Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:35 - អាល់គីតាប

35 ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​តាម​ពាក្យ​ដែល​ម៉ូសា​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀក​បំពាក់ ពី​ជន‌ជាតិ​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​បង្គាប់​លោក​ម៉ូសេ គឺ​គេ​សុំ​គ្រឿង​មាស គ្រឿង​ប្រាក់ និង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម៉ូសេ​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀក‌បំពាក់ ពី​ជន‌ជាតិ​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ គឺ​គេ​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ នឹង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ

សូមមើលជំពូក ចម្លង




និក្ខមនំ 12:35
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ យើង​នឹង​ដាក់​ទោស​ប្រជា‌ជាតិ ដែល​យក​ពូជ‌ពង្ស​អ្នក​ធ្វើ​ជា​ទាសករ។ បន្ទាប់​មក គេ​នឹង​ចាក​ចេញ​ទៅ ដោយ​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា​មួយ​ផង។


រួច​គាត់​យក​គ្រឿង​អលង្ការ ជា​ប្រាក់ ជា​មាស ព្រម​ទាំង​សម្លៀក​បំពាក់​ចេញ​មក​ជូន​រ៉ហ្វ៊ីកា ហើយ​គាត់​លើក​ជំនូន​ដ៏​មាន​តម្លៃ​ផ្សេងៗ​ទៀត ជូន​ទៅ​បង​ប្រុស និង​ម្តាយ​របស់​នាង​ដែរ។


អ្នក​ជិត​ខាង​របស់​ពួក​គេ​យក​របស់​របរ​ធ្វើ​ពី​ប្រាក់ ពី​មាស ព្រម​ទាំង​ទ្រព្យ​សម្បត្តិ សត្វ និង​វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង មក​ជួយ​ឧបត្ថម្ភ​ពួក​គេ ហើយ​ក៏​មាន​ជំនូន​ស្ម័គ្រ​ចិត្ត​ថែម​ទៀត​ផង។


បន្ទាប់​មក ទ្រង់​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​យក​មាស​ប្រាក់​ទៅ​ជា​មួយ​ផង​ ហើយ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​នរណា​ម្នាក់​ទន់​ខ្សោយ​ឡើយ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា និង​ហារូន។


មាន​ពេល​ស្វែង​រក មាន​ពេល​បាត់​បង់ មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម