បរិទេវ 3:41 - អាល់គីតាប ពេលយើងលើកដៃទូរអារកអុលឡោះ ដែលនៅសូរ៉កា តោងយើងផ្ចង់ចិត្តទៅរកទ្រង់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យយើងតម្រង់ចិត្តឡើង ទៅឯព្រះ ដែលគង់នៅស្ថានសួគ៌ ជាមួយដៃយើងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលយើងលើកដៃអធិស្ឋាន*រកព្រះជាម្ចាស់ ដែលគង់នៅស្ថានបរមសុខ* តោងយើងផ្ចង់ចិត្តទៅរកព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យយើងដំរង់ចិត្តឡើងទៅឯព្រះ ដែលគង់នៅស្ថានសួគ៌ ជាមួយនឹងដៃយើងផង |
សូមឲ្យពាក្យទូរអារបស់ខ្ញុំ ឡើងទៅដល់ទ្រង់ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ខ្ញុំ ដូចជំនូននៅពេលល្ងាច!
ពេលខ្ញុំស្រែករកទ្រង់ ពេលខ្ញុំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈបំផុត របស់ទ្រង់ សូមទ្រង់ស្តាប់ពាក្យសូមអង្វរ របស់ខ្ញុំផង។
ខ្ញុំនឹងអរគុណទ្រង់ អស់មួយជីវិតខ្ញុំ ហើយខ្ញុំនឹងលើកដៃឡើង ថ្វាយបង្គំនាមទ្រង់។
សូមប្រោសអ្នកបម្រើរបស់ទ្រង់ ឲ្យមានអំណរសប្បាយ អុលឡោះតាអាឡាអើយ ខ្ញុំផ្ចង់ចិត្តគំនិតទៅរកទ្រង់
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
ដោយយើងជាប់ចិត្ដស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះ យើងមានបំណងមិនត្រឹមតែប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្ដូរជីវិត សម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។