Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 8:4 - អាល់គីតាប

4 លោក​អែសរ៉ា ជា​បណ្ឌិត​ខាង​ហ៊ូកុំ ឈរ​នៅ​លើ​វេទិកា​ឈើ​មួយ ដែល​គេ​បាន​ដំឡើង​សម្រាប់​ពេល​នោះ។ លោក​ម៉ាធិ‌ធា លោក​សេម៉ា លោក​អណា‌យ៉ា លោក​អ៊ូរី‌យ៉ា លោក​ហ៊ីល‌គីយ៉ា និង​លោក​ម៉ាសេ‌យ៉ា ឈរ​នៅ​ខាង​ស្តាំ​ដៃ​របស់​គាត់ ហើយ​លោក​ពេដា‌យ៉ា លោក​មីសា‌អែល លោក​ម៉ាល់‌គា លោក​ហាស៊ូម លោក​ហាសបា‌ដាណា លោក​សាកា‌រីយ៉ា និង​លោក​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ស្មៀន​អែសរ៉ា​ឈរ​លើ​វេទិកា​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សម្រាប់​ការ​នោះ រួច​មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរី‌យ៉ា ហ៊ីល‌គីយ៉ា និង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​ដៃ​របស់​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាសបា‌ដាណា សាការី និង​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ ឈរ​នៅ​លើ​វេទិកា​ឈើ​មួយ ដែល​គេ​បាន​ដំឡើង​សម្រាប់​ពេល​នោះ។ លោក​ម៉ាធិ‌ធា លោក​សេម៉ា លោក​អណា‌យ៉ា លោក​អ៊ូរី‌យ៉ា លោក​ហ៊ីល‌គីយ៉ា និង​លោក​ម៉ាសេ‌យ៉ា ឈរ​នៅ​ខាង​ស្ដាំ​ដៃ​របស់​លោក ហើយ​លោក​ពេដា‌យ៉ា លោក​មីសា‌អែល លោក​ម៉ាល់‌គា លោក​ហាស៊ូម លោក​ហាសបា‌ដាណា លោក​សាកា‌រី និង​លោក​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ស្មៀន​អែសរ៉ា លោក​ឈរ​លើ​ទី​ថ្កល់​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សំរាប់​ការ​នោះ មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរីយ៉ា ហ៊ីល‌គីយ៉ា នឹង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាស‌បា‌ដាន៉ា សាការី នឹង​មស៊ូឡាម ក៏​ឈរ​នៅ​ខាង​ឆ្វេង​លោក

សូមមើលជំពូក ចម្លង




នេហេមា 8:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​វេទិកា​មួយ​ពី​លង្ហិន តម្កល់​នៅ​ចំ​កណ្តាល​ទី‌លាន​ដំណាក់ វេទិកា​នេះ​មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ‌ហត្ថ និង​កំពស់​បី​ហត្ថ។ ស្តេច​ឡើង​នៅ​លើ​វេទិកា​នោះ រួច​លុត​ជង្គង់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ​ទូរអា​ថា៖


កូន​ចៅ​លោក​បានី​មាន លោក​មស៊ូ‌ឡាំ លោក​ម៉ាលូក លោក​អដា‌យ៉ា លោក​យ៉ាស៊ូប លោក​ស្អាល និង​លោក​រ៉ា‌ម៉ូត។


កូន​ចៅ​លោក​ហាស៊ូម​មាន​លោក​ម៉ាថ្នាយ លោក​ម៉ាត់‌ថាត់ថា លោក​សាបាដ លោក​អេលី‌ផាលេត លោក​យេរេ‌ម៉ៃ លោក​ម៉ាណា‌សេ និង​លោក​ស៊ី‌ម៉ៃ។


លោក​ហូឌា លោក​ហាស៊ូម លោក​បេសាយ


លោក​ម៉ាកពី‌អាស លោក​មស៊ូ‌ឡាម លោក​ហេសៀរ


លោក​រេហ៊ូម លោក​ហាសាប‌ណា លោក​មាសេ‌យ៉ា


លោក​ផាស‌ហ៊ើរ លោក​អម៉ា‌រា លោក​ម៉ាល់‌គា


លោក​មស៊ូ‌ឡាម លោក​អប៊ី‌យ៉ា លោក​មីយ៉ា‌មីន


លោក​ម៉ាសេ‌យ៉ា​ជា​កូន​របស់​លោក​បារូក ដែល​ត្រូវ​ជា​កូន​របស់​លោក​កុល‌ហូសេ ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាសា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អដា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូយ៉ា‌រីប ដែល​ត្រូវ​ជា​កូន​របស់​ណាពី​សាកា‌រីយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ស៊ីឡូ‌នី។


កូន​ចៅ​ពុន‌យ៉ាមីន​មាន​លោក​សាលូវ ជា​កូន​របស់​លោក​មស៊ូ‌ឡាម ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូអេដ ដែល​ត្រូវ​ជា​កូន​របស់​លោក​ពេដា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​កូឡា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាសេ‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អ៊ីធាល ដែល​ត្រូវ​ជា​កូន​របស់​លោក​យេសា‌យ៉ា។


លោក​មស៊ូ‌ឡាម​ជា​មេ​ដឹក​នាំ​គ្រួសារ​អែសរ៉ា លោក​យ៉ូហាណាន ជា​មេ​ដឹក​នាំ​គ្រួសារ​អម៉ា‌រា


តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់ លោក​អែសរ៉ា​អាន​គីតាប​ហ៊ូកុំ​នេះ​នៅ​ខាង​មុខ​ព្រលាន ដែល​ស្ថិត​នៅ​ទល់​មុខ​ទ្វារ​គង្គា ឲ្យ​ប្រជា‌ជន​ស្ដាប់ គឺ​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី និង​ក្មេងៗ ដែល​មាន​វ័យ​អាច​យល់​បាន។ ប្រជា‌ជន​ទាំង​មូល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​គាត់​អាន​ហ៊ូកុំ។


លោក​អែសរ៉ា​បើក​គីតាប ហើយ​ប្រជា‌ជន​បាន​ឃើញ​ទាំង​អស់​គ្នា ដ្បិត​គាត់​ឈរ​នៅ​ត្រង់​កន្លែង​ខ្ពស់​ជាង​គេ។ ពេល​គីតាប​បើក​ចំហ ប្រជា‌ជន​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង។


បន្ទាប់​មក ពួក​គេ​ក្រោក​ឈរ​ឡើង​តាម​កន្លែង​រៀងៗ​ខ្លួន ហើយ​ស្ដាប់​គីតាប​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពួក​គេ ក្នុង​អំឡុង​ពេល​បី​ម៉ោង រួច​បី​ម៉ោង​ទៀត ពួក​គេ​សារភាព​អំពើ​បាប និង​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ។


លោក​យេសួរ លោក​បានី លោក​កាឌ‌មាល លោក​សេបា‌នា លោក​ប៊ូននី លោក​សេរេ‌ប៊ីយ៉ា លោក​បានី និង​លោក​កេណា‌នី នាំ​គ្នា​ឡើង​ទៅ​លើ​វេទិកា​របស់​ក្រុម​លេវី ហើយ​ស្រែក​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ដោយ​បន្លឺ​សំឡេង​យ៉ាង​ខ្លាំងៗ។


«ពួក​តួន និង​ពួក​ផារីស៊ី មាន​ភារកិច្ច​បង្រៀន​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម