Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:9 - អាល់គីតាប

9 មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្តង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 មិន​ត្រូវ​បរិ‌ភោគ​ឆៅ ឬ​ស្ងោរ​ឡើយ គឺ​ត្រូវ​អាំង​ឲ្យ​នៅ​ជាប់​ទាំង​ក្បាល​ទាំង​ជើង និង​គ្រឿង​ក្នុង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្ដង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 មិន​ត្រូវ​បរិភោគ​ឆៅ​ឬ​ស្ងោរ​ទេ គឺ​ត្រូវ​អាំង​វិញ ឲ្យ​មាន​ជាប់​ទាំង​ក្បាល​ទាំង​ជើង ហើយ​នឹង​អាការៈ​ខាង​ក្នុង​ផង

សូមមើលជំពូក ចម្លង




និក្ខមនំ 12:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​អាំង​សាច់​កូន​ចៀម​ដែល​ធ្វើ​សម្រាប់​ពិធី​បុណ្យ​រំលង​នៅ​លើ​ភ្លើង ស្រប​តាម​វិន័យ រីឯ​ចំណែក​សាច់​ដ៏​សក្ការៈ​វិញ គេ​ចំអិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជា‌ជន​ទាំង​អស់។


នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំបុ័ង​ឥត​មេ និង​បន្លែ​ល្វីង។


ត្រូវ​យក​ខ្លាញ់​ទាំង​អស់ ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន ព្រម​ទាំង​ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​នៅ​ជាប់​ជា​មួយ ទៅ​ដុត​នៅ​លើ​អាសនៈ​ទាំង​អស់។


ត្រូវ​កាប់​សាច់​ជា​ដុំៗ លាង​ពោះ‌វៀន និង​ជើង​របស់​វា​ឲ្យ​ស្អាត ហើយ​យក​ទៅ​ដាក់​លើ​ដុំ​សាច់ និង​ក្បាល។


ទ្រង់​បាន​បោះ​ភ្លើង​ពី​ស្ថាន​លើ ចូល​មក​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ទ្រង់​ដាក់​អន្ទាក់​នៅ​ក្រោម​ជើង​របស់​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ដក​ខ្លួន​ថយ ទ្រង់​ទុក​ឲ្យ​ខ្ញុំ​នៅ​ឯកោ ហើយ​ឈឺ​ចាប់​រៀង​រាល់​ថ្ងៃ។


គេ​ត្រូវ​យក​ទឹក​លាង​ពោះ‌វៀន និង​ជើង​គោរួច​អ៊ីមុាំ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ចូរ​ចំអិន​សាច់​ដែល​អ្នក​ធ្វើ​ជា​គូរបាន ហើយ​បរិភោគ​នៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ជ្រើស​រើស។ លុះ​ព្រលឹម​ឡើង អ្នក​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​របស់​អ្នក​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម