នៅបីថ្ងៃទៀតស្តេចហ្វៀរ៉អ៊ូននឹងយកក្បាលអ្នកចេញពីខ្លួន គេយកអ្នកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់អ្នក»។
នាងអេសធើរ 2:23 - អាល់គីតាប គេបានធ្វើអង្កេតរឿងនេះ ឃើញថាជាការពិតមែន គេក៏ព្យួរ កមហាតលិកទាំងពីរនៅលើបង្គោលមួយ។ ហេតុការណ៍នេះមានកត់ត្រាទុកនៅចំពោះមុខស្ដេច ក្នុងសៀវភៅប្រវត្តិសាស្ត្រ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានស៊ើបអង្កេតរឿងនេះ ហើយឃើញថាពិតដូច្នោះមែន គេក៏ព្យួរកអ្នកទាំងពីរនៅលើបង្គោល។ ហេតុការណ៍នេះត្រូវបានគេកត់ត្រាទុកនៅក្នុងសៀវភៅរបាក្សត្រ នៅចំពោះព្រះភក្ត្រស្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានធ្វើអង្កេតរឿងនេះ ឃើញថាជាការពិតមែន គេក៏ព្យួរ-កមហាតលិកទាំងពីរនៅលើបង្គោលមួយ។ ហេតុការណ៍នេះមានកត់ត្រាទុកនៅចំពោះព្រះភ័ក្ត្រស្ដេច ក្នុងសៀវភៅប្រវត្តិសាស្ត្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលគេស៊ើបសួររកពីរឿងនោះទៅ ក៏ឃើញពិតដូច្នោះមែន រួចគេចងកអ្នកទាំង២ព្យួរនៅដើមឈើ ហើយគេកត់រឿងនោះទុកក្នុងរបាក្សត្រនៅចំពោះស្តេច។ |
នៅបីថ្ងៃទៀតស្តេចហ្វៀរ៉អ៊ូននឹងយកក្បាលអ្នកចេញពីខ្លួន គេយកអ្នកទៅព្យួរនឹងដើមឈើមួយ ហើយមានសត្វស្លាបមកចឹកស៊ីសាច់របស់អ្នក»។
ប៉ុន្តែ ស្តេចបញ្ជាឲ្យគេយកមហាតលឹកជូននំបុ័ងទៅព្យួរ ក ស្របតាមពាក្យដែលយូសុះបកស្រាយប្រាប់។
សូមស្តេចឲ្យគេស្រាវជ្រាវក្នុងឯកសារ ដែលអយ្យកោរបស់ស្តេចចងក្រងទុក នោះនឹងឃើញច្បាស់ថា ក្រុងនេះតែងតែបះបោរជានិច្ច ព្រមទាំងបង្កឲ្យមានវិបត្តិដល់ស្តេច និងទេសាភិបាលនានា។ តាំងពីដើមរៀងមក ប្រជាជននៅក្រុងនេះតែងតែបង្កឲ្យមានចលនាបះបោរជានិច្ច។ ហេតុនេះហើយបានជាក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។
ឫទ្ធិអំណាច និងវីរភាពរបស់ស្តេច ព្រមទាំងសេចក្ដីដែលរៀបរាប់អំពីស្តេច ប្រទានតំណែងខ្ពង់ខ្ពស់ដល់លោកម៉ាដេកាយនោះ សុទ្ធតែមានចែងទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកមេឌី និងពែរ្ស។
លោកស្រីសេរែស ជាភរិយា ព្រមទាំងមិត្តភក្ដិជិតស្និទ្ធរបស់គាត់និយាយថា៖ «ចូរឲ្យគេដំឡើងបង្គោលមួយ កំពស់ហាសិបហត្ថ ហើយស្អែក អ្នកសូមស្តេចព្យួរកម៉ាដេកាយទៅ។ ដូច្នេះ អ្នកអាចទៅចូលរួមក្នុងពិធីជប់លៀងជាមួយស្តេច ដោយអំណរសប្បាយ»។ សំណើនេះពេញចិត្តលោកហាម៉ានណាស់ គាត់ក៏ឲ្យគេដំឡើងបង្គោល។
នៅយប់នោះ ស្តេចដេកមិនលក់ ស្ដេចបញ្ជា ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានជូនស្ដេច។
គេក៏ព្យួរកលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ស្តេចក៏ស្ងប់កំហឹង។
ពេលនោះ អស់អ្នកដែលគោរព កោតខ្លាចអុលឡោះតាអាឡា ពិភាក្សាគ្នាទៅវិញទៅមក អុលឡោះតាអាឡាស្តាប់ ហើយយកចិត្តទុកដាក់នឹង ពាក្យសំដីរបស់ពួកគេ។ គេបានចារឈ្មោះរបស់អស់អ្នកដែលគោរព កោតខ្លាចនាមអុលឡោះតាអាឡាក្នុងក្រាំងមួយ ទុកជាទីរំលឹកចំពោះទ្រង់។
រីឯស្តេចក្រុងអៃវិញ យ៉ូស្វេបានយកទៅព្យួរកនៅនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះដល់ថ្ងៃលិច លោកបញ្ជាឲ្យគេយកសាកសពចុះពីដើមឈើ ទៅចោលនៅមាត់ទ្វារក្រុង។ គេយកដុំថ្មមកគរពីលើជាគំនរយ៉ាងធំ ដែលនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ។