ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលទ្រង់បានធ្វើ ពួកគេពុំបានរង់ចាំឲ្យទ្រង់ សម្រេចតាមគម្រោងការរបស់ទ្រង់ឡើយ។
និក្ខមនំ 17:2 - អាល់គីតាប ដូច្នេះ ពួកគេរករឿងឈ្លោះនឹងម៉ូសា ទាំងពោលថា៖ «សូមរកទឹកឲ្យពួកយើងផឹកផង!»។ ម៉ូសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងលអុលឡោះតាអាឡាដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រជាជនរករឿងឈ្លោះនឹងលោកម៉ូសេ ដោយពាក្យថា៖ «ចូររកទឹកឲ្យពួកយើងផឹកផង»។ លោកម៉ូសេឆ្លើយតបថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ? ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះយេហូវ៉ា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ ពួកគេរករឿងឈ្លោះនឹងលោកម៉ូសេ ទាំងពោលថា៖ «សូមរកទឹកឲ្យពួកយើងផឹកផង!»។ លោកម៉ូសេឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះអម្ចាស់ដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាគេរករឿងឈ្លោះនឹងម៉ូសេ ដោយពាក្យថា ចូរឲ្យទឹកមកយើងរាល់គ្នាផឹកផង ម៉ូសេឆ្លើយតបថា ហេតុអ្វីបានជាអ្នករាល់គ្នារករឿងនឹងខ្ញុំ អ្នករាល់គ្នាចង់ល្បងលព្រះយេហូវ៉ាធ្វើអី |
ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលទ្រង់បានធ្វើ ពួកគេពុំបានរង់ចាំឲ្យទ្រង់ សម្រេចតាមគម្រោងការរបស់ទ្រង់ឡើយ។
នៅវាលរហោស្ថានពួកគេមានចិត្តលោភលន់ ហើយនាំគ្នាល្បងលទ្រង់ នៅវាលដ៏ហួតហែងនោះ។
ពួកគេហ៊ានល្បងលមើលអុលឡោះ ដោយសូមឲ្យទ្រង់ប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។
ពួកគេចេះតែល្បងលមើលអុលឡោះជានិច្ច ពួកគេនាំគ្នាធ្វើឲ្យអុលឡោះជាម្ចាស់ដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រអែលទាស់ចិត្ត។
ក៏ប៉ុន្តែ ពួកគេបានល្បងលអុលឡោះ ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ ដោយមិនព្រមធ្វើតាមដំបូន្មានរបស់ ទ្រង់ឡើយ។
មិនត្រូវមានចិត្តរឹងរូសដូចគ្រាបះបោរនៅមេរីបា ដូចថ្ងៃល្បងលនៅម៉ាសា ក្នុងវាលរហោស្ថាននោះឡើយ
គឺបុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង គេសាកមើលយើង ទោះបីគេបានឃើញកិច្ចការ ដែលយើងធ្វើក៏ដោយ។
ម៉ូសាមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ អុលឡោះតាអាឡានឹងប្រទានសាច់ឲ្យអ្នករាល់គ្នាបរិភោគ ហើយព្រឹកស្អែក ទ្រង់នឹងប្រទាននំបុ័ងឲ្យអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតទ្រង់ឮពាក្យដែលអ្នករាល់គ្នារអ៊ូរទាំដាក់ទ្រង់។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់អុលឡោះតាអាឡាវិញ»។
ម៉ូសាដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបា ដ្បិតជនជាតិអ៊ីស្រអែលរករឿងឈ្លោះនឹងម៉ូសា ព្រមទាំងល្បងលអុលឡោះតាអាឡាដោយពោលថា «តើអុលឡោះតាអាឡានៅក្នុងចំណោមពួកយើងមែន ឬមិនមែន?»។
ពួកគេពោលទៅកាន់អ្នកទាំងពីរថា៖ «សូមអុលឡោះតាអាឡាមើល ហើយដាក់ទោសអ្នកទាំងពីរចុះ! អ្នកទាំងពីរធ្វើឲ្យស្តេចហ្វៀរ៉អ៊ូន និងពួកមន្ត្រីទាំងអស់ស្អប់ពួកយើង។ អ្នកទាំងពីរបានហុចដាវទៅឲ្យពួកគេសម្លាប់យើង»។
ស្តេចអេហាសតបមកវិញថា៖ «យើងនឹងមិនសូមអ្វីជាដាច់ខាត យើងនឹងមិនព្រមល្បងលអុលឡោះតាអាឡាឡើយ!»។
ពួកយើងសង្កេតឃើញថា ឥឡូវនេះ មានតែមនុស្សព្រហើនទេ ដែលមានសុភមង្គល ហើយមនុស្សប្រព្រឹត្តអំពើអាក្រក់ បែរជាបានចំរុងចំរើនទៅវិញ។ ទោះបីពួកគេល្បងលមើលអុលឡោះក្តី ក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច”»។
ប្រជាជនអ៊ីស្រអែលទាំងមូលនាំគ្នាប្រឆាំងនឹងម៉ូសា ព្រមទាំងហារូន។ សហគមន៍ទាំងមូលពោលមកកាន់អ្នកទាំងពីរថា៖ «បើទុកឲ្យពួកយើងស្លាប់នៅស្រុកអេស៊ីបនោះ ប្រសើរជាងស្លាប់នៅវាលរហោស្ថាននេះ!។
អ្នកទាំងនេះបានឃើញសិរីរុងរឿងរបស់យើង ព្រមទាំងឃើញទីសំគាល់ដ៏អស្ចារ្យដែលយើងធ្វើនៅស្រុកអេស៊ីប និងនៅវាលរហោស្ថាន តែពួកគេបានល្បងលយើងដល់ទៅដប់ដង ដោយមិនព្រមស្តាប់បង្គាប់យើង។
ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងម៉ូសាថា៖ «ហេតុអ្វីបានជាអុលឡោះ និងលោកនាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឲ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? ដ្បិតនៅទីនេះគ្មានអាហារ គ្មានទឹកទាល់តែសោះ ហើយពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គំរក់នេះដែរ!»។
អ៊ីសាប្រាប់ទៅអ៊ីព្លេសថា៖ «ក្នុងគីតាបមានចែងទៀតថា “កុំល្បងលអុលឡោះតាអាឡាជាម្ចាស់របស់អ្នកឡើយ”»។
កូនពៅនិយាយទៅឪពុកថា “លោកឪពុក! សូមចែកកេរមត៌កឲ្យកូនមក”។ ឪពុកក៏ចែកមត៌កឲ្យកូន។
អ៊ីសាឆ្លើយទៅអ៊ីព្លេសវិញថា៖ «ក្នុងគីតាបមានចែងថា កុំល្បងលអុលឡោះតាអាឡាជាម្ចាស់ឡើយ»។
ឥឡូវនេះហេតុដូចម្ដេចបានជាបងប្អូនជំទាស់ដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ!
ពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលរសរបស់អុលឡោះជាអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាង មកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។
យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់អុលឡោះជាអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។
មិនត្រូវល្បងលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលទ្រង់ នៅម៉ាសា នោះឡើយ។
នៅតាបេរ៉ាឃ នៅម៉ាសា និងនៅគីប្រូត–ហាតាវ៉ា អ្នករាល់គ្នាក៏បានធ្វើឲ្យអុលឡោះតាអាឡាខឹងដែរ។
បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។
ពេលឮពួកអះលីជំអះពោលថា «សូមតែងតាំងឲ្យមានស្តេចមួយនាក់សោយរាជ្យលើយើងខ្ញុំ» ដូច្នេះ សាំយូអែលមិនសប្បាយចិត្តទេ គាត់ក៏ទូរអាអង្វរអុលឡោះតាអាឡា។