ពេលទ្រង់វាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ទ្រង់ធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
ទំនុកតម្កើង 90:7 - អាល់គីតាប យើងខ្ញុំត្រូវវិនាស ដោយសារកំហឹងរបស់ទ្រង់ ហើយយើងខ្ញុំញ័ររន្ធត់ ដោយសារទ្រង់ខឹងយ៉ាងខ្លាំង។ ព្រះគម្ពីរខ្មែរសាកល មែនហើយ យើងខ្ញុំបានសាបសូន្យដោយសារតែព្រះពិរោធរបស់ព្រះអង្គ យើងខ្ញុំបានតក់ស្លុតដោយសារតែសេចក្ដីក្រេវក្រោធរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងខ្ញុំត្រូវវិនាសទៅ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយសេចក្ដីក្រោធរបស់ព្រះអង្គ ធ្វើឲ្យយើងខ្ញុំញ័ររន្ធត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំត្រូវវិនាស ដោយសារព្រះពិរោធរបស់ព្រះអង្គ ហើយយើងខ្ញុំញ័ររន្ធត់ ដោយសារព្រះអង្គខ្ញាល់យ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងខ្ញុំត្រូវវិនាសទៅដោយសេចក្ដីខ្ញាល់របស់ទ្រង់ ហើយសេចក្ដីក្រោធរបស់ទ្រង់ក៏បំភ័យយើងខ្ញុំ |
ពេលទ្រង់វាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ទ្រង់ធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
សូមបំផ្លាញពួកគេ ឲ្យវិនាសអន្តរាយយ៉ាងទាន់ហន់ទៅ សូមបំផ្លាញពួកគេឲ្យវិនាសសូន្យទៅ! ពេលនោះ មនុស្សគ្រប់ៗគ្នានឹងដឹងថា អុលឡោះគ្រប់គ្រងនៅស្រុកអ៊ីស្រអែល ហើយទ្រង់ក៏គ្រប់គ្រង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដីដែរ។ - សម្រាក
ដូច្នេះ ទ្រង់ក៏ប្រហារជីវិតរបស់គេ តែក្នុងមួយរយៈពេលដ៏ខ្លី ទ្រង់ផ្ដាច់អាយុជីវិតរបស់គេ យ៉ាងសែនវេទនាបំផុត។
តើនរណាអាចស្គាល់កម្លាំង នៃកំហឹងរបស់ទ្រង់បាន? តើនរណាអាចស្គាល់កំហឹងនេះ ដើម្បីគោរពកោតខ្លាច ទ្រង់យ៉ាងត្រឹមត្រូវបាន?
ដោយសារទ្រង់ដាក់ទោសយើងខ្ញុំ ជីវិតរបស់យើងខ្ញុំកាន់តែដុនដាបទៅៗ ហើយអាយុជីវិតត្រូវចប់ដូចមួយដង្ហើម។
លុះពេលទៀបភ្លឺអុលឡោះតាអាឡាដែលនៅក្នុងដុំភ្លើង និងដុំពពកមើលទៅកងទ័ពអេស៊ីប ធ្វើឲ្យកងទ័ពនោះជ្រួលច្របល់។
ក្នុងអំឡុងពេលសែសិបឆ្នាំនោះ តើអុលឡោះខឹងនឹងនរណាខ្លះ? ទ្រង់ខឹងនឹងអស់អ្នកដែលបានប្រព្រឹត្ដអំពើបាប ហើយត្រូវស្លាប់ចោលឆ្អឹងនៅវាលរហោស្ថាននោះឬ?