អ៊ីព្រហ៊ីមឆ្លើយថា៖ «កូនអើយ អុលឡោះផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើគូរបាន»។ បន្ទាប់មក ទាំងឪពុក ទាំងកូន ក៏ដើរទៅមុខជាមួយគ្នា។
និក្ខមនំ 12:3 - អាល់គីតាប ចូរប្រាប់សហគមន៍អ៊ីស្រអែលទាំងមូលថា: “នៅថ្ងៃទីដប់ ក្នុងខែនេះ ត្រូវយកកូនចៀមមួយ សម្រាប់គ្រួសារនីមួយៗ ឬផ្ទះនីមួយៗ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរប្រកាសប្រាប់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ ខែនេះ គ្រប់គ្នាត្រូវយកកូនចៀមមួយ តាមគ្រួសាររបស់ឪពុករៀងៗខ្លួន គឺកូនចៀមមួយសម្រាប់គ្រួសារមួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រាប់សហគមន៍អ៊ីស្រាអែលទាំងមូលថា: “នៅថ្ងៃទីដប់ ក្នុងខែនេះ ត្រូវយកកូនចៀមមួយ សម្រាប់គ្រួសារនីមួយៗ ឬផ្ទះនីមួយៗ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រកាសប្រាប់ដល់ពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា នៅថ្ងៃ១០ខែនេះ ត្រូវឲ្យគ្រប់គ្នាយកកូនចៀម១ តាមពួកគ្រួឪពុកខ្លួន គឺកូនចៀម១សំរាប់គ្រួ១ |
អ៊ីព្រហ៊ីមឆ្លើយថា៖ «កូនអើយ អុលឡោះផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើគូរបាន»។ បន្ទាប់មក ទាំងឪពុក ទាំងកូន ក៏ដើរទៅមុខជាមួយគ្នា។
ហាបេលក៏បាននាំយកកូនសត្វដែលកើតមុនគេបង្អស់ ក្នុងហ្វូងសត្វរបស់គាត់ ព្រមទាំងខ្លាញ់របស់វាមកជូនដែរ។ អុលឡោះតាអាឡាពេញចិត្តនឹងហាបេល ព្រមទាំងជំនូនរបស់គាត់
ស្តេចយ៉ូសៀសយកកូនចៀម និងកូនពពែ ៣០ ០០០ ក្បាល និងគោ ៣ ០០០ ក្បាល ពីហ្វូងសត្វរបស់ស្តេចផ្ទាល់ ដើម្បីធ្វើជាគូរបានក្នុងពិធីបុណ្យរំលងសម្រាប់ប្រជាជនដែលនៅទីនោះ។
ម៉ូសាបានហៅអះលីជំអះទាំងអស់ នៃជនជាតិអ៊ីស្រអែលមក ហើយប្រាប់ថា៖ «សូមអស់លោកយកកូនចៀម ហើយសម្លាប់វាធ្វើបុណ្យរំលងសម្រាប់ក្រុមគ្រួសាររបស់អស់លោក។
បើគ្រួសារណាមានគ្នាតិចពេក មិនអាចបរិភោគកូនចៀមទាំងមូលអស់ ត្រូវឲ្យគេចូលរួមជាមួយគ្រួសារជិតខាង តាមចំនួនមនុស្សដែលគេមាន រួចទើបជ្រើសរើសសត្វមួយ ដែលអាចបរិភោគអស់។
អ្នករាល់គ្នាត្រូវរក្សាសត្វនោះ ទុករហូតដល់ថ្ងៃទីដប់បួនក្នុងខែនេះ ទើបសហគមន៍អ៊ីស្រអែលទាំងមូលអារ កសត្វនោះក្រោយថ្ងៃលិច។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ហេតុអ្វីបានជាស្រែកអង្វរយើងដូច្នេះ? ចូរប្រាប់កូនចៅអ៊ីស្រអែល ឲ្យចេញដំណើរទៅ។
ពួកគេពោលទៅកាន់ម៉ូសាថា៖ «សូមអ្នកមានប្រសាសន៍មកយើងខ្ញុំផ្ទាល់ចុះ យើងខ្ញុំនឹងស្តាប់អ្នក។ ប៉ុន្តែ សូមកុំឲ្យអុលឡោះមានបន្ទូលមកកាន់យើងខ្ញុំឡើយ ក្រែងលោយើងខ្ញុំត្រូវស្លាប់»។
ហារូនរៀបរាប់អំពីសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលប្រាប់ម៉ូសា ព្រមទាំងធ្វើទីសំគាល់ឲ្យប្រជាជនឃើញផង។
ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រអែលថា: “យើងជាអុលឡោះតាអាឡា យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយប្ញទ្ធិអំណាចរបស់យើង។
នៅឆ្នាំទីម្ភៃប្រាំ ដែលគេកៀរយើងមកជាឈ្លើយ គឺដប់បួនឆ្នាំក្រោយពេលក្រុងយេរូសាឡឹមរលំ នៅថ្ងៃទីដប់ ក្នុងខែដើមឆ្នាំនោះ អុលឡោះតាអាឡាបានដាក់ដៃលើខ្ញុំ ហើយលើកខ្ញុំទៅ។
«ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើនរណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាចង់យកជំនូនមកជូនអុលឡោះតាអាឡា គេអាចធ្វើគោ ឬចៀមជាជំនូនបាន។
បន្ទាប់មក គេត្រូវនាំចៀមញីមួយ ឬពពែញីមួយមកជូនអុលឡោះតាអាឡាជាគូរបានសម្រាប់រំដោះបាបដែលខ្លួនបានប្រព្រឹត្ត។ ពេលនោះ អ៊ីមុាំត្រូវធ្វើពិធីរំដោះបាបឲ្យគេ»។
នៅថ្ងៃបន្ទាប់ យ៉ះយ៉ាឃើញអ៊ីសាតម្រង់មករកគាត់ រួចគាត់ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! អ្នកនេះហើយជាកូនចៀមរបស់អុលឡោះ ដែលដកបាបចេញពីមនុស្សលោក
គាត់សម្លឹងមើលអ៊ីសាដើរកាត់តាមនោះក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! អ្នកនេះហើយជាកូនចៀមរបស់អុលឡោះ»។
ប្រាំមួយថ្ងៃ មុនបុណ្យរំលង អ៊ីសាមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលគាត់បានប្រោសឲ្យរស់ឡើងវិញ។
នៅថ្ងៃបន្ទាប់ មានបណ្ដាជនច្រើនកុះករមកចូលរួមធ្វើបុណ្យរំលង។ កាលគេឮដំណឹងថា អ៊ីសាមកជិតដល់ក្រុងយេរូសាឡឹម
សូមបងប្អូនជម្រះខ្លួនឲ្យបានបរិសុទ្ធផុតពីមេម្សៅចាស់នោះទៅ ដើម្បីឲ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេម្សៅ ដ្បិតគេបានសម្លាប់អាល់ម៉ាហ្សៀសធ្វើជាគូរបានរបស់យើង ក្នុងឱកាសបុណ្យរំលង រួចស្រេចទៅហើយ។
ព្រឹកឡើងអ្នករាល់គ្នាត្រូវចូលមកតាមកុលសម្ព័ន្ធ។ ពេលអុលឡោះតាអាឡាចង្អុលកុលសម្ព័ន្ធណា កុលសម្ព័ន្ធនោះត្រូវចូលមកតាមអំបូរ ពេលអុលឡោះតាអាឡាចង្អុលអំបូរណា អំបូរនោះត្រូវចូលមកតាមក្រុមគ្រួសារ ហើយពេលអុលឡោះតាអាឡាចង្អុលក្រុមគ្រួសារណា ត្រូវឲ្យមេក្រុមគ្រួសារនោះចូលមកម្នាក់ម្តងៗ។
ហើយមនុស្សម្នានៅលើផែនដីនឹងនាំគ្នាក្រាបថ្វាយបង្គំវា។ អ្នកទាំងនោះគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀម ដែលគេបានសម្លាប់ ជាបញ្ជីដែលមានតាំងពីដើមកំណើតពិភពលោកនោះឡើយ។
សាំយូអែលបានយកកូនចៀមមួយដែលនៅបៅ មកធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា រួចទូរអាសូមទ្រង់ជួយជនជាតិអ៊ីស្រអែល ទ្រង់ក៏ឆ្លើយតបមកគាត់វិញ។