ទ្រង់អើយ ទ្រង់គួរជាទីស្ញែងខ្លាចណាស់! ពេលទ្រង់ខឹង តើនរណាអាច ទ្រាំឈរនៅចំពោះទ្រង់បាន?
ទំនុកតម្កើង 9:3 - អាល់គីតាប ខ្មាំងសត្រូវរបស់ខ្ញុំដកខ្លួនថយ ហើយជំពប់ជើងដួលវិនាស នៅចំពោះទ្រង់ ព្រះគម្ពីរខ្មែរសាកល នៅពេលពួកសត្រូវរបស់ទូលបង្គំថយទៅក្រោយវិញ ពួកគេនឹងជំពប់ ហើយវិនាសនៅចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកខ្មាំងសត្រូវរបស់ទូលបង្គំថយទៅ គេជំពប់ដួល ហើយវិនាសនៅចំពោះព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្មាំងសត្រូវរបស់ទូលបង្គំដកខ្លួនថយ ហើយជំពប់ជើងដួលវិនាស នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាពួកខ្មាំងសត្រូវទូលបង្គំថយចេញទៅ នោះគេស្លុតជង្គង់ដួល ហើយវិនាសបាត់នៅចំពោះទ្រង់ |
ទ្រង់អើយ ទ្រង់គួរជាទីស្ញែងខ្លាចណាស់! ពេលទ្រង់ខឹង តើនរណាអាច ទ្រាំឈរនៅចំពោះទ្រង់បាន?
សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យទៅ នៅពេលទ្រង់គំរាមកំហែងពួកគេ។
អុលឡោះតាអាឡាជាជំរករបស់អ្នក អ្នកបានមកជ្រកកោនក្រោមម្លប់ របស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ខ្ញុំប្រកាសអំពីចិត្ត មេត្តាករុណារបស់ទ្រង់ តាំងពីព្រលឹមមក ហើយប្រកាសអំពីចិត្តស្មោះស្ម័គ្រ របស់ទ្រង់នៅពេលយប់
តាំងពីដើមរៀងមក គេពុំដែលឮពុំដែលឃើញ ម្ចាស់ណាប្រព្រឹត្តបែបនេះ ចំពោះអស់អ្នកដែល ជឿសង្ឃឹមលើទ្រង់ឡើយ គឺមានតែទ្រង់ប៉ុណ្ណោះដែលប្រព្រឹត្តដូច្នេះ។
ពួកគេនឹងទទួលទោស គឺត្រូវវិនាសអន្ដរាយអស់កល្បជានិច្ច។ ពួកគេនៅឆ្ងាយពីអ៊ីសាជាអម្ចាស់ និងឆ្ងាយពីអំណាចប្រកបដោយសិរីរុងរឿងរបស់គាត់។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កមួយធំពណ៌ស ព្រមទាំងឃើញទ្រង់ ដែលនៅលើបល្ល័ង្កនោះផងដែរ។ ផែនដី និងផ្ទៃមេឃ បានរត់ចេញបាត់ពីមុខទ្រង់ទៅ ឥតមានសល់អ្វីឡើយ។