នាងអេសធើរ 10 - អាល់គីតាបស្តេចអហាស៊ូរុស និងលោកម៉ាដេកាយ 1 ស្តេចអហាស៊ូរុសបានបង្ខំប្រជាជនដែលរស់លើដីគោក និងនៅតាមកោះនានា ឲ្យបង់ពន្ធដារ។ 2 ឫទ្ធិអំណាច និងវីរភាពរបស់ស្តេច ព្រមទាំងសេចក្ដីដែលរៀបរាប់អំពីស្តេច ប្រទានតំណែងខ្ពង់ខ្ពស់ដល់លោកម៉ាដេកាយនោះ សុទ្ធតែមានចែងទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកមេឌី និងពែរ្ស។ 3 លោកម៉ាដេកាយ ដែលជាជនជាតិយូដា បានទទួលតំណែងធំជាងគេ បន្ទាប់ពីស្តេចអហាស៊ូរុស។ គាត់ជាវរជនមួយនាក់របស់ជនជាតិយូដា ដែលជនរួមជាតិរបស់គាត់គោរពស្រឡាញ់គ្រប់ៗគ្នា។ គាត់តែងតែផ្តល់ផលប្រយោជន៍ និងសេចក្ដីសុខជូនប្រជាជនរបស់គាត់ជានិច្ច៕ |
© 2014 United Bible Societies, UK.
United Bible Societies