ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 22:30 - អាល់គីតាប

រីឯ​កូន​ដំបូង​របស់​គោ និង​ចៀម​ក៏​ត្រូវ​ញែក​ទុក​ឲ្យ​យើង​ដែរ។ ត្រូវ​ទុក​កូន​គោ ឬ​កូន​ចៀម​ឲ្យ​នៅ​ជា​មួយ​មេ​វា ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី ត្រូវ​យក​មក​ឲ្យ​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រី​ឯ​កូន​ដំបូង​របស់​គោ និង​ចៀម នោះ​ក៏​ត្រូវ​ឲ្យ​មក​យើង​ដែរ គឺ​ត្រូវ​ទុក​ឲ្យ​នៅ​ជា‌មួយ​មេ​របស់​វា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​ប្រាំបី នោះ​ត្រូវ​ឲ្យមក​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​កូន​ដំបូង​របស់​គោ និង​ចៀម ក៏​ត្រូវ​ញែក​ទុក​ឲ្យ​យើង​ដែរ។ ត្រូវ​ទុក​កូន​គោ ឬ​កូន​ចៀម​ឲ្យ​នៅ​ជា​មួយ​មេ​វា ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ​បី ត្រូវ​យក​មក​ឲ្យ​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ទាំង​កូន​គោ​កូន​ចៀម​ដែល​កើត​ដំបូង នោះ​ត្រូវ​នៅ​នឹង​មេ​វា​អស់​៧​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ថ្វាយ​ដល់​អញ។

សូមមើលជំពូក



និក្ខមនំ 22:30
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​កើត​បាន​ប្រាំ​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់ គ្រប់​តំណ​តទៅ ទោះ​បី​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ក្តី ឬ​ក៏​ទិញ​មក​ពី​អ្នក​ដទៃ ដែល​មិន​មែន​ជា​ពូជ‌ពង្ស​របស់​អ្នក​ក្តី ត្រូវ​តែ​ខតាន់​គ្រប់ៗ​គ្នា។


អ្នក​រាល់​គ្នា​ត្រូវ​ឲ្យ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ជូនអុលឡោះ‌តាអាឡា ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្ម‌សិទ្ធិ​របស់អុលឡោះ‌តាអាឡា។


ខ្ញុំ​ពោល​ឡើង​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​តែង​តែ​ចៀស‌វាង​អ្វីៗ​គ្រប់​យ៉ាង ដែល​ធ្វើ​ឲ្យ​មាន​សៅហ្មង គឺ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ធ្លាប់​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​សាហាវ​ខាំ​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បរិភោគ​សាច់​សត្វ​មិន​ហាឡាល់​ដែរ»។


យើង អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​យើង​បរិសុទ្ធ។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​បរិសុទ្ធ ដោយ​សារ​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​នោះ​ឡើយ។


យើង​ជាអុលឡោះ‌តាអាឡា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​ជា​បរិសុទ្ធ ដ្បិត​យើង​ជា​ម្ចាស់​បរិសុទ្ធ។


នៅ​ថ្ងៃ​ទី​ប្រាំ‌បី គេ​ត្រូវ​ធ្វើ​ពិធី​ខតាន់​ឲ្យ​កូន​ប្រុស​នោះ។


មនុស្ស​ទាំង​អស់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរ‌ទេស​ដែល​បរិភោគ​សត្វ​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ហែក ត្រូវ​យក​ទឹក​លាង​សំអាត​សម្លៀក​បំពាក់ និង​រូប​កាយ​របស់​ខ្លួន​គេ​នៅ​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច រួច​ទើប​បាន​បរិសុទ្ធ​ឡើង​វិញ។


«គោ ចៀម ឬ​ពពែ​ដែល​កើត​មក​ត្រូវ​នៅ​ជា​មួយ​មេ​វា​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ‌បី​ទៅ សត្វ​នោះ​អាច​ធ្វើ​ជា​គូរបាន​ដុត​ដែលអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ទទួល។


អ៊ីមុាំ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ខាំ​ឡើយ ដើម្បី​កុំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង ព្រោះតែ​សត្វ​នោះ។ យើង​ជាអុលឡោះ‌តាអាឡា។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: “អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់​គោ​ខ្លាញ់​ចៀម ឬ​ខ្លាញ់​ពពែ​ជា​ដាច់​ខាត។


រីឯ​ខ្លាញ់​របស់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ហែក​សម្លាប់ នោះ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ធ្វើ​អ្វី​ក៏​បាន​តែ​មិន​ត្រូវ​បរិភោគ​ឡើយ។


ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ទី​ណា​ក្តី មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​ចតុបាទឬ​សត្វ​ស្លាប​ឡើយ។


មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ឯក​ឯង​ឡើយ ត្រូវ​ឲ្យ​សត្វ​នោះ​ទៅ​ជន​បរទេស ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា បរិភោគ ឬ​លក់​ឲ្យ​សាសន៍​ដទៃ ដ្បិត​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​ដ៏​វិសុទ្ធ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ មិន​ត្រូវ​ស្ងោរ​កូន​ពពែ ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ»។


«ត្រូវ​ញែក​កូន​ដំបូង​នៃ​ហ្វូង​សត្វ​របស់​អ្នក គឺ​កូន​គោ​ឈ្មោល និង​កូន​ចៀម​ឈ្មោល ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ មិន​ត្រូវ​ប្រើ​កូន​ដំបូង​របស់​គោ សម្រាប់​ភ្ជួរ​រាស់ ហើយ​ក៏​មិន​ត្រូវ​កាត់​រោម​កូន​ដំបូង​របស់​ចៀម​ដែរ។