Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 90:7 - ព្រះគម្ពីរខ្មែរសាកល

7 មែនហើយ យើងខ្ញុំ​បាន​សាបសូន្យ​ដោយសារតែ​ព្រះពិរោធ​របស់ព្រះអង្គ យើងខ្ញុំ​បាន​តក់ស្លុត​ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​យើង​ខ្ញុំ​ត្រូវ​វិនាស​ទៅ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ធ្វើឲ្យ​យើង​ខ្ញុំញ័រ​រន្ធត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 យើង​ខ្ញុំ​ត្រូវ​វិនាស ដោយ‌សារ​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ហើយ​យើង​ខ្ញុំ​ញ័រ‌រន្ធត់ ដោយ‌សារ​ព្រះអង្គ​ខ្ញាល់​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​យើង​ខ្ញុំ​ត្រូវ​វិនាស​ទៅ​ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ហើយ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ក៏​បំភ័យ​យើង​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 យើង​ខ្ញុំ​ត្រូវ​វិនាស ដោយ‌សារ​កំហឹង​របស់​ទ្រង់ ហើយ​យើង​ខ្ញុំ​ញ័រ‌រន្ធត់ ដោយ‌សារ​ទ្រង់​ខឹង​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 90:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ប្រៀនប្រដៅ​មនុស្ស ដោយ​ការស្ដីប្រដៅ​ចំពោះ​អំពើទុច្ចរិត ហើយ​ព្រះអង្គ​ស៊ីបំផ្លាញ​ដូច​សត្វល្អិត​នូវ​អ្វីដែល​គេ​ពេញចិត្ត​; ប្រាកដមែន មនុស្ស​ទាំងអស់​សុទ្ធតែ​ឥតន័យ​! សេឡា


សូម​បំផ្លាញ​ពួកគេ​ដោយ​សេចក្ដីក្ដៅក្រហាយ សូម​បំផ្លាញ​ទៅ ដើម្បី​កុំឲ្យមាន​ពួកគេ​ទៀត​។ នោះ​ពួកគេ​នឹង​ដឹង​ថា​ព្រះ​ទ្រង់​គ្រប់គ្រង​លើ​យ៉ាកុប​រហូតដល់​ចុងបំផុត​នៃ​ផែនដី​។ សេឡា


ដូច្នេះ ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ថ្ងៃ​របស់ពួកគាត់​អស់ទៅ​ក្នុង​ភាពឥតន័យ ហើយ​ធ្វើឲ្យ​ឆ្នាំ​របស់ពួកគាត់​អស់ទៅ​ក្នុង​ភាពតក់ស្លុត​។


តើ​នរណា​ស្គាល់​អំណាច​នៃ​ព្រះពិរោធ​របស់ព្រះអង្គ​? តើ​នរណា​ស្គាល់​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ ស្របតាម​ការកោតខ្លាច​ដែល​ព្រះអង្គ​សមនឹងទទួល​?


អស់ទាំង​ថ្ងៃ​របស់យើងខ្ញុំ​បាន​កន្លងផុតទៅ​នៅក្រោម​ព្រះពិរោធ​របស់ព្រះអង្គ អាយុជីវិត​របស់យើងខ្ញុំ​ក៏​ត្រូវបាន​បញ្ចប់​ដូចជា​សូរថ្ងូរ​។


តើ​ព្រះ​ទ្រង់​ព្រះពិរោធ​នឹង​នរណា​អស់រយៈពេល​សែសិប​ឆ្នាំ​? មិនមែន​ជា​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្តបាប ដែល​សាកសព​ពួកគេ​បាន​ដួល​នៅ​ទីរហោស្ថាន​ទេ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម