ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 6:1 - អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ហ្វៀរ៉អ៊ូន យើង​នឹង​សំដែង​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​យើង បង្ខំ​ស្តេច​នេះ​អនុ‌ញ្ញាត​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល​ចេញ​ទៅ។ ដោយ​សារ​អំណាច​ដ៏​ខ្លាំង​ពូកែ ស្តេច​ហ្វៀរ៉អ៊ូន​នឹង​បណ្តេញ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន ដ្បិត​ដោយ​ដៃ​ដ៏​ខ្លាំង​ពូកែ យើង​នឹង​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ហើយ​ដោយ​ដៃដ៏​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន យើង​នឹង​សម្តែង​បារមី​ដ៏​ខ្លាំង​ពូកែ​របស់​យើង បង្ខំ​ស្ដេច​នេះ​អនុញ្ញាត​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ទៅ។ ដោយ‌សារ​បារមី​ដ៏​ខ្លាំង​ពូកែ ស្ដេច​ផារ៉ោន​នឹង​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ឥឡូវ​នេះ ឯង​នឹង​ឃើញ​ការ​ដែល​អញ​ធ្វើ​ដល់​ផារ៉ោន ដ្បិត​ដោយ​ដៃ​ខ្លាំង​ពូកែ នោះ​អញ​នឹង​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ ហើយ​ដោយ​ដៃ​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ​ផង។

សូមមើលជំពូក



និក្ខមនំ 6:1
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អង្គ‌រក្ស​របស់​ស្តេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​អុលឡោះ​វិញ​ថា “ទោះ​បីអុលឡោះ‌តាអាឡា​បើក​ទ្វារ​មេឃ​ក្តី ក៏​ហេតុ‌ការណ៍​បែប​នេះ​មិន​កើត​មាន​ដែរ!”។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា “ចាំ​មើល​ចុះ លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ”។


អង្គ‌រក្ស​របស់​ស្តេច​ឆ្លើយ​ទៅ​អ្នក​ជំនិត​របស់​អុលឡោះ​វិញ​ថា៖ «ទោះ​បីអុលឡោះ‌តាអាឡា​បើក​ទ្វារ​មេឃ​ក្តី ក៏​ហេតុ‌ការណ៍​នោះ​មិន​អាច​កើត​មាន​ដែរ?»។ អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «ចាំ​មើល​ចុះ​លោក​មុខ​ជា​ឃើញ​ផ្ទាល់​នឹង​ភ្នែក តែ​លោក​ពុំ​បាន​បរិភោគ​ទេ»។


អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ប្រយុទ្ធ​ជា​មួយ​ពួក​គេ​ឡើយ គឺ​គ្រាន់​តែ​ឈរ​នៅ​ទី​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញអុលឡោះ‌តាអាឡា​ប្រទាន​ជ័យ‌ជំនះ​ដល់​អ្នក​រាល់​គ្នា។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត​ឲ្យ​សោះ ស្អែក ចូរ​ចេញ​ទៅ​តទល់​នឹង​ពួក​គេ​ចុះ អុលឡោះ‌តាអាឡា​នឹង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា!»។


ដោយ​ទ្រង់​មើល​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សំរែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។


បន្ទូល​របស់​អុលឡោះ‌តាអាឡា​ជា​បន្ទូល​ដ៏​វិសុទ្ធ គឺ​បរិសុទ្ធ​ជាង​ប្រាក់​ដែល​គេ​យក​ទៅ​ដុត ក្នុង​ឡ​ប្រាំ‌ពីរ​ដង​ទៅ​ទៀត។


ដោយ​អំណាច និង​កម្លាំង​របស់​ទ្រង់ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ទ្រង់​ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំង‌ក្លា ទ្រង់​មាន​អំណាច និង​កម្លាំង​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


អុលឡោះ‌តាអាឡា មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​នឹង​នាំ​គ្រោះ​កាច​មួយ​ទៀត ជា​គ្រោះ​កាច​ចុង​ក្រោយ មក​ប្រហារ​ស្តេច​ហ្វៀរ៉អ៊ូន និង​ស្រុក​អេស៊ីប។ លើក​នេះ ស្តេច​ពិត​ជា​បើក​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ពុំ​ខាន។ ស្តេច​មិន​ត្រឹម​តែ​បើក​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រហូត។


ស្តេច​ហ្វៀរ៉អ៊ូន​ហៅ​ម៉ូសា និង​ហារូន​មក​ទាំង​យប់ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ទាំង​ពីរ​ថា៖ «ចូរ​នាំ​ពួក​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​យើង​ជា​ប្រញាប់​ទៅ! ចូរ​នាំ​គ្នា​ទៅ​បម្រើអុលឡោះ‌តាអាឡា ដូច​អ្នក​រាល់​គ្នា​បាន​សុំ​នោះ​ទៅ!


ដោយ​ជន‌ជាតិ​អេស៊ីប​ស្មាន​ថា គេ​មុខ​ជា​ស្លាប់​ទាំង​អស់ គេ​ក៏​បង្ខំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន​ជា​បន្ទាន់។


ពួក​គេ​ប្រើ​ម្សៅ​មិន​ទាន់​ដោរ ដែល​គេ​បាន​យក​ពី​ស្រុក​អេស៊ីប​មក​នោះ ដុត​ជា​នំបុ័ង​ឥត​មេ ដ្បិត​ជន‌ជាតិ​អេស៊ីប​បាន​ដេញ​ពួក​គេ​ចេញ​មក យ៉ាង​តក់​ក្រហល់ គ្មាន​ពេល​នឹង​រៀប​ចំ​ស្បៀង សម្រាប់​បរិភោគ​តាម​ផ្លូវ​ឡើយ។


នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។


គូរបាន​នេះ ជា​សេចក្តី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដ្បិតអុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ទេ។


ពិធី​បុណ្យ​នេះ​ជា​សេចក្តី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចង​ចាំ ហើយ​ប្រកាស​ក្រឹត្យ​វិន័យ​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។


ម៉ូសា​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! ចូរ​តាំង​ស្មារតី​ឡើង នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​ឃើញអុលឡោះ‌តាអាឡា​សង្គ្រោះ​អ្នក​រាល់​គ្នា។ ជន‌ជាតិ​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​គេ​ទៀត​រហូត​តទៅ។


អុលឡោះ‌តាអាឡា​អើយ! ទ្រង់​មាន​អំណាច ដ៏​ថ្កុំ​ថ្កើង​អស្ចារ្យ! ទ្រង់​កំទេច​ខ្មាំង​សត្រូវ​ដោយ​អំណាច​របស់​ទ្រង់។


ស្តេច​ហ្វៀរ៉អ៊ូន​នឹង​មិន​ស្តាប់​អ្នក​ទាំង​ពីរ​ទេ។ យើង​នឹង​វាយ​ប្រហារ​ស្រុក​អេស៊ីប យើង​នឹង​ដាក់​ទោស​គេ​យ៉ាង​ធ្ងន់ៗ ហើយ​នាំ​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ ដូច​កង‌ទ័ព​មួយ។


ពេល​ណា​យើង​វាយ​ប្រហារ​ស្រុក​អេស៊ីប ហើយ​នាំ​កូន​ចៅ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​នោះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។


ទ្រង់​នៅ​ខាង​ស្ដាំ​ម៉ូសា ហើយ​សំដែង​អំណាច​ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​នាម​ទ្រង់​បាន​ល្បី‌ល្បាញ រហូត​ត​រៀង​ទៅ។


អុលឡោះ‌តាអាឡា​តប​មក​ម៉ូសា​វិញ​ថា៖ «តើ​ដៃ​របស់​យើង​ខ្លី​ពេក មិន​អាច​ធ្វើ​អ្វី​កើត​ឬ? បន្តិច​ទៀត អ្នក​នឹង​ឃើញ​ថា​ពាក្យ​ដែល​យើង​និយាយ​សម្រេច ឬ​ក៏​មិន​សម្រេច»។


មន្ត‌អាគម​មិន​អាច​ធ្វើ​អ្វី​យ៉ាកកូប​បាន​ទេ អំពើ​ធ្មប់​ក៏​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រ‌អែល​បាន​ដែរ។ នៅ​ពេល​កំណត់ គេ​នឹង​ថ្លែង​អំពី​ការ​អស្ចារ្យ ដែល​អុលឡោះ​ធ្វើ​ចំពោះ​យ៉ាកកូប និង​អ៊ីស្រ‌អែល។


អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ជ្រើស​រើស​បុព្វបុរស​របស់​យើង និង​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ​នេះ​បាន​ចំរើន​ឡើង នៅ​ពេល​គេ​ស្នាក់​នៅ​ក្នុង​ប្រទេស​អេស៊ីប។ បន្ទាប់​មក អុលឡោះ​បាន​នាំ​គេ​ចេញ​ពី​ប្រទេស​នោះ ដោយ​អំណាច​របស់​ទ្រង់។


ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថា មាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។ យើង​ផ្តល់​ជីវិត និង​ដក​ជីវិត យើង​ធ្វើ​ឲ្យ​របួស និង​ធ្វើ​ឲ្យ​ជា​វិញ គ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​បាន​ទេ។


តើ​ដែល​មាន​ព្រះ​ណា​ខិត​ខំ​រំដោះ​ប្រជា‌ជាតិ​មួយ ចេញ​ពី​ប្រជា‌ជាតិ​មួយ​ទៀត ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ទ្រង់ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សំគាល់​អស្ចារ្យ ហើយ​ប្រយុទ្ធ​ជំនួស​គេ ដោយ​អំណាច និង​តេជា‌នុភាព​ដ៏​ខ្លាំង​ក្លា​គួរ​ស្ញែង​ខ្លាច ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីបឲ្យ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ?