ទំនុកតម្កើង 144:12 - អាល់គីតាប12 សូមឲ្យកូនប្រុសៗរបស់យើងប្រៀបដូចជា កូនឈើ ដែលដុះឡើងយ៉ាងស្រស់បំព្រង សូមឲ្យកូនស្រីៗរបស់យើងមានរូបឆោមស្អាត ដូចរូបទេពអប្សរដ៏ល្អប្រណីត។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ពួកកូនប្រុសរបស់យើងនឹងបានដូចជាកូនឈើដែលលូតលាស់ក្នុងយុវភាពរបស់វា ពួកកូនស្រីរបស់យើងនឹងបានដូចជាសសរកណ្ដាលដែលត្រូវបានឆ្លាក់តាមរបៀបរាជវាំង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ៙ សូមឲ្យកូនប្រុសៗរបស់យើង បានដូចជារុក្ខជាតិ ដុះលូតលាស់ពេញកម្លាំង ក្នុងវ័យនៅក្មេងរបស់គេ ហើយកូនស្រីៗរបស់យើង បានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 សូមឲ្យកូនប្រុសៗរបស់យើងប្រៀបដូចជា កូនឈើ ដែលដុះឡើងយ៉ាងស្រស់បំព្រង សូមឲ្យកូនស្រីៗរបស់យើងមានរូបឆោមស្អាត ដូចរូបទេពអប្សរដ៏ល្អប្រណីត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ៙ កូនប្រុសៗរបស់យើងខ្ញុំ នឹងបានដូចជាដើមណា ដែលចំរើនធំឡើងពីកាលនៅក្មេង ហើយកូនស្រីៗរបស់យើងខ្ញុំ នឹងបានដូចជាថ្មសីមា ដែលដាប់ធ្វើតាមរបៀបព្រះរាជវាំង សូមមើលជំពូក |
ទ្រង់នឹងស្រឡាញ់អ្នក ប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកកើនចំនួនច្រើនឡើង។ អុលឡោះនឹងប្រទានពរ ឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នកបង្កបង្កើតផល មានស្រូវ ស្រាទំពាំងបាយជូរ និងប្រេងដ៏បរិបូណ៌។ ទ្រង់ក៏ប្រទានឲ្យហ្វូងគោ និងហ្វូងចៀមរបស់អ្នកបង្កើតកូនចៅកើនចំនួនឡើងនៅក្នុងស្រុក ដែលទ្រង់សន្យាជាមួយបុព្វបុរសរបស់អ្នក ថានឹងប្រគល់ឲ្យអ្នក។