អុលឡោះបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗទាំងអស់នៅលើមេឃ និងផែនដី ចប់សព្វគ្រប់ហើយ។
និក្ខមនំ 6:26 - អាល់គីតាប អុលឡោះតាអាឡាបានបង្គាប់ឲ្យហារូន និងម៉ូសានេះនាំកូនចៅអ៊ីស្រអែលចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអើរ៉ុន និងម៉ូសេនេះហើយ ដែលព្រះយេហូវ៉ាបានបង្គាប់ថា «ចូរនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានបង្គាប់ឲ្យលោកអើរ៉ុន និងលោកម៉ូសេនេះ នាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអើរ៉ុន ហើយនឹងម៉ូសេនេះ ដែលព្រះយេហូវ៉ា ទ្រង់បានបង្គាប់ថា ចូរនាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទមក ទាំងកងៗចុះ |
អុលឡោះបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗទាំងអស់នៅលើមេឃ និងផែនដី ចប់សព្វគ្រប់ហើយ។
កូនរបស់លោកអាំរ៉ាមមានហារូន ម៉ូសា និងម៉ារាម។ កូនរបស់ហារូនមាន ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
ទ្រង់ដឹកនាំប្រជារាស្ត្ររបស់ទ្រង់ តាមរយៈម៉ូសា និងហារូន ដូចអ្នកគង្វាលដឹកនាំហ្វូងចៀមដែរ។
ម៉ូសា និងហារូន ជាអ៊ីមុាំបម្រើអុលឡោះ លោកសាំយូអែលជាមនុស្សម្នាក់ក្នុងចំណោម អ្នកដែលអង្វររកទ្រង់ ពេលអ្នកទាំងនោះអង្វររកអុលឡោះតាអាឡា ទ្រង់ឆ្លើយតបមកពួកគាត់វិញ ។
អ្នករាល់គ្នាត្រូវធ្វើពិធីបុណ្យនំបុ័ងឥតមេ ដ្បិតនៅថ្ងៃនេះហើយ ដែលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ អ្នករាល់គ្នាត្រូវតែគោរពថ្ងៃនេះ ទុកជាហ៊ូកុំដែលត្រូវអនុវត្ត ជារៀងរហូតតទៅ ឥតប្រែប្រួលបានឡើយ។
លុះផុតរយៈពេលបួនរយសាមសិបឆ្នាំហើយ នៅពេលកំណត់នេះ ប្រជាជនទាំងមូលរបស់អុលឡោះតាអាឡាក៏នាំគ្នាចាកចេញពីស្រុកអេស៊ីប។
នៅថ្ងៃកំណត់នោះ អុលឡោះតាអាឡានាំជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ព។
ហេតុនេះ ទ្រង់នាំពួកគេទៅតាមផ្លូវវាង ឆ្លងកាត់វាលរហោស្ថានឆ្ពោះទៅសមុទ្រក្រហម។ ជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប ទាំងនាំរបស់របរគ្រប់យ៉ាងទៅជាមួយផង។
«យើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
កាលប្រជាជនឃើញម៉ូសាក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបហារូន ហើយពោលថា៖ «សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើង ចំពោះម៉ូសា ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។
ប៉ុន្តែ ម៉ូសាអង្វរ សូមការប្រោសប្រណីពីអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ដោយមានប្រសាសន៍ថា៖ «អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់ខឹងនឹងប្រជារាស្ត្រ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីបដោយការអស្ចារ្យ និងអំណាចដ៏ខ្លាំងពូកែដូច្នេះ? ដ្បិតពួកគេជាប្រជារាស្ត្ររបស់ទ្រង់។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរត្រឡប់ទៅវិញចុះ ដ្បិតប្រជាជនរបស់អ្នក គឺប្រជាជនដែលអ្នកនាំចេញពីស្រុកអេស៊ីប បានប្រព្រឹត្តអំពើបាបមួយយ៉ាងធ្ងន់។
ដូច្នេះ អុលឡោះតាអាឡាបង្គាប់ម៉ូសា និងហារូនឲ្យនាំបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រអែល និងស្តេចហ្វៀរ៉អ៊ូន ដើម្បីឲ្យជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
លោកអាំរ៉ាមរៀបការជាមួយនាងយ៉ុកិបិត ដែលត្រូវជាម្តាយមីងរបស់លោក នាងបង្កើតបានកូនប្រុសពីរនាក់ជូនលោក គឺហារូន និងម៉ូសា។ លោកអាំរ៉ាមរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។
ស្តេចហ្វៀរ៉អ៊ូននឹងមិនស្តាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយ ដូចកងទ័ពមួយ។
តើមកពីយើងបាននាំអ្នកចេញពី ស្រុកអេស៊ីបឬ? តើមកពីយើងបានលោះអ្នក ឲ្យរួចពីទាសភាពឬ? តើមកពីយើងចាត់ម៉ូសា ហារូន និងម៉ារាម ឲ្យនាំមុខអ្នកឬ?
កាលជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប តាមរបៀបរៀបរយ ក្រោមការដឹកនាំរបស់ម៉ូសា និងហារូន ពួកគេបានឈប់តាមដំណាក់ផ្សេងៗ។
បន្ទាប់មកយើងចាត់ម៉ូសា និងហារូនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាចដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។
សាំយូអែលនិយាយទៅកាន់ប្រជាជនទៀតថា៖ «អុលឡោះតាអាឡាបានប្រើម៉ូសា និងហារូន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។
ក្រោយពេលដែលយ៉ាកកូបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររកអុលឡោះតាអាឡា។ ទ្រង់ក៏ចាត់ម៉ូសា និងហារូនឲ្យទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មករស់នៅក្នុងស្រុកនេះ។