ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




និក្ខមនំ 12:8 - អាល់គីតាប

នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំបុ័ង​ឥត​មេ និង​បន្លែ​ល្វីង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ត្រូវ​អាំង​សាច់​បរិ‌ភោគ​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង​នៅ​យប់​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំប៉័ង​ឥត​មេ និង​បន្លែ​ល្វីង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​គេ​អាំង​សាច់ យក​ទៅ​បរិភោគ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែ ហើយ​នឹង​បន្លែ​ល្វីង​នៅ​យប់​នោះ​ឯង

សូមមើលជំពូក



និក្ខមនំ 12:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​អាំង​សាច់​កូន​ចៀម​ដែល​ធ្វើ​សម្រាប់​ពិធី​បុណ្យ​រំលង​នៅ​លើ​ភ្លើង ស្រប​តាម​វិន័យ រីឯ​ចំណែក​សាច់​ដ៏​សក្ការៈ​វិញ គេ​ចំអិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជា‌ជន​ទាំង​អស់។


កម្លាំង​របស់​ខ្ញុំ​កាន់​តែ​ខ្សោយ​ទៅៗ ប្រៀប​ដូច​ជា​ទឹក​ហូរ​មិន​ត្រឡប់​វិញ​ឡើយ ឆ្អឹង​ខ្ញុំ​ទាំង​ប៉ុន្មាន​ដាច់​ចេញ​ពី​គ្នា ហើយ​ទឹក​ចិត្ត​ក្លាហាន​របស់​ខ្ញុំ រលាយ​បាត់​អស់​ទៅ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ។


គេ​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​វេទនា​ខ្លោច​ផ្សា គឺ​ប្រើ​ឲ្យ​ជាន់​ដី​ឥដ្ឋ ធ្វើ​ដុំ​ឥដ្ឋ និង​ធ្វើ​ការ​គ្រប់​មុខ​នៅ​តាម​ស្រែ​ចម្ការ ពោល​គឺ​ប្រើ​ឲ្យ​ធ្វើ​ការ​ងារ​ដ៏​ធ្ងន់​ធ្ងរ​គ្រប់​យ៉ាង។


មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្តង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ទេ។


ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ​នោះ ត្រូវ​បរិភោគ​តែ​នំបុ័ង​ឥត​មេ គឺ​មិន​ត្រូវ​ឲ្យ​មាន​នំបុ័ង​ដាក់​មេ ឬ​មេ​នំបុ័ង​នៅ​ក្នុង​ផ្ទះ និង​នៅ​លើ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ឡើយ។


មិន​ត្រូវ​យក​នំបុ័ង​មាន​មេ មក​ជូន​ជា​មួយ​ឈាម​នៃ​គូរបាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​ទុក​ខ្លាញ់​នៃ​គូរបាន រហូត​ដល់​ព្រឹក​ស្អែក​ដែរ។


មិន​ត្រូវ​យក​នំបុ័ង​មាន​មេ មក​ឲ្យ​ជា​មួយ​ឈាម​នៃ​គូរបាន​ឡើយ ហើយ​ក៏​មិន​ត្រូវ​រក្សា​សាច់​របស់​គូរបាន​នៃ​ពិធី​បុណ្យ​រំលង រហូត​ដល់​ព្រឹក​ស្អែក​ដែរ។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​បម្រើ របស់​ទ្រង់​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​គាត់​បាន​ប្រគល់​ជីវិត ធ្វើ​ជា​គូរបាន​លោះ​បាប​សម្រាប់​អ្នក​ដទៃ ទ្រង់​នឹង​ធ្វើ​ឲ្យ​គាត់​មាន​ពូជ‌ពង្ស ទ្រង់​នឹង​បន្ត​អាយុ​ជីវិត​របស់​គាត់ ហើយអុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បំណង របស់​ទ្រង់​តាម​រយៈ​គាត់។


កូន​ចៅ​អ៊ីស្រ‌អែល​អើយ ចូរ​ធ្វើ​គូរបាន​អរគុណ​ជា​មួយ​មេ​ម្សៅ ចូរ​ស្រែក​ប្រកាស​ក្ដែងៗ​ថា អ្នក​រាល់​គ្នា​បាន​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


យើង​នឹង​ចាក់​បង្ហូរ​រស​មក​លើ​រាជ‌វង្ស​របស់​ទត និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​ទូរអា។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។


ពេល​នោះ ពួក​សិស្ស​យល់​ថា អ៊ីសា​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ដែល​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។


នៅ​ពេល​កំពុង​បរិភោគ អ៊ីសា​យក​នំបុ័ង​មក​កាន់ គាត់​សរ‌សើរ​តម្កើង​អុលឡោះ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​រូប​កាយ​ខ្ញុំ សុំ​យក​ពិសា​ចុះ»។


«មេ​ម្សៅ​តែ​បន្ដិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន»។


ចូរ​ចំអិន​សាច់​ដែល​អ្នក​ធ្វើ​ជា​គូរបាន ហើយ​បរិភោគ​នៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ជ្រើស​រើស។ លុះ​ព្រលឹម​ឡើង អ្នក​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​របស់​អ្នក​វិញ។


បង​ប្អូន​បាន​យក​តម្រាប់​តាម​យើង និង​យក​តម្រាប់​តាម​អ៊ីសា‌ជាអម្ចាស់ គឺ​ទោះ​បី​បង​ប្អូន​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​ធ្ងន់‌ធ្ងរ​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​បាន​ទទួល​បន្ទូល​នៃ​អុលឡោះ​ទាំង​មាន​អំណរ មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែរ។