Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នាង​អេសធើរ 3:1 - អាល់គីតាប

1 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ស្តេច​បាន​តែង‌តាំង​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា ដែល​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ ឲ្យ​ធ្វើ​ជា​មហា​មន្ត្រី និង​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​ហេតុ​ការណ៍​នោះ​មក ព្រះ‌បាទ​អ័ហា‌ស៊ូរុស​បាន​លើក​តម្កើង​ហាម៉ាន កូន​ហាំ‌ម្តាថា ជា​សាសន៍​អ័កាក់ ទាំង​ប្រទាន​តំណែង​ដល់​លោក ហើយ​តាំង​ឲ្យ​លោក​មាន​ងារ​ធំ លើស​អស់​ពួក​មន្ត្រីទាំង​ប៉ុន្មាន​ដែល​នៅ​ចំពោះ​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌រាជា​បាន​តែង‌តាំង​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា ដែល​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ ឲ្យ​ធ្វើ​ជា​មហា​មន្ត្រី និង​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​នោះ​មក ស្តេច​អ័ហា‌ស៊ូរុស​ទ្រង់​លើក​ដំកើង​ហាម៉ាន កូន​ហាំម្តាថា ជា​សាសន៍​អ័កាក់ ទាំង​លើក​លោក​ឡើង តាំង​ឲ្យ​មាន​ងារ​ជា​ធំ​លើស​អស់​ទាំង​អ្នក ជា​ប្រធាន​ដែល​នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក ចម្លង




នាង​អេសធើរ 3:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យើង​សុំ​តែង​តាំង​អ្នក​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អ្នក។ មាន​តែ​បល្ល័ង្ក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​យើង​មាន​ឋានៈ​ខ្ពស់​ជាង​អ្នក»។


ក្រោយ​មក ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ចាប់​ផ្តើម​ខ្វះ​ខាត គេ​ក៏​នាំ​គ្នា​ទាម​ទារ​សុំ​ស្បៀង​អាហារ​ពី​ស្តេច​ហ្វៀរ៉អ៊ូន ស្តេច​ហ្វៀរ៉អ៊ូន​ជម្រាប​ទៅ​កាន់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​យូសុះ បើ​គាត់​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ពាក្យ​គាត់​ចុះ»។


យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ ចាត់​អ្នក​ឲ្យ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​ហ៊ូកុំ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក គឺ​គីតាប​ដែល​អ្នក​កាន់​នេះ។


អ្នក​ទាំង​នោះ​មាន: លោក​កើសេ‌ណា លោក​សេថារ លោក​អ័ឌ‌ម៉ាថា លោក​តើស៊ីស លោក​ម៉េរ៉េស លោក​ម៉ាសេ‌ណា លោក​មមូ‌កាន ជា​មេ​ដឹក​នាំ​ទាំង​ប្រាំ‌ពីរ​នាក់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស ដែល​ជា​អ្នក​ជំនិត​របស់​ស្ដេច ហើយ​មាន​មុខ​តំណែង​ដ៏​ខ្ពង់‌ខ្ពស់​នៅ​ក្នុង​រាជា‌ណាចក្រ។


ស្តេច​ក៏​ដោះ​ចិញ្ចៀន ដែល​ជា​ត្រា ហុច​ទៅ​ឲ្យ​លោក​ណាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា និង​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។


លោក​ហាម៉ាន​អួត​ប្រាប់​ពួក​គេ​អំពី​ទ្រព្យ​សម្បត្តិ​ដ៏​ស្ដុក‌ស្ដម្ភ​របស់​គាត់ ព្រម​ទាំង​ចំនួន​កូន​ប្រុស​ដែល​គាត់​មាន និង​កិត្តិយស​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ប្រទាន​ឲ្យ​គាត់​ធ្វើ​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ និង​នាម៉ឺន​សព្វ​មុខ និង​មន្ត្រី​របស់​ស្ដេច។


នាង​អេសធើរ​ជម្រាប​ស្ដេច​ថា៖ «បច្ចា‌មិត្ត​ដែល​ចង់​ធ្វើ​បាប​យើង​ខ្ញុំ​នោះ គឺ​លោក​ហាម៉ាន ជា​ជន​កំណាច​នេះ!»។ ពេល​នោះ លោក​ហាម៉ាន​ស្លុត​ស្មារតី​នៅ​ចំពោះ​មុខ​ស្តេច និង​មហា‌ក្សត្រិ‌យានី។


នាង​អេសធើរ​ពុំ​បាន​ឈប់​ត្រឹម​នេះ​ទេ គឺ​នាង​ជម្រាប​ស្ដេច​សា​ជា​ថ្មី ទាំង​យំ​សោក នៅ​នឹង​ជើង​របស់​ស្ដេច សូម​ស្តេច​អាណិត​មេត្តា​លុប​បំបាត់​ច្បាប់​ដ៏​អាក្រក់ ដែល​លោក​ហាម៉ាន ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ បាន​បង្កើត​ក្នុង​គោល​បំណង​ប្រល័យ​ពូជ‌សាសន៍​យូដា។


ទោះ​បី​មាន​ជន​ពាល​ដើរ​ក្រឡឹង​ជុំ‌វិញ​យើង​ខ្ញុំ ឬ​ទោះ​បី​មនុស្ស​លោក​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ទុយ៌ស កាន់​តែ​ច្រើន​ឡើងៗ​ក៏​ដោយ។


កាល​ណា​មាន​មនុស្ស​សុចរិត​ច្រើន​គ្រប់‌គ្រង​ស្រុក ប្រជា‌រាស្ត្រ​រមែង​មាន​អំណរ ប៉ុន្តែ បើ​មនុស្ស​អាក្រក់​កាន់​កាប់​អំណាច​វិញ ប្រជា‌រាស្ត្រ​នឹង​ស្រែក​ថ្ងូរ។


ជួន​កាល​មនុស្ស​ល្ងី‌ល្ងើ​ទទួល​តំណែង​ដ៏​ខ្ពង់‌ខ្ពស់ ហើយ​អ្នក​មាន​ទទួល​តំណែង​តូច‌តាច។


ស្ដេច​តែង‌តាំង​មហា​មន្ត្រី​បី​នាក់​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​មេ‌ទ័ព​ទាំង​នោះ។ មេ‌ទ័ព​ទាំង​អស់​ត្រូវ​ធ្វើ​របាយ‌ការណ៍​ជូន​មហា​មន្ត្រី ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ស្ដេច។ ដានី‌យ៉ែល​ជា​មហា‌មន្ត្រី​មួយ​នាក់​ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី។


ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌ គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់ ព្រោះ​សំបូរ​ទឹក ស្តេច​របស់​គេ​នឹង​មាន​ជ័យ​ជំនះ​លើ​ស្តេច​អកាក់ នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។


សាំយូ‌អែល​និយាយ​ថា៖ «ដាវ​របស់​ឯង បាន​ធ្វើ​ឲ្យ​ម្តាយ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​ណា ម្តាយ​របស់​ឯង​ក៏​ត្រូវ​ព្រាត់​ប្រាស់​ពី​កូន​របស់​ខ្លួន​យ៉ាង​នោះ​ដែរ»។ បន្ទាប់​មក សាំយូ‌អែល​ប្រហារ​ជីវិត​ស្តេច​អកាក់​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​គីល‌កាល់។


គាត់​ចាប់​បាន​ស្តេច​អកាក់ ជា​ស្តេច​របស់​ពួក​អាម៉ាឡេក​ទាំង​រស់ ហើយ​ប្រហារ​ជីវិត​ប្រជា‌ជន​ទាំង​អស់​ដោយ​មុខ​ដាវ ជូន​ផ្តាច់​ដល់​អុលឡោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម