ស្តេចទតធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា គាត់វាយឈ្នះពួកភីលីស្ទីន ហើយដេញតាមពួកគេចាប់តាំងពីក្រុងកេបា រហូតដល់ក្រុងកេស៊ើរ។
និក្ខមនំ 12:28 - អាល់គីតាប ជនជាតិអ៊ីស្រអែលចាកចេញទៅ ហើយធ្វើតាមសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា និងហារូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក កូនចៅអ៊ីស្រាអែលក៏នាំគ្នាចេញទៅ ហើយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលចាកចេញទៅ ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ និងលោកអើរ៉ុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនាំគ្នាទៅធ្វើតាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ នឹងអើរ៉ុន គេក៏ធ្វើសំរេចការនោះ។ |
ស្តេចទតធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា គាត់វាយឈ្នះពួកភីលីស្ទីន ហើយដេញតាមពួកគេចាប់តាំងពីក្រុងកេបា រហូតដល់ក្រុងកេស៊ើរ។
គាត់ក៏ចាកចេញទៅ ហើយធ្វើតាមបន្ទូលអុលឡោះតាអាឡា គឺគាត់ទៅស្នាក់អាស្រ័យក្បែរស្ទឹងកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។
ចូរប្រាប់ពួកគេថា: នេះជាគូរបាននៃពិធីបុណ្យរំលងជូនអុលឡោះតាអាឡា។ កាលពួកយើងនៅស្រុកអេស៊ីប ទ្រង់ប្រហារជនជាតិអេស៊ីបតែបានរំលងផ្ទះរបស់ពួកយើងហើយទុកជីវិតឲ្យពួកយើង»។ ប្រជាជនក៏នាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា។
នៅកណ្តាលអធ្រាត្រអុលឡោះតាអាឡាបានប្រហារកូនច្បងទាំងអស់ នៅស្រុកអេស៊ីប គឺចាប់តាំងពីកូនច្បងរបស់ស្តេចហ្វៀរ៉អ៊ូន ដែលគ្រងរាជ្យរហូតដល់កូនច្បងរបស់អ្នកជាប់គុក ព្រមទាំងកូនដំបូងទាំងប៉ុន្មានរបស់ហ្វូងសត្វដែរ។
ជនជាតិអ៊ីស្រអែលធ្វើតាមពាក្យដែលម៉ូសាបានប្រាប់ពួកគេ គឺពួកគេសុំរបស់របរដែលធ្វើពីមាស និងប្រាក់ ព្រមទាំងសុំសម្លៀកបំពាក់ ពីជនជាតិអេស៊ីប។
យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ ហើយដេញតាមអ្នករាល់គ្នា។ ប៉ុន្តែ ពេលនោះយើងនឹងទទួលសិរីរុងរឿង ដោយវាយកំទេចស្តេចហ្វៀរ៉អ៊ូន និងកងទ័ពទាំងមូលរបស់គេ។ ដូច្នេះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា»។ ជនជាតិអ៊ីស្រអែលក៏នាំគ្នាធ្វើតាមបន្ទូលរបស់ទ្រង់។
លោកបេតសាលាល លោកអូហីលីអាប់ ព្រមទាំងសិប្បករឯទៀតៗ ដែលអុលឡោះតាអាឡាប្រទានប្រាជ្ញាឆ្លាតវាងវៃ ដើម្បីឲ្យពួកគេចេះធ្វើអ្វីៗទាំងអស់ សម្រាប់ទីសក្ការៈនាំគ្នាធ្វើការងារ ស្របតាមសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបង្គាប់។
ជនជាតិអ៊ីស្រអែលក៏បានសង់ជំរំសក្ការៈ គឺជំរំជួបអុលឡោះតាអាឡាចប់សព្វគ្រប់។ ពួកគេធ្វើតាមបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបង្គាប់មកម៉ូសា។
ជនជាតិអ៊ីស្រអែលបានធ្វើគ្រប់កិច្ចការទាំងអស់ ដូចអុលឡោះតាអាឡាបានបង្គាប់ម៉ូសា ឥតចន្លោះត្រង់ណាឡើយ។
ម៉ូសាបានត្រួតពិនិត្យមើលការងារទាំងនោះ ហើយឃើញថាពួកគេធ្វើដូចអុលឡោះតាអាឡា បានបង្គាប់មកគាត់មែន គាត់ក៏ឲ្យពរពួកគេ។
ម៉ូសា និងហារូនក៏ទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយធ្វើតាមសេចក្តីដែល អុលឡោះតាអាឡាបានបង្គាប់មកពួកគាត់។ ហារូនបោះដំបងនៅមុខស្តេចហ្វៀរ៉អ៊ូន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។
ម៉ូសាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែល។ គេក៏នាំគ្នាយកអ្នកប្រមាថអុលឡោះតាអាឡាចេញពីជំរំ ហើយយកដុំថ្មគប់សម្លាប់។ ជនជាតិអ៊ីស្រអែលធ្វើតាមបន្ទូល ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា ឥតមានចន្លោះត្រង់ណាឡើយ។
ម៉ូសាប្រគល់ជ័យភ័ណ្ឌដែលញែកជាជំនូនរបស់អុលឡោះតាអាឡា ទៅអ៊ីមុាំអេឡាសារ ស្របតាមបន្ទូលដែលអុលឡោះបានបង្គាប់មកគាត់។
ក្នុងចំនួនពាក់កណ្តាលនៃជ័យភ័ណ្ឌដែលត្រូវបានទៅប្រជាជនអ៊ីស្រអែលនេះ ម៉ូសាយកមនុស្សម្នាក់ ឬសត្វមួយក្បាលពីចំណោមមនុស្ស ឬសត្វហាសិប ប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារជំរំសក្ការៈរបស់អុលឡោះតាអាឡា ស្របតាមពាក្យដែលទ្រង់បង្គាប់មកគាត់។
ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាម គឺបណ្តេញអ្នកទាំងនោះចេញពីជំរំ។ ជនជាតិអ៊ីស្រអែលនាំគ្នាធ្វើតាមសេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកម៉ូសា។
យ៉ូស្វេ ជាកូនរបស់លោកនូន ពោរពេញដោយប្រាជ្ញាញាណ ដ្បិតម៉ូសាបានដាក់ដៃលើគាត់។ ជនជាតិអ៊ីស្រអែលនាំគ្នាស្តាប់បង្គាប់យ៉ូស្វេ ដោយធ្វើតាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។
ដោយសារជំនឿ គាត់បានធ្វើពិធីបុណ្យរំលង និងប្រោះឈាម បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រអែលបានឡើយ។
ជនជាតិអ៊ីស្រអែលនាំគ្នាបែងចែកស្រុកនោះ ស្របតាមបន្ទូលដែលអុលឡោះតាអាឡា បង្គាប់មកម៉ូសា។
នាងឆ្លើយថា៖ «ចា៎ស សូមឲ្យសម្រេចតាមពាក្យរបស់អ្នកទាំងពីរចុះ!»។ បន្ទាប់មក នាងបានសុំឲ្យគេចេញ ហើយគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែពណ៌ក្រហមនៅមាត់បង្អួច។
ជនជាតិអ៊ីស្រអែលបានធ្វើតាមសេចក្តីដែលយ៉ូស្វេបង្គាប់ គឺយកថ្មដប់ពីរដុំពីកណ្តាលទន្លេយ័រដាន់តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល ដូចអុលឡោះតាអាឡាមានបន្ទូលមកយ៉ូស្វេ។ ពួកគេលីដុំថ្មទាំងនេះឆ្លងទៅជាមួយ រហូតដល់កន្លែងស្នាក់នៅពេលយប់ ហើយទុកនៅទីនោះ។