Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 6:13 - អាល់គីតាប

13 ដូច្នេះ អុលឡោះ‌តាអាឡា​បង្គាប់​ម៉ូសា និង​ហារូន​ឲ្យ​នាំ​បន្ទូល​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ស្តេច​ហ្វៀរ៉អ៊ូន ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ជាសេចក្ដី​បង្គាប់​ដល់​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ដល់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ដូច្នេះ ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ឲ្យ​នាំ​ព្រះ‌បន្ទូល​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ស្ដេច​ផារ៉ោន ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ប្រាប់​ម៉ូសេ នឹង​អើរ៉ុន ជា​សេចក្ដី​បង្គាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​ដល់​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ​ប្រយោជន៍​ដើម្បី​នឹង​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ។

សូមមើលជំពូក ចម្លង




និក្ខមនំ 6:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អុលឡោះ‌តាអាឡា​នឹង​បញ្ជា​ឲ្យ ពួក​ម៉ាឡា‌អ៊ីកាត់​ជួយ​អ្នក ពួក​ម៉ាឡា‌អ៊ីកាត់​នឹង​ការពារ​អ្នក នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។


ម៉ូសា​ជម្រាប​អុលឡោះ​ថា៖ «សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល ក៏​មិន​ព្រម​ស្តាប់​ខ្ញុំ​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​ស្តាប់​ខ្ញុំ ជា​មនុស្ស​ដែល​គ្មាន​វោ​ហារ​នេះ!»។


នេះ​ជា​បញ្ជី​រាយ​នាម​មេ​គ្រួសារ​នៃ​បុព្វ‌បុរស​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល: កូន​របស់​លោក​រូបេន​ដែល​ជា​កូន​ច្បង​របស់​លោក​អ៊ីស្រ‌អែល មាន​ហេណុក ប៉ាលូវ ហេតស្រុន និង​កើមី។ អ្នក​ទាំង​នោះ​ជា​បុព្វ‌បុរស​នៃ​អំបូរ​រូបេន។


អុលឡោះ‌តាអាឡា​បាន​បង្គាប់​ឲ្យ​ហារូន និង​ម៉ូសា​នេះ​នាំ​កូន​ចៅ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព​មួយ។


ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​អ៊ីមុាំ​អេឡាសារ និង​សហគមន៍​ទាំង​មូល ហើយ​ប្រកាស​តែង​តាំង​គាត់ នៅ​ចំពោះ​មុខ​ពួក​គេ។


គាត់​ដាក់​ដៃ​លើ​យ៉ូស្វេ ដើម្បី​ប្រគល់​តំណែង​ឲ្យ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​គាត់។


ហើយ​ពោល​ថា៖ «ប្រសិន​បើ​អ្នក​ពិត​ជា​បុត្រា​របស់​អុលឡោះ​មែន សូម​លោត​ទម្លាក់​ខ្លួន​ចុះ​ទៅ​ក្រោម​មើល៍ ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា “អុលឡោះ​នឹង​បញ្ជា​ឲ្យ​ម៉ាឡា‌អ៊ីកាត់​ចាំ​ទ្រ​អ្នក មិន​ឲ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ”»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ឥឡូវ​នេះ ជិត​ដល់​ថ្ងៃ​ដែល​អ្នក​ត្រូវ​ស្លាប់​ហើយ។ ចូរ​ហៅ​យ៉ូស្វេ​មក ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ យើង​នឹង​ចេញ​បញ្ជា​ដល់​យ៉ូស្វេ»។ ម៉ូសា និង​លោក​យ៉ូស្វេ​នាំ​គ្នា​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ធីម៉ូ‌ថេ កូន​សម្លាញ់​អើយ ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ​មក​អ្នក​ស្រប​តាម​បន្ទូល​របស់​អុលឡោះ​ដែល​គេ​ថ្លែង​ទុក​អំពី​អ្នក​ស្រាប់។ ចូរ​ពឹង​ផ្អែក​លើ​បន្ទូល​នេះ ដើម្បី​ពុះ‌ពារ​តយុទ្ធ​ឲ្យ​បាន​ល្អ​ប្រសើរ


ខ្ញុំ​សុំ​អង្វរ​អ្នក នៅ​ចំពោះ​អុលឡោះ នៅ​ចំពោះ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​នៅ​ចំពោះ​មុខ​ម៉ាឡា‌អ៊ីកាត់ ដែល​ទ្រង់​បាន​ជ្រើស​រើស​ថា ចូរ​ធ្វើ​តាម​ពាក្យ​ដែល​ខ្ញុំ​ផ្ដែ‌ផ្ដាំ​ទាំង​នេះ ដោយ​ឥត​កាន់​ជើង ឬ​រើស​មុខ​បង​ប្អូន​ណា​ឡើយ។


នៅ​ចំពោះ​អុលឡោះ​ដែល​ប្រទាន​ឲ្យ​អ្វីៗ​ទាំង​អស់​មាន​ជីវិត និង​នៅ​ចំពោះ​មុខ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដែល​បាន​ផ្ដល់​សក្ខី‌ភាព​ដោយ​ប្រកាស​ជំនឿ​យ៉ាង​ល្អ​ប្រពៃ នៅ​មុខ​លោក​ប៉ុនទាស-ពីឡាត ខ្ញុំ​សុំ​ដាស់‌តឿន​អ្នក​ថា


ចូរ​ដាស់‌តឿន​ពួក​អ្នក​មាន នៅ​លោកីយ៍​នេះ កុំ​ឲ្យ​អួត​ខ្លួន និង​យក​ទ្រព្យ​សម្បត្តិ​ដែល​មិន​ទៀង​ធ្វើ​ជា​ទី​សង្ឃឹម​ឡើយ គឺ​ត្រូវ​សង្ឃឹម​លើ​អុលឡោះ​ដែល​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់​យ៉ាង​បរិបូណ៌ សម្រាប់​ឲ្យ​យើង​ប្រើ​ប្រាស់​នោះ​វិញ។


ពេល​ទាហាន​ចេញ​ទៅ​ច្បាំង គេ​មិន​គិត​ពី​បញ្ហា​ក្នុង​ជីវិត​សាមញ្ញ​នេះ​ទេ គឺ​គេ​គិត​តែ​ធ្វើ​យ៉ាង​ណា ឲ្យ​អ្នក​ដែល​កេណ្ឌ​ខ្លួន​ពេញ​ចិត្ដ។


ខ្ញុំ​សុំ​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​អុលឡោះ និង​នៅ​ចំពោះ​មុខ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដែល​នឹង​វិនិច្ឆ័យ​ទោស​ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ក្នុង​នាម​អ៊ីសា​ដែល​មក​យ៉ាង​ឱឡា‌រិក ដើម្បី​គ្រង​រាជ្យនោះ​ថា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម