Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 9:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​ដក​ខ្លួន​ថយ ហើយ​ជំពប់​ជើង​ដួល​វិនាស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 នៅពេល​ពួក​សត្រូវ​របស់ទូលបង្គំ​ថយទៅ​ក្រោយ​វិញ ពួកគេ​នឹង​ជំពប់ ហើយ​វិនាស​នៅចំពោះ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 កាល​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ​ថយ​ទៅ គេ​ជំពប់​ដួល ហើយ​វិនាស​នៅ​ចំពោះ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កាល​ណា​ពួក​ខ្មាំង​សត្រូវ​ទូលបង្គំ​ថយ​ចេញ​ទៅ នោះ​គេ​ស្លុត​ជង្គង់​ដួល ហើយ​វិនាស​បាត់​នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ដក​ខ្លួន​ថយ ហើយ​ជំពប់​ជើង​ដួល​វិនាស នៅ​ចំពោះ​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 9:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​អើយ ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់! ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ តើ​នរណា​អាច ទ្រាំ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​បាន?


សូម​ឲ្យ​ខ្មាំង​សត្រូវ​ដែល​បាន​ដុត​បំផ្លាញ និង​កាប់​ឆ្ការ​ចម្ការ​ទំពាំង‌បាយជូរ​នេះ ត្រូវ​វិនាស​សូន្យ​ទៅ នៅ​ពេល​ព្រះអង្គ​គំរាម​កំហែង​ពួក​គេ។


ព្រះ‌អម្ចាស់​ជា​ជម្រក​របស់​អ្នក អ្នក​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់ របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


ទូលបង្គំ​ប្រកាស​អំពី​ព្រះ‌ហឫទ័យ មេត្តា​ករុណា​របស់​ព្រះអង្គ តាំង​ពី​ព្រលឹម​មក ហើយ​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ របស់​ព្រះអង្គ​នៅ​ពេល​យប់


តាំង​ពី​ដើម​រៀង​មក គេ​ពុំ​ដែល​ឮ​ពុំ​ដែល​ឃើញ ព្រះ​ណា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អស់​អ្នក​ដែល ជឿ​សង្ឃឹម​លើ​ព្រះអង្គ​ឡើយ គឺ​មាន​តែ​ព្រះអង្គ​ប៉ុណ្ណោះ​ដែល​ប្រព្រឹត្ត​ដូច្នេះ។


ពួក​គេ​នឹង​ទទួល​ទោស គឺ​ត្រូវ​វិនាស​អន្តរាយ​អស់‌កល្ប​ជានិច្ច។ ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​ឆ្ងាយ​ពី​ឥទ្ធិ‌ឫទ្ធិ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ។


បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម