ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 24:8 - អាល់គីតាប

ម៉ូសា​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជា‌ជន ទាំង​ពោល​ថា៖ «នេះ​ជា​ឈាម​នៃ​សម្ពន្ធ‌មេត្រី​ដែលអុលឡោះ‌តាអាឡា​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ដោយ​មាន​បន្ទូល​ទាំង​នេះ​ជា​កិច្ច​ព្រម​ព្រៀង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​ម៉ូសេ​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជា‌ជន ហើយ​ពោល​ថា៖ «នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​ទាំង​នេះ​របស់​ព្រះ‌អង្គ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​យក​ឈាម​ទៅ​ប្រោះ​លើ​ប្រជា‌ជន ទាំង​ពោល​ថា៖ «នេះ​ជា​ឈាម​នៃ​សម្ពន្ធ‌មេត្រី​ដែល​ព្រះ‌អម្ចាស់​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា ដោយ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​កិច្ច​ព្រម​ព្រៀង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ម៉ូសេ​លោក​យក​ឈាម​ទៅ​ប្រោះ​លើ​ជន​ទាំង‌ឡាយ​ដោយ​ពាក្យ​ថា នេះ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​បាន​តាំង​នឹង​អ្នក​រាល់​គ្នា តាម​ព្រះ‌បន្ទូល​ទ្រង់​ទាំង​នេះ។

សូមមើលជំពូក



និក្ខមនំ 24:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​រៀប‌ចំ​កន្លែង​មួយ សម្រាប់​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី គឺ​សម្ពន្ធ‌មេត្រី​ដែលអុលឡោះ‌តាអាឡា​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​យើង នៅ​ពេល​ទ្រង់​នាំ​ពួក​គាត់​ចេញ​ពី​ស្រុក​អេស៊ីប»។


នៅ​ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​ម៉ូសា​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​គាត់​ទទួល​នៅ​ភ្នំ​ហោរែប កាលអុលឡោះ‌តាអាឡា​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ក៏​ប៉ុន្តែ តាម​ពិត ពួក​គេ​ចង់​បោក​ប្រាស់​ទ្រង់ គឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។


ម៉ូសា​យក​ឈាម​ពាក់​កណ្តាល ចាក់​ទៅ​ក្នុង​ផើង ហើយ​ពាក់​កណ្តាល​ទៀត ប្រោះ​ទៅ​លើ​អាសនៈ។


តែ​ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន​ឃើញ​គាត់ ហើយ​នាំ​គ្នា​ស្ងើច​សរសើរ ស្ដេច​ជា​ច្រើន​នឹង​នៅ​ស្ងៀម​ស្ងាត់ ដ្បិត​ស្ដេច​ទាំង​នោះ​នឹង​ឃើញ​ហេតុ‌ការណ៍ ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណា​ធ្លាប់​និទាន​ប្រាប់ ព្រម​ទាំង​ស្ដាប់​សេចក្ដី​ផ្សេងៗ ដែល​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក។


សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្តី ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ដែរ។


យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​ពេញ​វ័យ ដល់​ពេល​មាន​គូ‌ស្រករ​ហើយ យើង​ក៏​លាត​អាវ​ធំ​របស់​យើង​បិទ‌បាំង​រូប​កាយ​នាង។ យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​នាង ដើម្បី​ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​យើង -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


យើង​នឹង​ប្រោះ​ទឹក​ដ៏​វិសុទ្ធ​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ។ យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ផុត​ពី​អំពើ​សៅហ្មង​ទាំង‌ឡាយ លែង​ឲ្យ​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន។


ម៉ូសា​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង និង​ឈាម​ខ្លះ​នៅ​លើ​អាសនៈ​ប្រោះ​លើ​ហារូន ព្រម​ទាំង​សម្លៀក​បំពាក់​របស់​លោក ហើយ​ប្រោះ​លើ​កូនៗ​របស់​ហារូន ព្រម​ទាំង​សម្លៀក​បំពាក់​របស់​ពួក​គេ។ ធ្វើ​របៀប​នេះ​គាត់​ញែក​ហារូន និង​កូន​ប្រុស​របស់​គាត់​រួម​ទាំង​សម្លៀក​បំពាក់​របស់​ពួក​គេ ឲ្យ​ទៅជា​បរិសុទ្ធ។


រស​របស់​យើង​ស្ថិត​នៅ​ជា​មួយ អ្នក​រាល់​គ្នា ដូច​យើង​បាន​សន្យា​នៅ​គ្រា​ដែល អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ!»។


ចំណែក​ឯ​អ្នក​វិញ ដោយ​យល់​ដល់​ឈាម​នៃ សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក យើង​នឹង​ដោះ​លែង​ប្រជា‌ជន​របស់​អ្នក ដែល​ជាប់​ទោស ឲ្យ​រួច​ពី​រណ្ដៅ​ដែល​គ្មាន​ទឹក។


នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ឈាម​នៃ​សម្ពន្ធ‌មេត្រី​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើក‌លែង​ទោស​មនុស្ស​ទាំង​អស់​ឲ្យ​រួច​ពី​បាប។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ឈាម​នៃ​សម្ពន្ធ‌មេត្រី ដែល​ត្រូវ​បង្ហូរ​សម្រាប់​មនុស្ស​ទាំង​អស់។


លុះ​ជប់‌លៀង​រួច​ហើយ អ៊ីសា​ធ្វើ​តាម​បែប​ដដែល គាត់​យក​ពែង​មក​កាន់ ទាំង​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រ​ថ្មី​ចង​ឡើង ដោយ‌សារ​ឈាម​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់​គ្នា។


លុះ​ជប់​លៀង​រួច​ហើយ គាត់​ធ្វើ​តាម​បែប​ដដែល គាត់​យក​ពែង​មក​កាន់ ទាំង​បាន​និយាយ​ថា “នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី​ថ្មី ចង​ឡើង ដោយ​ឈាម​របស់​ខ្ញុំ។ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ”។


ដោយ​យើង​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស​នេះ អុលឡោះ​បាន​លោះ​យើង ដោយ​ឈាម​របស់​អ៊ីសា និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប ស្រប​តាម​គុណ​ដ៏​លើស‌លប់​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ដូន​តា​របស់​យើង នៅ​ភ្នំ​ហោរែប។


ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​បុត្រា​របស់​អុលឡោះ ដោយ​បន្ថោក​ឈាម​នៃ​សម្ពន្ធ‌មេត្រី ជា​ឈាម​ដែល​ប្រោស​ឲ្យ​គេ​បាន​ទៅ​ជា​បរិសុទ្ធ ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​រស‌អុលឡោះ​ដ៏​មាន​គុណ សូម​បង​ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!


អុលឡោះ​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ដ បាន​ប្រោស​អ៊ីសា​ជា‌អម្ចាស់​នៃ​យើង​ឲ្យ​រស់​ឡើង​វិញ។ អាល់ម៉ា‌ហ្សៀស​ជា​អ្នក​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​គាត់​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​ឈាម​របស់​គាត់។


នៅ​ថ្ងៃ​នោះ យ៉ូស្វេ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​នៅ​ស៊ី‌គែម ហើយ​គាត់​ចេញ​ហ៊ូកុំ និង​វិន័យ​ឲ្យ​ពួក​គេ​កាន់​តាម​ទៀត​ផង។


អុលឡោះ ជា​បិតា​បាន​ជ្រើស​រើស​បង​ប្អូន តាម​គម្រោង‌ការ​ដែល​ទ្រង់​គ្រោង​ទុក​ពី​មុន​មក ដោយ​រស‌អុលឡោះ​ញែក​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ឲ្យ​បង​ប្អូន​ស្ដាប់​បង្គាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ឲ្យ​គាត់​ប្រោះ​ឈាម​របស់​គាត់​លើ​បង​ប្អូន។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។