Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 31:32 - អាល់គីតាប

32 សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្តី ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 មិន​មែន​តាម​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា‌មួយ​បុព្វបុរស​របស់​គេ នៅគ្រា​ដែល​យើង​បាន​ដឹក​ដៃ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ជា​សេចក្ដី​សញ្ញា​ដែល​គេ​បាន​ផ្តាច់​ចេញ ទោះ​បើ​យើង​ជា​ប្ដី​របស់​គេ​ក៏​ដោយ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​ពួក​គេ នៅ​គ្រា​ដែល​យើង​ដឹក​ដៃ​បុព្វបុរស​នោះ នាំ​ចេញ​ពី​ស្រុក​អេស៊ីប​ទេ។ ទោះ​បី​យើង​ជា​ម្ចាស់​របស់​ពួក​គេ​ក្ដី ក៏​ពួក​គេ​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 មិន​មែន​តាម​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ពួក​ព្ធយុ‌កោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ​ដឹក​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ជា​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គេ​ផ្តាច់​ចេញ​ហើយ ទោះ​បើ​អញ​ជា​ប្ដី​ដល់​គេ​ក៏​ដោយ

សូមមើលជំពូក ចម្លង




យេរេមា 31:32
43 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ក្នុង​ហិប​គ្មាន​អ្វី​ក្រៅ​ពី​ថ្ម​ពីរ​បន្ទះ ដែល​ម៉ូសា​បាន​តម្កល់​ទុក​នោះ​ឡើយ គឺ​បន្ទះ​ថ្ម​ដែល​គាត់​ទទួល​នៅ​ភ្នំ​ហោរែប កាលអុលឡោះ‌តាអាឡា​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ប៉ុន្តែ ខ្ញុំ​នៅ​ជា​មួយ​ទ្រង់​ជា‌និច្ច ទ្រង់​កាន់​ដៃ​ស្តាំ​របស់​ខ្ញុំ


ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ទ្រង់​ទេ ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ទ្រង់​ដែរ។


ឥឡូវ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ពាក្យ​របស់​យើង ប្រសិន​បើ​អ្នក​រាល់​គ្នា​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែនដី​ទាំង​មូល​ជា​កម្ម‌សិទ្ធិ​របស់​យើង។


ពួក​គេ​ឆាប់​ងាក​ចេញ​ពី​មាគ៌ា ដែល​យើង​បាន​បង្ហាញ​ដល់​ពួក​គេ គឺ​ពួក​គេ​បាន​សិត​ធ្វើ​រូប​កូន​គោ​មួយ ហើយ​ក្រាប​ថ្វាយ‌បង្គំ និង​ធ្វើ​យញ្ញ‌បូជា​ជូន​រូប​កូន​គោ​នោះ ទាំង​ពោល​ថា “អ៊ីស្រ‌អែល​អើយ នេះ​ជា​ព្រះ​ដែល​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប!”។


តើ​ស្ត្រី​ដែល​ឡើង​ទៅ​វាល​រហោ‌ស្ថាន ហើយ​ផ្អែក​លើ​ម្ចាស់​ចិត្ត​របស់​នាង នោះ​ជា​នរណា? អូន​បាន​ដាស់​បង នៅ​ក្រោម​ដើម​ចន្ទន៍ ជា​កន្លែង​ដែល​ម្តាយ​របស់​បង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បង​មក។


ផែនដី​ក្លាយ​ទៅ​ជា​អាស្រូវ ដោយ‌សារ​មនុស្ស​ជាន់​ឈ្លី គឺ​ពួក​គេ​បាន​បំពាន​លើ​ច្បាប់ ពួក​គេ​រំលោភ​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា ហើយ​ពួក​គេ​បាន​ផ្ដាច់ សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជា‌និច្ច ដែល​ទ្រង់​ចង​ជា​មួយ​គេ។


ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​កាន់​ដៃ​ស្ដាំ​របស់​អ្នក​ហើយ យើង​ប្រាប់​អ្នក​ថា: កុំ​ភ័យ​ខ្លាច​អ្វី យើង​ជួយ​អ្នក​ហើយ!


ស្វាមី​របស់​អ្នក គឺ​ទ្រង់​ដែល​បាន​បង្កើត​អ្នក! ទ្រង់​មាន​នាម​ថា «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល»។ ម្ចាស់​ដែល​បាន​លោះ​អ្នក​មក​នោះ គឺ​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​នាម​ថា «អុលឡោះ​ជា​ម្ចាស់​នៃ​ផែនដី​ទាំង​មូល»។


គឺ​ប្រាប់​ពួក​គេ​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ដូច​ត​ទៅ: អ្នក​ណា​មិន​ធ្វើ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ទេ អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!


យើង​បាន​ចង​សម្ពន្ធ‌មេត្រី​នេះ​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​គេ​រង​ទុក្ខ​យ៉ាង​ខ្លាំង។ យើង​បាន​ពោល​ទៅ​ពួក​គេ​ថា: “ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​របស់​យើង ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​ដល់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង ហើយ​យើង​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា”។


ចូរ​ទៅ​ស្រែក​ប្រកាស​ប្រាប់ អ្នក​ក្រុង​យេរូ‌សាឡឹម​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: «យើង​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក កាល​អ្នក​ទើប​នឹង​ពេញ​ក្រមុំ ហើយ​នឹក​ចាំ​ពី​សេចក្ដី​ស្នេហា​របស់​អ្នក ពេល​ទើប​នឹង​រៀប‌ការ គឺ​គ្រា​ដែល​អ្នក​បម្រើ​យើង​នៅ​វាល​រហោ‌ស្ថាន ជា​កន្លែង​ដែល​គ្មាន​អ្វី​ដុះ។


គេ​នឹង​ឆ្លើយ​ថា “មក​ពី​អ្នក​ក្រុង​ផ្ដាច់ សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្លួន ហើយ​បែរ​ទៅ​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ព្រះ​ដទៃ”»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «កូន​ចៅ​ដែល​ក្បត់​ចិត្ត​យើង​អើយ! ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ដ្បិត​យើង​នៅ​តែ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ យើង​នឹង​យក​ម្នាក់​ពី​ក្រុង​មួយ ហើយ​យក​ពីរ​នាក់​ទៀត​ពី​កុល‌សម្ព័ន្ធ​មួយ ដើម្បី​នាំ​អ្នក​រាល់​គ្នា​មក​ក្រុង​ស៊ីយ៉ូន​វិញ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ជា ម្ចាស់​របស់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​មូល ពួក​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។


«យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​យើង​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​នៅ​ស្រុក​ដែល​ពួក​គេ​ជាប់​ជា​ទាសករ។ យើង​បាន​ពោល​ទៅ​ពួក​គេ​ថា:


“ប្រាំ‌ពីរ​ឆ្នាំ​ម្ដង អ្នក​រាល់​គ្នា​ត្រូវ​តែ​ដោះ​លែង​ជន‌ជាតិ​ហេប្រឺ ដែល​អ្នក​រាល់​គ្នា​ទិញ​យក​មក​ធ្វើ​ជា​ទាសករ។ គេ​នៅ​បម្រើ​អ្នក​ប្រាំ​មួយ​ឆ្នាំ បន្ទាប់​មក ត្រូវ​ដោះ​លែង​គេ​ឲ្យ​មាន​សេរី‌ភាព”។ ប៉ុន្តែ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​បង្គាប់​យើង​ទេ គឺ​ពួក​គេ​ពុំ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​របស់​យើង​ឡើយ។


យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​ពេញ​វ័យ ដល់​ពេល​មាន​គូ‌ស្រករ​ហើយ យើង​ក៏​លាត​អាវ​ធំ​របស់​យើង​បិទ‌បាំង​រូប​កាយ​នាង។ យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​នាង ដើម្បី​ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​យើង -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


យើង​នឹង​ដាក់​អ្នក​រាល់​គ្នា​នៅ​ក្រោម​អំណាច​របស់​យើង ហើយ​បង្ខំ​អ្នក​រាល់​គ្នា​ឲ្យ​គោរព​តាម​សម្ពន្ធ‌មេត្រី។


នាង​បង​ឈ្មោះ អូហូ‌ឡា នាង​ប្អូន​ឈ្មោះ អូហូ‌លីបា។ ពី​មុន​នាង​ទាំង​ពីរ​ជា​ភរិយា​របស់​យើង នាង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។ អូហូ‌ឡា​គឺ​ក្រុង​សាម៉ារី រីឯ​អូហូ‌លីបា​គឺ​ក្រុង​យេរូ‌សាឡឹម។


«កាល​អ៊ីស្រ‌អែល​នៅ​ពី​ក្មេង យើង​បាន​ស្រឡាញ់​អ៊ីស្រ‌អែល យើង​ហៅ​បុត្រា​របស់​យើង​ចេញ​ពី ស្រុក​អេស៊ីប។


ចូរ​ចោទ​ប្រកាន់​ម្ដាយ​របស់​អ្នក​រាល់​គ្នា​ទៅ ដ្បិត​នាង​មិន​មែន​ជា​ភរិយា​របស់​យើង​ទៀត​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ប្ដី​របស់​នាង​ទៀត​ដែរ! ចូរ​ឲ្យ​នាង​ដក​សញ្ញា​សំគាល់​ស្រី​ពេស្យា ចេញ​ពី​មុខ​របស់​ខ្លួន ចូរ​ឲ្យ​នាង​ដក​សញ្ញា​សំគាល់​ស្រី​ក្បត់​ប្ដី ចេញ​ពី​ដើម​ទ្រូង​របស់​ខ្លួន​ទៅ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​រួមរ័ក​ជា​មួយ​ស្រី​ដែល​មាន​គូ​ស្នេហ៍ ជា​ស្រី​ផិត​ក្បត់​នេះ​សា​ជា​ថ្មី​ចុះ ចូរ​ស្រឡាញ់​នាង ដូចអុលឡោះ‌តាអាឡា​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រ‌អែល ទោះ​បី​ពួក​គេ​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​ចូល​ចិត្ត​នំ​ទំពាំង‌បាយជូរ​ក៏​ដោយ»។


ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ហ៊ូកុំ​របស់​យើង ហើយ​មិន​រវី‌រវល់​នឹង​ហ៊ូកុំ​របស់​យើង គឺ​មិន​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​យើង


អ៊ីសា​ក៏​ដឹក​ដៃ​មនុស្ស​ខ្វាក់​នោះ នាំ​ចេញ​ទៅ​ខាង​ក្រៅ​ភូមិ អ៊ីសា​យក​ទឹក​មាត់​ដាក់​លើ​ភ្នែក​គាត់ ហើយ​ដាក់​ដៃ​លើ​គាត់ ទាំង​សួរ​ថា៖ «តើ​អ្នក​ឃើញ​អ្វី​ខ្លះ​ទេ?»


នៅ​ក្នុង​ពិធី​មង្គល​ការ កូន​ក្រមុំ​រៀប‌ការ​នឹង​អ្នក​ណា អ្នក​នោះ​ហើយ​ជា​ស្វាមី។ រីឯ​មិត្ដ​សម្លាញ់​របស់​ស្វាមី គេ​ឈរ​ស្ដាប់​នៅ​ក្បែរ​គាត់ និង​មាន​ចិត្ដ​ត្រេក‌អរ​ក្រៃ‌លែង​ដោយ​បាន​ឮ​សំឡេង​របស់​គាត់។ ខ្ញុំ​ក៏​ពោរ‌ពេញ​ដោយ​អំណរ​ដូច្នោះ​ដែរ។


លោក​មេ​បញ្ជា​ការ​ដឹក​ដៃ​យុវជន​នោះ នាំ​ចេញ​ទៅ​ដាច់​ឡែក​ពី​គេ សួរ​ថា៖ «តើ​ក្មួយ​មាន​រឿង​អ្វី​ចង់​ប្រាប់​ខ្ញុំ?»។


ព្រោះ​ខ្ញុំ​ប្រច័ណ្ឌបង​ប្អូន​ដោយ​ចិត្ដ​ប្រច័ណ្ឌ​មក​ពី​អាល់ម៉ា‌ហ្សៀស ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​បង​ប្អូន ឲ្យ​ធ្វើ​ជា​គូ​ដណ្ដឹង​នឹង​ស្វាមី​តែ​មួយ​គត់ គឺ​ខ្ញុំ​នាំ​បង​ប្អូន​មក ដូច​ជា​នាំ​ក្រមុំ​ព្រហ្មចារី យក​ទៅ​ជូន​អាល់ម៉ា‌ហ្សៀស។


ក្រោយ​មក នៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បី​អ្នក ដូច​ឪពុក​បី​កូន។


ម៉ូសា​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​និយាយ​ថា៖ «អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​ធ្វើ​ចំពោះ​ស្តេច​ហ្វៀរ៉អ៊ូន និង​មន្ត្រី ព្រម​ទាំង​ប្រជា‌រាស្ត្រ​ទាំង​អស់​នៅ​ស្រុក​អេស៊ីប។


កូន​ចៅ​របស់​អ្នក​រាល់​គ្នា ដែល​កើត​នៅ​ជំនាន់​ក្រោយ ព្រម​ទាំង​ជន​បរទេស​មក​ពី​ស្រុក​ឆ្ងាយ មុខ​ជា​ឃើញ​គ្រោះ​កាច និង​ជំងឺ​ផ្សេងៗ​ដែលអុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​កើត​មាន​ចំពោះ​ស្រុក​នេះ ពួក​គេ​នឹង​ពោល​ថា:


គេ​នឹង​ឆ្លើយ​វិញ​ថា “មក​ពី​ពួក​គេ​បោះ​បង់​ចោល​សម្ពន្ធ‌មេត្រី ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​ពួក​គេ បាន​ចង​ជា​មួយ​ពួក​គេ នៅ​ពេល​ដែល​ទ្រង់​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


អុលឡោះ‌តាអាឡាមាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «បន្តិច​ទៀត អ្នក​នឹង​ត្រូវ​ស្លាប់។ ពេល​នោះ ប្រជា‌ជន​នឹង​នាំ​គ្នា​ក្បត់​យើង ហើយ​គោរព​ព្រះ​ដទៃ ក្នុង​ស្រុក​ដែល​ពួក​គេ​ចូល​ទៅ​រស់​នៅ។ ពួក​គេ​នឹង​បោះ​បង់​ចោល​យើង​ដោយ​ផ្តាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​ពួក​គេ។


យើង​នឹង​នាំ​ជន‌ជាតិ​នេះ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ គឺ​ជា​ស្រុក​ដ៏​សម្បូណ៌‌សប្បាយ។ ពេល​មាន​អាហារ​បរិភោគ​ឆ្អែត បាន​ធំ​ធាត់ ពួក​គេ​នឹង​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​គោរព​បម្រើ​ព្រះ​ទាំង​នោះ។ ពួក​គេ​នឹង​ប្រមាថ​មាក់‌ងាយ​យើង ហើយ​ផ្តាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ដូន​តា​របស់​យើង នៅ​ភ្នំ​ហោរែប។


អុលឡោះ‌តាអាឡា​ពុំ​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​នេះ​ជា​មួយ​ដូន​តា​របស់​យើង​ប៉ុណ្ណោះ​ទេ ទ្រង់​ក៏​បាន​ចង​ជា​មួយ​យើង​ទាំង​អស់​គ្នា ដែល​នៅ​ទី​នេះ ហើយ​មាន​ជីវិត​នៅ​ថ្ងៃ​នេះ​ដែរ។


សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វ‌បុរស​ទាំង​នោះ ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។ ពួក​គេ​ពុំ​បាន​គោរព​តាម​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ ឲ្យ​បាន​ខ្ជាប់‌ខ្ជួន​ទេ យើង​ក៏​លែង​រវី‌រវល់​នឹង​ពួក​គេ​ដែរ» នេះ​ជា​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម