Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 13:25 - អាល់គីតាប

25 រស​នៃអុលឡោះ‌តាអាឡា​បាន​ចាប់​ផ្តើម​ធ្វើ​សកម្ម‌ភាព​ក្នុង​ជីវិត​គាត់ ពេល​ដែល​គាត់​ស្ថិត​នៅ​ក្នុង​ជំរំ​ដាន់ ត្រង់​ចន្លោះ​សូរ៉ាស់ និង​អែស‌ថោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចាប់ផ្ដើម​បណ្ដាល​គាត់ នៅ​ត្រង់​ម៉ាហានេ-ដាន់ នៅ​ចន្លោះ​សូរ៉ាស់ និង​អែស‌ថោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់​បាន​ចាប់​ផ្ដើម​ធ្វើ​សកម្ម‌ភាព​ក្នុង​ជីវិត​លោក ពេល​លោក​ស្ថិត​នៅ​ក្នុង​ជំរំ​ដាន់ ត្រង់​ចន្លោះ​សូរ៉ាស់ និង​អែស‌ថោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចាប់​តាំង​បណ្តាល​គាត់ នៅ​ត្រង់​ម៉ាហានេ-ដាន់ ដែល​នៅ​កណ្តាល​សូរ៉ាស់ ហើយ​នឹង​អែស‌ថោល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 13:25
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ រស‌អុលឡោះ​នាំ​អ៊ីសា​ទៅ​វាល​រហោ‌ស្ថាន​ឲ្យ​អ៊ីព្លេស‌ហ្សៃតន​ល្បួង


គាត់​ដែល​អុលឡោះ​ចាត់​ឲ្យ​មក ថ្លែង​បន្ទូល​របស់​អុលឡោះ ព្រោះ​អុលឡោះ​ប្រទាន​រស‌អុលឡោះ​មក​គាត់​យ៉ាង​បរិបូណ៌។


រីឯ​ក្រុង​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​តាម​តំបន់​វាល​ទំនាប មាន: អែស‌ថោល សូរ៉ាស់ អាសណា


ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​គេ មាន​ក្រុង​សូរ៉ាស អែស‌ថោល-សេ‌មែស


គ្រា​នោះ រស​នៃអុលឡោះ‌តាអាឡា​សណ្ឋិត​លើ​លោក​យែបថា គាត់​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាដ និង​ស្រុក​ម៉ាណា‌សេ រួច​ទៅ​ដល់​មីស‌ប៉ា ក្នុង​ស្រុក​កាឡាដ។ បន្ទាប់​មក គាត់​បន្ត​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ស្រុក​អាំម៉ូន។


ថ្ងៃ​មួយ លោក​សាំ‌សុន​ធ្វើ​ដំណើរ ទៅ​ក្រុង​ធីមណា នៅ​ទី​នោះ គាត់​បាន​ឃើញ​ស្ត្រី​ក្រមុំ​ជាតិ​ភីលី‌ស្ទីន​ម្នាក់។


ដូច្នេះ រស​នៃអុលឡោះ‌តាអាឡា​បាន​មក​សណ្ឋិត​លើ​គាត់ ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង​ខ្លាំង​ក្លា។ គាត់​ចុះ​ទៅ​ក្រុង​អាស‌កា‌ឡូន សម្លាប់​អ្នក​ស្រុក​នោះ​អស់​សាម‌សិប​នាក់ ហើយ​យក​សម្លៀក‌បំពាក់​របស់​គេ​មក​ប្រគល់​ឲ្យ​អស់​អ្នក​ដែល​បាន​បក​ស្រាយ​ប្រស្នា។ បន្ទាប់​មក ដោយ​ខឹង​ខ្លាំង​ពេក គាត់​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់​វិញ។


បង‌ប្អូន និង​គ្រួសារ​គាត់​ទាំង​អស់​ក៏​នាំ​គ្នា​ទៅ​យក​សាក‌សព​លោក មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​លោក​ម៉ាណូ‌អា ជា​ឪពុក​ដែល​ស្ថិត​នៅ​ត្រង់​ចន្លោះ​សូហារ និង​អេស‌ថោល។ លោក​សាំ‌សុន​បាន​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។


ដូច្នេះ កូន​ចៅ​ដាន់​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ​ប្រាំ​នាក់ ដែល​ជា​អ្នក​ចំបាំង​ដ៏​ជំនាញ​ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែស‌ថោល ឲ្យ​ទៅ​ស៊ើប​ពិនិត្យ​មើល​ទឹក​ដី។ អ្នក​ទាំង​នោះ​បាន​មក​ដល់​តំបន់​ភ្នំ​អេប្រា‌អ៊ីម ហើយ​ពេល​យប់​ពួក​គេ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​លោក​មីកា។


រស​នៃអុលឡោះ‌តាអាឡា​សណ្ឋិត​លើ​លោក​អូធ្នាល គាត់​ក៏​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​អ៊ីស្រ‌អែល។ លោក​អូធ្នាល​ចេញ​ទៅ​ច្បាំង ហើយអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​មាន​ជ័យ​ជំនះ ដោយ​ប្រគល់​ស្តេច​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​អើរ៉ាម-ណាហា‌រេម មក​ក្នុង​កណ្តាប់​ដៃ​របស់​គាត់។


រស​នៃអុលឡោះ‌តាអាឡា​មក​នៅ​ជា​មួយ​លោក​គេឌាន គាត់​ក៏​ផ្លុំ​ស្នែង ដើម្បី​កោះ​ហៅ​ប្រជា‌ជន​ក្នុង​អំបូរ​អបៀ‌ស៊ើរ ឲ្យ​មក​តាម​គាត់។


កាល​ស្តេច​ឮ​ពាក្យ​ទាំង​នោះ រស​របស់​អុលឡោះ​មក​សណ្ឋិត​លើ​ស្តេច ហើយ​ស្តេច​ខឹង​យ៉ាង​ខ្លាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម