អង្គប្រជុំទាំងមូលនាំគ្នាក្រាបថ្វាយបង្គំ រីឯអ្នកចំរៀងនាំគ្នាច្រៀង ជាមួយសំឡេងត្រែ រហូតទាល់តែធ្វើគូរបានដុតចប់សព្វគ្រប់។
ទំនុកតម្កើង 96:9 - អាល់គីតាប ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅពេលទ្រង់សំដែងភាពវិសុទ្ធរបស់ទ្រង់! មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រចំពោះទ្រង់ចុះ! ព្រះគម្ពីរខ្មែរសាកល ចូរថ្វាយបង្គំព្រះយេហូវ៉ាក្នុងភាពរុងរឿងនៃភាពវិសុទ្ធ; ផែនដីទាំងមូលអើយ ចូរញ័ររន្ធត់នៅចំពោះព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរថ្វាយបង្គំព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះអង្គចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ! មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរថ្វាយបង្គំដល់ព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះទ្រង់ចុះ |
អង្គប្រជុំទាំងមូលនាំគ្នាក្រាបថ្វាយបង្គំ រីឯអ្នកចំរៀងនាំគ្នាច្រៀង ជាមួយសំឡេងត្រែ រហូតទាល់តែធ្វើគូរបានដុតចប់សព្វគ្រប់។
ពេលធ្វើគូរបានដុតរួចរាល់ហើយ ស្តេច និងអស់អ្នកដែលនៅជាមួយស្តេច នាំគ្នាក្រាបចុះថ្វាយបង្គំ។
បន្ទាប់មកស្តេចហេសេគា និងពួកមន្ត្រីបង្គាប់ឲ្យក្រុមលេវីច្រៀងសរសើរតម្កើងអុលឡោះតាអាឡា តាមទំនុកដែលស្តេចទត និងលោកអេសាភ ជាអ្នកទាយបានតែង។ ពួកគេសរសើរតម្កើងទ្រង់ ដោយអំណរសប្បាយដ៏លើសលប់ រួចនាំគ្នាអោនកាយក្រាបថ្វាយបង្គំ។
លោកអែសរ៉ាបន្លឺសំឡេងថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់យើង ដែលទ្រង់ជំរុញចិត្តស្តេច ឲ្យមានបំណងលើកកិត្តិយសដំណាក់នៃអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម។
នៅថ្ងៃស្តេចកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកជួបស្តេច នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
ផែនដីអើយ ចូរញាប់ញ័រនៅចំពោះ អុលឡោះតាអាឡា! ចូរញាប់ញ័រនៅចំពោះ អុលឡោះជាម្ចាស់របស់យ៉ាកកូប
ចូរលើកតម្កើងនាមដ៏រុងរឿងរបស់អុលឡោះតាអាឡា ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅពេលទ្រង់សំដែងភាពវិសុទ្ធ របស់ទ្រង់! ។
ចូរឲ្យផែនដីទាំងមូលកោតខ្លាចអុលឡោះតាអាឡា! ចូរឲ្យមនុស្សទាំងអស់នៅលើផែនដី ញាប់ញ័រនៅចំពោះទ្រង់!
ចូរជូនទៅអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានូវអ្វីៗ ដែលអ្នករាល់គ្នាបានសន្យាចំពោះទ្រង់ អស់អ្នកដែលនៅជុំវិញអុលឡោះ ដ៏គួរឲ្យស្ញែងខ្លាចអើយ ចូរយកជំនូនមកជូនទ្រង់!
ទ្រង់អើយ ទ្រង់គួរជាទីស្ញែងខ្លាចណាស់! ពេលទ្រង់ខឹង តើនរណាអាច ទ្រាំឈរនៅចំពោះទ្រង់បាន?
អុលឡោះតាអាឡាគ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ ទ្រង់នៅពីលើពួកម៉ាឡាអ៊ីកាត់មានស្លាប ហើយផែនដីកក្រើកញាប់ញ័រ។
គ្រឿងអលង្ការធ្វើឲ្យពួកគេមានចិត្តអំនួត ពួកគេយកគ្រឿងអលង្ការទាំងនោះទៅសូន ធ្វើជារូបព្រះដ៏ចង្រៃ គួរស្អប់ខ្ពើម។ ហេតុនេះហើយបានជាយើងធ្វើឲ្យ គ្រឿងអលង្ការរបស់ពួកគេអស់តម្លៃ។
ស្ដេចនឹងសង់ជំរំនៅចន្លោះសមុទ្រទាំងពីរ គឺនៅជិតភ្នំដ៏រុងរឿងវិសុទ្ធ។ បន្ទាប់មក ស្ដេចនោះក៏បាត់បង់ជីវិតទៅ ដោយឥតមាននរណាជួយឡើយ។