Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 24:7 - អាល់គីតាប

7 បន្ទាប់​មក គាត់​យក​គីតាប​នៃ​សម្ពន្ធ‌មេត្រី​មក​អាន​ឲ្យ​ប្រជា‌ជន​ស្តាប់ ហើយ​ពួក​គេ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ និង​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បន្ទាប់​មក លោក​យក​សៀវ‌ភៅ​នៃ​សេចក្ដី​សញ្ញា​មក​អាន​ឲ្យ​ប្រជា‌ជន​ស្តាប់ ហើយ​គេ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ហើយ​យើង​ខ្ញុំ​នឹង​ស្តាប់​បង្គាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បន្ទាប់​មក លោក​យក​គម្ពីរ​នៃ​សម្ពន្ធ‌មេត្រី​មក​អាន​ឲ្យ​ប្រជា‌ជន​ស្ដាប់ ហើយ​ពួក​គេ​ពោល​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ និង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​យក​សៀវភៅ​សញ្ញា​មក​អាន​មើល​ឲ្យ​បណ្តាជន​ស្តាប់ គេ​ក៏​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​អស់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​មក ហើយ​នឹង​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ផង

សូមមើលជំពូក ចម្លង




និក្ខមនំ 24:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​ម៉ូសា​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​គាត់​ទទួល​នៅ​ភ្នំ​ហោរែប កាលអុលឡោះ‌តាអាឡា​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ពួក​គេ​នាំ​គ្នា​ស្បថ​ចំពោះអុលឡោះ‌តាអាឡា​ដោយ​ស្រែក​ហ៊ោ​សប្បាយ​ជា​ខ្លាំង ព្រម​ទាំង​មាន​ផ្លុំ​ស្នែង និង​ត្រែ​ផង។


ទ្រង់​មាន​បន្ទូល​ថា៖ «ចូរ​ប្រមូល​ពួក​អ្នក​ជឿ​ឲ្យ​មក​ជួប​យើង គឺ​អស់​អ្នក​ដែល​បាន​ធ្វើ​គូរបាន ដើម្បី​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង!»។


ក៏​ប៉ុន្តែ តាម​ពិត ពួក​គេ​ចង់​បោក​ប្រាស់​ទ្រង់ គឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។


ប្រជា‌ជន​ទាំង​មូល​ក៏​ឆ្លើយ​ព្រម​គ្នា​ឡើង​ថា៖ «យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល»។ ម៉ូសា​នាំ​យក​ចម្លើយ​របស់​ពួក​គេ ទៅ​ជម្រាបអុលឡោះ‌តាអាឡា​វិញ។


«យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ទាសករ។ យើង​បាន​ពោល​ទៅ​ពួក​គេ​ថា:


យើង​ខ្ញុំ​បាន​សូម​ឲ្យ​អ្នក​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​យើង។ យើង​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បន្ទូល​របស់​ទ្រង់ ទោះ​បី​យើង​ខ្ញុំ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ក្ដី។ ដូច្នេះ យើង​ខ្ញុំ​នឹង​មាន​សេចក្ដី​សុខ ដោយ​ធ្វើ​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ»។


យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​ពេញ​វ័យ ដល់​ពេល​មាន​គូ‌ស្រករ​ហើយ យើង​ក៏​លាត​អាវ​ធំ​របស់​យើង​បិទ‌បាំង​រូប​កាយ​នាង។ យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​នាង ដើម្បី​ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​យើង -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ​គត់ ហើយ​អុលឡោះ​ដែល​បង្កើត​ពួក​យើង​មក ក៏​មាន​តែ​មួយ​ដែរ ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​យើង​ក្បត់​គ្នា ទៅ​វិញ​ទៅ​មក ដោយ​បំពាន​លើ​សម្ពន្ធ‌មេត្រី ដែល​អុលឡោះ​បាន​ចង​ជា​មួយ បុព្វបុរស​របស់​ពួក​យើង​ដូច្នេះ?


បន្ទាប់​ពី​បាន​អាន​គីតាប​ហ៊ូកុំ និង​គីតាប​ណាពី​រួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ សុំ​ឲ្យ​គេ​ជម្រាប​ពួក​អ្នក​ប៉ូល​ថា៖ «បង​ប្អូន​អើយ! បើ​បង​ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ដ​ប្រជា‌ជន សូម​មាន​ប្រសាសន៍​មក​ចុះ»។


ពេល​ណា​បង​ប្អូន​អាន​សំបុត្រ​នេះ​រួច​ហើយ សូម​លៃ‌លក​យ៉ាង​ណា ឲ្យ​ក្រុម‌ជំអះ​នៅ​ស្រុក​ឡៅឌី‌សេ​អាន​ផង ហើយ​បង​ប្អូន​ក៏​ត្រូវ​អាន​សំបុត្រ​ដែល​មក​ពី​ស្រុក​ឡៅឌី‌សេ​ដែរ។


ខ្ញុំ​សូម​អង្វរ​បង​ប្អូន ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។


ប្រជា‌ជន​ឆ្លើយ​តប​ទៅ​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​បន្ទូល​របស់​ទ្រង់​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម