកបានធ្វើដំណើរកាត់ស្រុកកាឡាដ និងស្រុកម៉ាណាសេ រួចទៅដល់មីសប៉ា ក្នុងស្រុកកាឡាដ។ បន្ទាប់មក លោកបន្តដំណើរពីទីនោះ ឆ្ពោះទៅស្រុកអាំម៉ូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណៈនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាទ្រង់ក៏មកសណ្ឋិតលើយែបថា រួចលោកដើរកាត់ស្រុកកាឡាត នឹងស្រុកម៉ាន៉ាសេ ទៅតាមមីសប៉ា-កាឡាត ហើយពីទីនោះក៏ដំរង់ទៅឯពួកកូនចៅអាំម៉ូន |
គេក៏បានដាក់ឈ្មោះឲ្យគំនរថ្មនោះថា «មីសប៉ា»ដែរ ព្រោះឡាបាន់ពោលថា «សូមអុលឡោះតាអាឡាតាមឃ្លាំមើលកូន និងពុកនៅពេលដែលយើងឃ្លាតឆ្ងាយពីគ្នាទៅ។
ពេលនោះ រសរបស់អុលឡោះក៏មកសណ្ឋិតលើលោកអម៉ាសាយ ដែលជាមេលើក្រុមទាំងសាមសិបនាក់គាត់ពោលថា៖ «ស្តេចទត ជាកូនរបស់លោកអ៊ីសាយអើយ! យើងខ្ញុំទាំងអស់គ្នាស៊ូប្តូរផ្តាច់នៅជាមួយ ស្តេចហើយ។ សូមឲ្យសេចក្តីសុខសាន្តកើតមានដល់ស្តេច និងអស់អ្នកដែលនៅជាមួយស្តេច! ដ្បិតអុលឡោះជាម្ចាស់របស់ស្តេច បានជួយស្តេចហើយ!»។ ស្តេចទតក៏ទទួលពួកគេ ហើយតែងតាំងពួកគេ ឲ្យធ្វើជានាយទាហានក្នុងកងទ័ពរបស់គាត់។
អុលឡោះតាអាឡាចុះមកក្នុងពពក រួចសន្ទនាជាមួយម៉ូសា។ ទ្រង់យករសរបស់ទ្រង់មួយចំណែកពីម៉ូសា ប្រគល់ទៅឲ្យអះលីជំអះទាំងចិតសិបនាក់។ ពេលរសអុលឡោះមកសណ្ឋិតលើពួកគេ ពួកគេចាប់ផ្តើមថ្លែងបន្ទូលអុលឡោះ តែថ្លែងមិនយូរទេ។
គ្រានោះ ជនជាតិអាំម៉ូនប្រមូលផ្តុំគ្នា បោះទ័ពនៅស្រុកកាឡាដ ហើយជនជាតិអ៊ីស្រអែលក៏ប្រមូលគ្នាបោះទ័ពនៅមីសប៉ាដែរ។
លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកគាត់ឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំលឹកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា។
ប៉ុន្តែ ស្តេចនៃជនជាតិអាំម៉ូនមិនអើពើនឹងសំដី ដែលលោកយែបថាចាត់អ្នកនាំពាក្យឲ្យមកប្រាប់នោះឡើយ។
លោកយែបថាបានសន្យាយ៉ាងឱឡារិកចំពោះអុលឡោះតាអាឡាថា៖ «ប្រសិនបើទ្រង់ប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្តាប់ដៃរបស់ខ្ញុំ
រសនៃអុលឡោះតាអាឡាបានចាប់ផ្តើមធ្វើសកម្មភាពក្នុងជីវិតគាត់ ពេលដែលគាត់ស្ថិតនៅក្នុងជំរំដាន់ ត្រង់ចន្លោះសូរ៉ាស់ និងអែសថោល។
រសនៃអុលឡោះតាអាឡាសណ្ឋិតលើលោកអូធ្នាល គាត់ក៏ធ្វើជាមេដឹកនាំរបស់ប្រជាជនអ៊ីស្រអែល។ លោកអូធ្នាលចេញទៅច្បាំង ហើយអុលឡោះតាអាឡាប្រទានឲ្យគាត់មានជ័យជំនះ ដោយប្រគល់ស្តេចគូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ណាហារេម មកក្នុងកណ្តាប់ដៃរបស់គាត់។
រសនៃអុលឡោះតាអាឡាមកនៅជាមួយលោកគេឌាន គាត់ក៏ផ្លុំស្នែង ដើម្បីកោះហៅប្រជាជនក្នុងអំបូរអបៀស៊ើរ ឲ្យមកតាមគាត់។
កាលលោកសូល និងអ្នកបម្រើទៅដល់ភូមិគីបៀរ ណាពីមួយក្រុមមកជួបគាត់។ ពេលនោះរសរបស់អុលឡោះមកសណ្ឋិតលើគាត់ ហើយគាត់ថ្លែងបន្ទូលរបស់អុលឡោះក្នុងចំណោមពួកណាពី។
អុលឡោះតាអាឡាក៏ចាត់លោកយេរូបាល និងខ្ញុំ សាំយូអែលឲ្យមក។ ទ្រង់រំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ដែលនៅជុំវិញ ហើយអ្នករាល់គ្នាក៏បានរស់នៅក្នុងស្រុកនេះប្រកបដោយសេចក្តីសុខសាន្ត។