អ៊ីប្រាំឆ្លើយតបវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់ប្រទានអ្វីមកខ្ញុំ ក៏ឥតប្រយោជន៍ដែរ ព្រោះខ្ញុំនឹងលាចាកលោកនេះទៅ ទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ខ្ញុំ គឺអេលាស៊ើរ ជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។
បទចម្រៀងសាឡូម៉ូន 7:4 - អាល់គីតាប ករបស់អូនប្រៀបបាននឹងប៉មធ្វើពីភ្លុក។ ភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំង នៅក្រុងហេសបូន ដែលស្ថិតនៅក្បែរទ្វារបាត-រ៉ាប៊ីម ច្រមុះរបស់អូនប្រៀបបាននឹងប៉មលីបង់ ដែលបែរទៅរកក្រុងដាម៉ាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កនាងប្រៀបដូចជាប៉មធ្វើពីភ្លុក ភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូន ដែលនៅជិតទ្វារបាត-រ៉ាប៊ីម ច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ករបស់អូនប្រៀបបាននឹងប៉មធ្វើពីភ្លុក។ ភ្នែករបស់អូនភ្លឺថ្លាដូចទឹកត្រពាំង នៅក្រុងហេសបូន ដែលស្ថិតនៅក្បែរទ្វារបាត-រ៉ាប៊ីម ច្រមុះរបស់អូនប្រៀបបាននឹងប៉មលីបង់ ដែលបែរទៅរកក្រុងដាម៉ាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កនាងប្រៀបដូចជាប៉មធ្វើពីភ្លុក ភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូន ដែលនៅជិតទ្វារបាត-រ៉ាប៊ីម ច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស |
អ៊ីប្រាំឆ្លើយតបវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់ប្រទានអ្វីមកខ្ញុំ ក៏ឥតប្រយោជន៍ដែរ ព្រោះខ្ញុំនឹងលាចាកលោកនេះទៅ ទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ខ្ញុំ គឺអេលាស៊ើរ ជាអ្នកក្រុងដាម៉ាស់ឯណោះវិញ»។
ស្តេចទតបានដាក់ទេសាភិបាល ឲ្យត្រួតត្រាលើស្រុកស៊ីរី ជនជាតិស៊ីរីក៏ធ្លាក់ខ្លួនចំណុះគាត់ ហើយត្រូវជូនសួយសារអាករផង។ អុលឡោះតាអាឡាប្រទានឲ្យស្តេចទតមានជ័យជំនះ នៅគ្រប់កន្លែងដែលគាត់ទៅ។
ស្តេចស៊ូឡៃម៉ានមានសំពៅដើរសមុទ្រ សម្រាប់ធ្វើជំនួញទៅស្រុកឆ្ងាយ ជាមួយសំពៅរបស់ស្តេចហ៊ីរ៉ាម។ បីឆ្នាំម្តង សំពៅទាំងនោះវិលត្រឡប់មកវិញ ដោយនាំយកមាស ប្រាក់ ភ្លុក ស្វា និងក្ងោកមកផង។
កិច្ចការផ្សេងៗទៀតរបស់ស្តេចអហាប់ និងអ្វីៗទាំងប៉ុន្មានដែលគាត់បានធ្វើ គឺការសង់ដំណាក់អំពីភ្លុក និងក្រុងនានា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
ដំបូងបង្អស់ ស៊ូឡៃម៉ានសង់ «ដំណាក់ព្រៃស្រុកលីបង់» មានបណ្តោយប្រវែងមួយរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ មានសសរបួនជួរធ្វើពីឈើតាត្រៅ ហើយនៅលើសសរមានធ្នឹមធ្វើពីឈើតាត្រៅដែរ។
គាត់ក៏សង់ក្រុងទាំងប៉ុន្មាន ទុកធ្វើជាឃ្លាំង សម្រាប់ដាក់រទេះចំបាំង និងសម្រាប់ពលសេះ។ ស្តេចស៊ូឡៃម៉ានបានសង់អ្វីៗទាំងអស់ដែលគាត់ពេញចិត្ត នៅក្នុងក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងនៅក្នុងនគរទាំងប៉ុន្មានដែលនៅក្រោមការគ្រប់គ្រងរបស់គាត់។
គាត់ក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មានដែលគាត់ទុកធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀង ឃ្លាំងសម្រាប់ដាក់រទេះចំបាំង និងសម្រាប់ពលសេះ។ ស្តេចស៊ូឡៃម៉ានបានសង់អ្វីៗទាំងអស់ ដែលគាត់ពេញចិត្ត នៅក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងក្នុងនគរទាំងប៉ុន្មានដែលគាត់គ្រប់គ្រង។
សូមឲ្យកូនប្រុសៗរបស់យើងប្រៀបដូចជា កូនឈើ ដែលដុះឡើងយ៉ាងស្រស់បំព្រង សូមឲ្យកូនស្រីៗរបស់យើងមានរូបឆោមស្អាត ដូចរូបទេពអប្សរដ៏ល្អប្រណីត។
អាវវែងរបស់ស្តេចក្រអូបទៅដោយ ក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រស្នា មានក្រុមតន្ត្រីប្រគំភ្លេងជូនស្តេច នៅក្នុងវាំងដែលរចនាអំពីភ្លុកដំរី។
គ្រឿងអលង្ការរបស់អូន ធ្វើឲ្យថ្ពាល់របស់អូនកាន់តែស្អាត ហើយខ្សែករបស់អូន ក៏បង្ហាញសាច់ដ៏ល្អរបស់អូនដែរ។
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! នៅពីក្រោយស្បៃ កែវភ្នែករបស់អូនភ្លឺថ្លាដូចកែវចរណៃ សក់របស់អូនមានពណ៌ខ្មៅ ដូចហ្វូងពពែចុះពីភ្នំ នៅស្រុកកាឡាត។
ករបស់អូនប្រៀបបាននឹងប៉មរបស់ស្ដេចទត ដែលមានរាងមូល ហើយរលោង មានខែលរាប់ពាន់ព្យួរនៅលើប៉មនោះ គឺជាខែលរបស់ទាហានដ៏អង់អាច។
សុដន់ទាំងពីររបស់អូនប្រៀបបាននឹងកូនភ្លោះ របស់ប្រើស ដែលស៊ីស្មៅនៅតាមដើមក្រវាន់។
ចូរកុំសម្លឹងមើលមកបងដូច្នេះ ដ្បិតកែវភ្នែករបស់អូនធ្វើឲ្យបងភាំងស្មារតី សក់របស់អូនមានពណ៌ខ្មៅដូចហ្វូងពពែ ចុះពីភ្នំនៅស្រុកកាឡាត។
កុំភ័យខ្លាចអ្វី អ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយ កុំព្រួយចិត្តឲ្យសោះ ដ្បិតអ្នកនឹងលែងបាត់បង់កិត្តិយសទៀតហើយ អ្នកនឹងភ្លេចភាពអាម៉ាស់ ដែលអ្នកធ្លាប់ជួបប្រទះកាលនៅពីក្មេង អ្នកនឹងឈប់នឹកនាពីការត្មះតិះដៀល នៅគ្រាដែលយើងបោះបង់ចោលអ្នក។
មានតែមនុស្សពេញវ័យប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធន៍ចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។