ស្តេចទតមានប្រសាសន៍ទៅកាន់ណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់អុលឡោះតាអាឡាហើយ!»។
និក្ខមនំ 9:27 - អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនក៏កោះហៅម៉ូសា និងហារូន ហើយមានប្រសាសន៍ថា៖ «លើកនេះយើងបានប្រព្រឹត្តអំពើបាបមែន មានតែអុលឡោះតាអាឡាទេ ដែលសុចរិត រីឯយើង និងប្រជារាស្ត្ររបស់យើងជាមនុស្សអាក្រក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ផារ៉ោនក៏ចាត់គេឲ្យទៅហៅលោកម៉ូសេ និងលោកអើរ៉ុនមក ហើយមានរាជឱង្ការថា៖ «លើកនេះ យើងបានប្រព្រឹត្តអំពើបាបមែន គឺព្រះយេហូវ៉ាព្រះអង្គសុចរិត ឯយើង និងប្រជារាស្ត្ររបស់យើងជាអ្នកមានកំហុស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនក៏កោះហៅលោកម៉ូសេ និងលោកអើរ៉ុន ហើយមានរាជឱង្ការថា៖ «លើកនេះ យើងបានប្រព្រឹត្តអំពើបាបមែន មានតែព្រះអម្ចាស់ទេដែលសុចរិត រីឯយើង និងប្រជារាស្ដ្ររបស់យើងជាមនុស្សអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះផារ៉ោនទ្រង់ចាត់ឲ្យទៅហៅម៉ូសេ នឹងអើរ៉ុនមកថា ម្តងនេះអញជាអ្នកមានបាប គឺជាព្រះយេហូវ៉ាដែលសុចរិត ឯអញនឹងរាស្ត្រអញ យើងជាពួកអាក្រក់វិញ |
ស្តេចទតមានប្រសាសន៍ទៅកាន់ណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងបំណងរបស់អុលឡោះតាអាឡាហើយ!»។
ស្តេច និងពួកមេដឹកនាំនៃជនជាតិអ៊ីស្រអែល ដាក់ខ្លួន ហើយពោលថា៖ «អុលឡោះតាអាឡាពិតជាសុចរិតមែន!»។
ក៏ប៉ុន្តែ អុលឡោះតាអាឡាមានចិត្តសុចរិត ទ្រង់បានស្រាយចំណងរបស់មនុស្សអាក្រក់ ចេញពីខ្ញុំ។
អុលឡោះតាអាឡាធ្វើគ្រប់កិច្ចការ ដោយចិត្តសុចរិត ហើយទ្រង់សំដែងចិត្តមេត្តាករុណា ក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ។
អុលឡោះតាអាឡាបានសំដែងឲ្យគេស្គាល់ទ្រង់ ទ្រង់កាត់ទោសគេ មនុស្សអាក្រក់បានជាប់អន្ទាក់ ដែលជាស្នាដៃរបស់ខ្លួន។ ប្រគំភ្លេង សម្រាក
ពេលនោះ ស្តេចហ្វៀរ៉អ៊ូនក៏ប្រញាប់ហៅម៉ូសា និងហារូនមក ហើយប្រាប់ថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា ហើយយើងក៏បានប្រព្រឹត្តខុសនឹងអ្នកទាំងពីរដែរ។
ឥឡូវនេះ សុំអត់ទោសឲ្យយើងម្តងទៀតចុះ ហើយសូមអង្វរអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា សូមទ្រង់ដកគ្រោះកាចដ៏សាហាវនេះ ចេញពីយើងទៅ»។
ស្តេចហ្វៀរ៉អ៊ូនហៅម៉ូសា និងហារូន ហើយបានប្រាប់ថា៖ «ចូរធ្វើគូរបានជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នៅក្នុងស្រុកនេះចុះ»។
ស្តេចហ្វៀរ៉អ៊ូនហៅម៉ូសា និងហារូនមក ហើយមានប្រសាសន៍ថា៖ «ទូរអាអង្វរអុលឡោះតាអាឡា ឲ្យយកកង្កែបចេញពីយើង និងប្រជារាស្ត្ររបស់យើងទៅ យើងនឹងបើកឲ្យប្រជាជនរបស់អ្នក ចេញទៅធ្វើគូរបានជូនអុលឡោះតាអាឡា!»។
អុលឡោះតាអាឡាប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ទ្រង់។ ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ សូមមើលមកការឈឺចាប់របស់ខ្ញុំ។ យុវជន និងយុវនារីរបស់ខ្ញុំ ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។
អុលឡោះតាអាឡាមិនរារែកនឹងដាក់ទោសយើងខ្ញុំទេ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំ ទ្រង់សុចរិតក្នុងគ្រប់កិច្ចការទាំងអស់ តែយើងខ្ញុំពុំបានស្ដាប់បន្ទូលរបស់ទ្រង់ឡើយ។
ប្រជាជននាំគ្នាទៅជួបម៉ូសា ជម្រាបថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាអង្វរអុលឡោះតាអាឡា សូមទ្រង់បណ្តេញពស់ទាំងនេះចេញឲ្យឆ្ងាយពីយើងខ្ញុំផង»។ ម៉ូសាក៏ទូរអាអង្វរអុលឡោះឲ្យប្រជាជន។
បាឡាមពោលទៅកាន់ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតខ្ញុំពុំដឹងថា អ្នកស្ថិតនៅតាមផ្លូវពីមុខខ្ញុំទេ។ ឥឡូវនេះ ប្រសិនបើអ្នកមិនពេញចិត្តឲ្យខ្ញុំទៅទេ នោះខ្ញុំបកក្រោយវិញ»។
ទាំងពោលថា៖ «ខ្ញុំបានប្រព្រឹត្ដអំពើបាប ព្រោះខ្ញុំបានបញ្ជូនមនុស្សឥតទោសទៅឲ្យគេបង្ហូរឈាម»។ ពួកគេឆ្លើយថា៖ «រឿងនេះគ្មានទាក់ទងអ្វីនឹងយើងទេ ជារឿងរបស់អ្នកទេតើ!»។
ក៏ប៉ុន្ដែ ដោយអ្នកមានចិត្ដរឹងរូស មិនព្រមកែប្រែចិត្ដគំនិតទេនោះ អ្នកកំពុងតែសន្សំទោស ទុកសម្រាប់ថ្ងៃនៃកំហឹង ជាថ្ងៃដែលអុលឡោះនឹងសំដែងការវិនិច្ឆ័យទោសដោយយុត្ដិធម៌
យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងហ៊ូកុំ សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះហ៊ូកុំ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះអុលឡោះ។
លោកអេកានឆ្លើយទៅយ៉ូស្វេវិញថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងអុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ពិតប្រាកដមែន! គឺខ្ញុំបានប្រព្រឹត្តដូចតទៅ:
ស្តេចសូលមានប្រសាសន៍ទៅកាន់សាំយូអែលថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាបដោយល្មើសនឹងបទបញ្ជារបស់អុលឡោះតាអាឡា ហើយខ្ញុំក៏បានធ្វើខុសនឹងពាក្យរបស់លោកដែរ ដ្បិតខ្ញុំខ្លាចពលទាហាន ហើយធ្វើតាមពួកគេ។
ស្តេចសូលមានប្រសាសន៍ថែមទៀតថា៖ «ខ្ញុំបានប្រព្រឹត្តអំពើបាប ឥឡូវនេះខ្ញុំសូមអង្វរលោកមេត្តាទុកកិត្តិយសឲ្យខ្ញុំ នៅចំពោះមុខអស់លោកអះលីជំអះនៃប្រជាជនរបស់ខ្ញុំ និងនៅចំពោះមុខអ៊ីស្រអែលផង សូមលោកវិលមកជាមួយខ្ញុំ ខ្ញុំនឹងក្រាបថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់របស់លោក»។
ស្តេចសូលនិយាយថា៖ «ទតកូនអើយ ឪពុកខុសហើយ! ចូរវិលត្រឡប់មកវិញ ឪពុកឈប់ធ្វើបាបកូនទៀតហើយ ព្រោះថ្ងៃនេះ កូនបានទុកជីវិតឲ្យឪពុក។ ឪពុកបានប្រព្រឹត្តដូចជាមនុស្សលេលា ឪពុកបានធ្វើខុសយ៉ាងធ្ងន់»។