Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ចូរ​ប្រកាស​ប្រាប់​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា នៅ​ថ្ងៃ​ទី​ដប់ ខែ​នេះ គ្រប់​គ្នា​ត្រូវ​យក​កូន​ចៀម​មួយ តាម​គ្រួសារ​របស់​ឪពុក​រៀងៗ​ខ្លួន គឺ​កូន​ចៀម​មួយ​សម្រាប់​គ្រួសារ​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចូរ​ប្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា: “នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​នេះ ត្រូវ​យក​កូន​ចៀម​មួយ សម្រាប់​គ្រួសារ​នីមួយៗ ឬ​ផ្ទះ​នីមួយៗ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ចូរ​ប្រកាស​ប្រាប់​ដល់​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា នៅ​ថ្ងៃ​១០​ខែ​នេះ ត្រូវ​ឲ្យ​គ្រប់​គ្នា​យក​កូន​ចៀម​១ តាម​ពួក​គ្រួ​ឪពុក​ខ្លួន គឺ​កូន​ចៀម​១​សំរាប់​គ្រួ​១

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ចូរ​ប្រាប់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ថា: “នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​នេះ ត្រូវ​យក​កូន​ចៀម​មួយ សម្រាប់​គ្រួសារ​នី​មួយៗ ឬ​ផ្ទះ​នី​មួយៗ

សូមមើលជំពូក ចម្លង




និក្ខមនំ 12:3
26 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា៖ «កូន​អើយ កូន​ចៀម​សម្រាប់​ជា​តង្វាយ​ដុត​នោះ ព្រះ​នឹង​ផ្គត់‌ផ្គង់​ឲ្យ»។ ដូច្នេះ អ្នក​ទាំង​ពីរ​ក៏បណ្ដើរ​គ្នា​ដើរ​ទៅមុខ​ទៀត។


ហើយ​អេបិល​ក៏​យក​កូន​ដំបូង​មួយ​ពី​ហ្វូង​សត្វ​មក​ថ្វាយ ព្រម​ទាំង​ខ្លាញ់​របស់​វា​ដែរ។ ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​អេបិល ព្រម​ទាំង​តង្វាយ​របស់​គាត់


ព្រះបាទ​យ៉ូសៀស​ប្រទាន​កូន​ចៀម និង​កូន​ពពែ ពី​ហ្វូង​សត្វ​មាន​ចំនួន​បី​ម៉ឺន និង​គោ​បី​ពាន់ ដែល​សុទ្ធ​តែ​ជា​ព្រះ‌រាជ‌ទ្រព្យ​ដល់​ពួក​អ្នក​ក្នុង​បណ្ដា‌ជន​ទាំង‌ឡាយ គឺ​ដល់​អស់​អ្នក​ដែល​ប្រជុំ​គ្នា​នៅ​ទី​នោះ សម្រាប់​ជា​តង្វាយ​បុណ្យ​រំលង


«ខែ​នេះ ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​សម្រាប់​អ្នក​រាល់​គ្នា។


លោក​ម៉ូសេ​បាន​ហៅ​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​មក ហើយ​ប្រាប់​ថា៖ «ចូរ​ទៅ​រើស​យក​កូន​ចៀម សម្រាប់​គ្រួ​សារ​របស់អ្នក​រាល់​គ្នា ហើយ​សម្លាប់​វា​ធ្វើ​បុណ្យ​រំលង​ទៅ។


បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិ‌ភោគ​កូន​ចៀម​មួយ​អស់ នោះ​ត្រូវ​ចូល​ជា‌មួយ​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិ‌ភោគ​កូន​ចៀម​មួយ​អស់។


អ្នក​រាល់​គ្នា​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​នេះ ទើប​ឲ្យ​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​សម្លាប់​វា​នៅ​ពេល​ថ្ងៃ​លិច។


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «តើ​អ្នក​ស្រែក​រក​យើង​ធ្វើ​អី? ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ដើរ​ទៅ​មុខ​ទៅ។


គេ​និយាយ​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​យើង​ខ្ញុំ​ចុះ យើង​ខ្ញុំ​នឹង​ស្តាប់​លោក សូម​កុំ​ឲ្យ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ខ្ញុំ​ឡើយ ក្រែង​យើង​ខ្ញុំ​ត្រូវ​ស្លាប់»។


លោក​អើរ៉ុន​និយាយ​រៀបរាប់​ពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ព្រម​ទាំង​ធ្វើ​ទី​សម្គាល់​ឲ្យ​បណ្ដា‌ជន​ឃើញ​ទៀត​ផង។


ដូច្នេះ ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "យើង​ជា​ព្រះ‌យេហូវ៉ា យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ ហើយ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​គេ យើង​នឹងប្រោស​លោះ​អ្នក​រាល់​គ្នា ដោយ​លើក​ដៃ​យើង​ឡើង និង​ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​នៃការ​ដែល​គេចាប់​យើង​មក​ជា​ឈ្លើយ ដល់​ថ្ងៃ​ទី​ដប់ ខែ​ទី​ដប់​ដើម​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​ទី​ដប់​បួន ក្រោយ​ពី​ទី​ក្រុង​ត្រូវ​គេ​វាយ​មក នៅ​ថ្ងៃ​នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ។


ឲ្យ​ទៅ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «បើ​កាល​ណា​អ្នក​ណា​ចង់​ថ្វាយ​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​តែ​យក​តង្វាយ​មក​ពី​ហ្វូង​សត្វ ទោះ​បើ​ជា​គោ ឬ​ចៀម​ក្តី។


ហើយ​ត្រូវ​នាំ​យក​តង្វាយ ដែល​សម្រាប់​ការ​រំលង​របស់​ខ្លួន​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​បាប​ដែល​បាន​ប្រព្រឹត្ត គឺ​ជា​សត្វ​ញី​មួយ​ពី​ហ្វូង​ចៀម ឬ​ពពែ សម្រាប់​ជា​តង្វាយ​លោះ​បាប រួច​សង្ឃ​ត្រូវ​ថ្វាយ​ឲ្យ​ធួន​នឹង​បាប​របស់​អ្នក​នោះ។


រាល់​គោ​ឈ្មោល ឬ​ពពែ​ឈ្មោល​នីមួយៗ ឬ​រាល់​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​នីមួយៗ គឺ​ត្រូវ​ធ្វើ​តាម​របៀប​នេះ​ឯង។


លុះ​ស្អែក​ឡើង លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​មក​រក​លោក ហើយ​ពោល​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ​ដែល​ដោះ​បាប​មនុស្ស​លោក!


ហើយ​ពេល​លោក​តាម​មើល​ព្រះ‌យេស៊ូវ​យាង​កាត់​តាម​នោះ លោក​ពោល​ឡើង​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ!»


មុន​បុណ្យ​រំលង​ប្រាំមួយ​ថ្ងៃ ព្រះ‌យេស៊ូវ​យាង​មក​ដល់​ភូមិ​បេ‌ថានី ជា​ភូមិ​ឡាសារ​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។


នៅ​ថ្ងៃ​បន្ទាប់ បណ្តា​ជន​ដែល​មក​ចូល​រួម​បុណ្យ បាន​ឮ​ថា ព្រះ‌យេស៊ូវ​កំពុង​យាង​មក​ក្នុង​ក្រុង​យេរូ‌សាឡិម។


ចូរ​សម្អាត​ដំបែ​ចាស់​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ម្សៅ​ថ្មី​វិញ ដ្បិត​អ្នក​រាល់​គ្នា​ជា​ម្សៅ​ឥត​ដំបែ​ហើយ ព្រោះ​ព្រះគ្រីស្ទ ជា​កូន​ចៀម​បុណ្យ​រំលង នោះ​ត្រូវ​បាន​ថ្វាយ​ជា​យញ្ញ​បូជា​ជំនួស​យើង​រួច​ហើយ។


ដូច្នេះ ព្រឹក​ឡើង អ្នក​រាល់​គ្នា​ត្រូវ​ចូល​មក​តាម​កុល‌សម្ព័ន្ធ​របស់​ខ្លួន។ កុល‌សម្ព័ន្ធ​ណា​ដែល​ព្រះ‌យេហូវ៉ា​រើស​យក ត្រូវ​ចូល​មក​តាម​អំបូរ អំបូរ​ណា​ដែល​ព្រះ‌យេហូវ៉ា​រើស​យក ត្រូវ​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ក្រុម​គ្រួសារ​ណា​ដែល​ព្រះ‌យេហូវ៉ា​រើស​យក ត្រូវ​ចូល​មក​ម្នាក់​ម្តងៗ។


មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​គេ​បាន​សម្លាប់ តាំង​ពី​កំណើត​ពិភព‌លោក​មក នឹង​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ។


ដូច្នេះ លោកសាំយូ‌អែល​ក៏​យក​កូន​ចៀម​ដែល​នៅ​បៅ មក​ដុត​ទាំង​មូល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​ឲ្យ​ពួក​អ៊ីស្រា‌អែល នោះ​ព្រះ‌យេហូវ៉ា​ក៏​យល់​ព្រម​តាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម