Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 8:21 - អាល់គីតាប

21 គាត់​យក​ទឹក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​គូរបាន​ដុត ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ស្រប​តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 លោក​យក​ទឹក​មក​លាង​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ហើយ​ដុត​ចៀម​នោះ​ទាំង​អស់​នៅ​លើ​អាសនា នេះ​ហើយ​ជា​តង្វាយ​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ គឺ​ជា​តង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​យក​ទឹក​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា ហើយ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 លោក​យក​ទឹក​មក​លាង​អាការៈ​ខាង​ក្នុង នឹង​ជើង​ទាំង​ប៉ុន្មាន ហើយ​ដុត​ចៀម​នោះ​ទាំង​អស់​នៅ​លើ​អាសនា នេះ​ហើយ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ គឺ​ជា​ដង្វាយ​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 8:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ក្លិន​ដ៏​ឈ្ងុយ​ឈ្ងប់ ទ្រង់​ក៏​នឹក​គិត​ថា៖ «យើង​នឹង​មិន​ដាក់​បណ្តាសា​ដី ព្រោះ​តែ​មនុស្ស​លោក​ទៀត​ទេ ដ្បិត​ចិត្ត​មនុស្ស​លំអៀង​ទៅ​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់​តាំង​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ជីវិត ដូច​យើង​បាន​ធ្វើ​កន្លង​មក​ហើយ​នោះ​ទៀត​ទេ។


មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្តង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។


ត្រូវ​ដុត​ចៀម​នោះ​នៅ​លើ​អាសនៈ ជា​គូរបាន​ដុត ជូន អុលឡោះ‌តាអាឡា គឺ​ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​ពេញ​ចិត្ត អុលឡោះ‌តាអាឡា។


ម៉ូសា​ធ្វើ​តាម​បន្ទូល​ទាំង​អស់ ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​គាត់។


គេ​ត្រូវ​យក​ទឹក​មក​លាង​ពោះ‌វៀន និង​ជើង​សត្វ ហើយ​អ៊ីមុាំ​ជូន​អ្វីៗ​ទាំង​អស់​ទៅអុលឡោះ‌តាអាឡា រួច​ដុត​នៅ​លើ​អាសនៈ។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


គាត់​ត្រូវ​ពុះ​សត្វ​ត្រង់​ចន្លោះ​ស្លាប តែ​មិន​ផ្តាច់​វា​ចេញ​ជា​ពីរ​ចំណែក​ទេ រួច​ហើយ​អ៊ីមុាំ​ត្រូវ​ដុត​សត្វ​នោះ​លើ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។ នេះជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា»។


គេ​ត្រូវ​យក​ទឹក​លាង​ពោះ‌វៀន និង​ជើង​គោរួច​អ៊ីមុាំ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


អ៊ីមុាំ​យក​ជំនូន​មួយ​ចំណែក​ដុត​នៅ​លើ​អាសនៈ ទុក​ជា​ទី​រំលឹក។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ម៉ូសា​បាន​នាំ​កូនៗ​របស់​ហារូន​ចូល​មក ហើយ​គាត់​ពាក់​អាវ​វែង​ឲ្យ​ពួក​គេ រួច​ក្រវាត់​ខ្សែ​ក្រវាត់ និង​ពាក់​ឆ្នួត​ក្បាល​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


គាត់​ពាក់​ឆ្នួត​ក្បាល ដែល​មាន​ខ្ទាស់​គ្រឿង​អលង្ការ​នៅ​ផ្នែក​ខាង​មុខ​ឆ្នួត​នោះ ជូន​ហារូន ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។


ចូរ​រស់​នៅ​ដោយ​មាន​ចិត្ដ​ស្រឡាញ់ ដូច​អាល់ម៉ា‌ហ្សៀស​បាន​ស្រឡាញ់​យើង ហើយ​បាន​លះបង់​ជីវិត​សម្រាប់​យើង ទុក​ជា​ជំនូន​ជូន​អុលឡោះ និង​ទុក​ជា​គូរបាន​ដែល​គាប់​បំណង​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម