អ៊ីព្រហ៊ីមងើបមុខឡើង ឃើញពពែឈ្មោលមួយពីក្រោយ ជាប់ស្នែងនឹងគុម្ពោតឈើ។ អ៊ីព្រហ៊ីមក៏ទៅយកពពែនោះមក ហើយធ្វើគូរបានជំនួសកូនប្រុសរបស់គាត់។
និក្ខមនំ 29:18 - អាល់គីតាប ត្រូវដុតចៀមនោះនៅលើអាសនៈ ជាគូរបានដុត ជូន អុលឡោះតាអាឡា គឺជាគូរបានដែលមានក្លិនឈ្ងុយ ជាទីពេញចិត្ត អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដុតទាំងអស់នៅលើអាសនា។ នេះជាតង្វាយដុតថ្វាយព្រះយេហូវ៉ា ជាតង្វាយដុតនឹងភ្លើង សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវដុតចៀមនោះនៅលើអាសនៈ ជាតង្វាយដុតទាំងមូល ថ្វាយព្រះអម្ចាស់ គឺជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដុតទាំងអស់នៅលើអាសនា នោះហើយជាដង្វាយដុតថ្វាយព្រះយេហូវ៉ា គឺជាដង្វាយដុតនឹងភ្លើងសំរាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។ |
អ៊ីព្រហ៊ីមងើបមុខឡើង ឃើញពពែឈ្មោលមួយពីក្រោយ ជាប់ស្នែងនឹងគុម្ពោតឈើ។ អ៊ីព្រហ៊ីមក៏ទៅយកពពែនោះមក ហើយធ្វើគូរបានជំនួសកូនប្រុសរបស់គាត់។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរយកអ៊ីសាហាក់ កូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើគូរបាននៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។
ពេលនោះ អ៊ីសាហាក់ហៅអ៊ីព្រហ៊ីមជាឪពុកថា៖ «ពុក!»។ គាត់ឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាហាក់ពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើគូរបាន នៅឯណា?»។
ណុះហ៍បានសង់អាសនៈមួយ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា។ គាត់បានយកសត្វខ្លះពីក្នុងចំណោមសត្វហាឡាល់គ្រប់ប្រភេទ និងពីក្នុងចំណោមសត្វស្លាបហាឡាល់គ្រប់ប្រភេទ មកដុតទាំងមូល ធ្វើជាគូរបាននៅលើអាសនៈ។
អុលឡោះតាអាឡាពេញចិត្តនឹងក្លិនដ៏ឈ្ងុយឈ្ងប់ ទ្រង់ក៏នឹកគិតថា៖ «យើងនឹងមិនដាក់បណ្តាសាដី ព្រោះតែមនុស្សលោកទៀតទេ ដ្បិតចិត្តមនុស្សលំអៀងទៅខាងប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារអ្វីៗទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានធ្វើកន្លងមកហើយនោះទៀតទេ។
ខណៈនោះស្រាប់តែភ្លើងរបស់អុលឡោះតាអាឡាធ្លាក់ចុះមក ឆេះគូរបានដុត ព្រមទាំងអុស ថ្ម ដី និងធ្វើឲ្យទឹកនៅក្នុងចង្អូររីងស្ងួតផង។
ថ្ងៃមួយស៊ូឡៃម៉ានទៅគីបៀន ដើម្បីធ្វើគូរបាន ដ្បិតទីនោះ ជាកន្លែងសក្ការៈសំខាន់ជាងគេ។ ស៊ូឡៃម៉ានបានជូនសត្វមួយពាន់ជាគូរបានដុត នៅលើអាសនៈនោះ។
យើងមិនបន្ទោសអ្នករាល់គ្នាអំពីជំនូន និងគូរបានដុតដែលអ្នករាល់គ្នាតែងតែ យកមកជូនយើងជាប្រក្រតីនោះទេ។
ត្រូវកាប់សាច់ជាដុំៗ លាងពោះវៀន និងជើងរបស់វាឲ្យស្អាត ហើយយកទៅដាក់លើដុំសាច់ និងក្បាល។
បន្ទាប់មក ចូរយកជំនូនពីដៃពួកគេ ទៅដុតនៅលើអាសនៈរួមជាមួយគូរបានដុត ជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
អុលឡោះតាអាឡាមានបន្ទូលថា៖ យើងមិនរវីរវល់នឹងគូរបាន ដ៏ច្រើនឥតគណនារបស់អ្នករាល់គ្នាទេ យើងធុញទ្រាន់នឹងពពែឈ្មោល ព្រមទាំងខ្លាញ់កូនគោ ដែលអ្នករាល់គ្នាដុតទាំងមូលជូនយើង ហើយយើងក៏មិនពេញចិត្តនឹងឈាមគោ ឈាមចៀម និងឈាមពពែ របស់អ្នករាល់គ្នាដែរ។
តើយើងត្រូវការឲ្យអ្នករាល់គ្នាយកធូបពី ស្រុកសេបា និងយកគ្រឿងក្រអូបពីស្រុកឆ្ងាយ មកជូនយើងឬ? យើងមិនព្រមទទួលគូរបានដុតរបស់ អ្នករាល់គ្នាទេ ហើយយើងក៏មិនពេញចិត្តនឹងគូរបានណាមួយ របស់អ្នករាល់គ្នាដែរ»។
គាត់ត្រូវពុះសត្វត្រង់ចន្លោះស្លាប តែមិនផ្តាច់វាចេញជាពីរចំណែកទេ រួចហើយអ៊ីមុាំត្រូវដុតសត្វនោះលើអុសដែលឆេះនៅលើអាសនៈ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា»។
គេត្រូវយកទឹកលាងពោះវៀន និងជើងគោរួចអ៊ីមុាំដុតទាំងអស់នៅលើអាសនៈ។ នេះជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
គាត់ពន្លះខ្លាញ់ទាំងអស់របស់ពពែញី ដូចគេពន្លះខ្លាញ់របស់សត្វដែលធ្វើជាគូរបានមេត្រីភាពដែរ។ គាត់ដុតខ្លាញ់ទាំងនោះនៅលើអាសនៈ ធ្វើឲ្យមានក្លិនឈ្ងុយជាទីគាប់ចិត្តអុលឡោះតាអាឡា។ អ៊ីមុាំធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
គាត់យកទឹកលាងពោះវៀន និងលាងជើងរបស់វា ហើយដុតទាំងអស់នៅលើអាសនៈ។ នេះជាគូរបានដុត ជាគូរបានដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា ស្របតាមបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
គឺមានភ្លើងចេញពីអុលឡោះតាអាឡា ឆេះគូរបានដុត និងដុំខ្លាញ់នៅលើអាសនៈ។ ពេលប្រជាជនទាំងមូលឃើញ ដូច្នេះ ពួកគេបន្លឺសំឡេងអបអរសាទរ រួចក្រាបចុះអោនមុខដល់ដី។
បើយើងស្រឡាញ់អុលឡោះអស់ពីចិត្ដគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងធ្វើគូរបានដុត និងជំនូនផ្សេងៗទៅទៀត»។
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
ខ្ញុំបានទទួលសព្វគ្រប់ទាំងអស់ហើយ ហើយខ្ញុំមានបរិបូណ៌ថែមទៀត ឥឡូវនេះខ្ញុំមានរឹតតែច្រើន ដោយបានទទួលអំណោយពីបងប្អូនតាមរយៈលោកអេប៉ោប្រូឌីត។ អំណោយទាំងនេះប្រៀបបីដូចជាក្លិនក្រអូបឈ្ងុយឈ្ងប់ ជាគូរបានដែលអុលឡោះគាប់ចិត្ត និងយល់ព្រមទទួល។
សាំយូអែលបានយកកូនចៀមមួយដែលនៅបៅ មកធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា រួចទូរអាសូមទ្រង់ជួយជនជាតិអ៊ីស្រអែល ទ្រង់ក៏ឆ្លើយតបមកគាត់វិញ។