ក្រុមលេវីដែលមកពីអំបូរកេហាត់ និងពូជពង្សលោកកូរេ នាំគ្នាក្រោកឡើងសរសើរតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដោយបន្លឺសំឡេងយ៉ាងរំពង។
នេហេមា 9:4 - អាល់គីតាប លោកយេសួរ លោកបានី លោកកាឌមាល លោកសេបានា លោកប៊ូននី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី ហើយស្រែកទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ យេសួរ បានី កាឌមាល សេបានា ប៊ូននី សេរេប៊ីយ៉ា បានី និងកេណានី ឈរលើថ្នាក់ជណ្តើររបស់ពួកលេវី ហើយបន្លឺសំឡេងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះរបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេសួរ លោកបានី លោកកាឌមាល លោកសេបានា លោកប៊ូននី លោកសេរេប៊ីយ៉ា លោកបានី និងលោកកេណានី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី ហើយស្រែកទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ដោយបន្លឺសំឡេងយ៉ាងខ្លាំងៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ យេសួរ បានី កាឌមាល សេបានា ប៊ូននី សេរេប៊ីយ៉ា បានី នឹងកេណានី ជាពួកលេវី ក៏ឈរលើថ្នាក់ជណ្តើរ បន្លឺសំឡេងអំពាវនាវដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន។ |
ក្រុមលេវីដែលមកពីអំបូរកេហាត់ និងពូជពង្សលោកកូរេ នាំគ្នាក្រោកឡើងសរសើរតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដោយបន្លឺសំឡេងយ៉ាងរំពង។
ពួកលេវីមាន: លោកយេសួរ លោកប៊ីនុយ លោកកាឌមាល លោកសេរេប៊ីយ៉ា លោកយូដា លោកម៉ាថានា ដែលជាអ្នកដឹកនាំចំរៀងសរសើរតម្កើងរួមជាមួយបងប្អូនរបស់លោក។
បន្ទាប់មក មានក្រុមលេវីធ្វើការនៅក្បែរគាត់ គឺមានលោករេហ៊ូមជាកូនរបស់លោកបានី និងលោកហាសាបយ៉ា ជាចៅសង្កាត់កៃឡាមួយចំហៀង ដែលធ្វើការក្នុងនាមសង្កាត់របស់គាត់។
លោកអែសរ៉ា ជាបណ្ឌិតខាងហ៊ូកុំ ឈរនៅលើវេទិកាឈើមួយ ដែលគេបានដំឡើងសម្រាប់ពេលនោះ។ លោកម៉ាធិធា លោកសេម៉ា លោកអណាយ៉ា លោកអ៊ូរីយ៉ា លោកហ៊ីលគីយ៉ា និងលោកម៉ាសេយ៉ា ឈរនៅខាងស្តាំដៃរបស់គាត់ ហើយលោកពេដាយ៉ា លោកមីសាអែល លោកម៉ាល់គា លោកហាស៊ូម លោកហាសបាដាណា លោកសាការីយ៉ា និងលោកមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់គាត់។
លោកយេសួរ លោកបានី លោកសេរេប៊ីយ៉ា លោកយ៉ាមីន លោកអ័កគូប លោកសាបថាយ លោកហូឌា លោកម៉ាសេយ៉ា លោកកេលីថា លោកអសារា លោកយ៉ូសាបាដ លោកហាណាន លោកពេឡាយ៉ា និងក្រុមលេវី បកស្រាយហ៊ូកុំពន្យល់ប្រជាជន ហើយប្រជាជនឈរនៅទីនោះ។
បន្ទាប់មក ក្រុមលេវី លោកយេសួរ លោកកាឌមាល លោកបានី លោកហាសាបនា លោកសេរេប៊ីយ៉ា លោកហូឌា លោកសេបានា និងលោកពេថាហ៊ីយ៉ា ពោលថា៖ «ចូរនាំគ្នាក្រោកឡើង លើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា តាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ!»។ «អុលឡោះតាអាឡាជាម្ចាស់អើយ យើងខ្ញុំសូមលើកតម្កើង នាមដ៏រុងរឿងរបស់ទ្រង់ ជានាមប្រសើរលើសអ្វីៗទាំងអស់ ដែលពុំអាចរកពាក្យមកថ្លែង ដើម្បីលើកតម្កើង និងសរសើរបាន!
ខ្ញុំស្រែកដង្ហោយហៅរកអុលឡោះតាអាឡា យ៉ាងអស់ពីដួងចិត្ត ហើយទ្រង់ឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏វិសុទ្ធរបស់ទ្រង់។ - សម្រាក
ខ្ញុំបន្លឺសំឡេងទៅកាន់អុលឡោះ ខ្ញុំស្រែកអង្វរទ្រង់ ខ្ញុំបន្លឺសំឡេងទៅកាន់អុលឡោះ ទ្រង់ស្តាប់ពាក្យខ្ញុំ។
ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយ តែទ្រង់ឃាត់ឃាំងគេ មិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។
បន្ទាប់មកលោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានសុំដូច្នោះហើយ គាត់ក៏ផុតដង្ហើមទៅ។