ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 89:3 - អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ចុះ​ខ​សន្យា​ជា​មួយ​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​យើង​ថា:

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គមានបន្ទូលថា​៖ “យើង​បាន​តាំង​សម្ពន្ធមេត្រី​ជាមួយ​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង យើង​បាន​ស្បថ​នឹង​ដាវីឌ​អ្នកបម្រើ​របស់យើង​ថា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា «យើង​បាន​តាំង​សញ្ញា​ជាមួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ស្បថ​ជាមួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ចុះ​ខ​សន្យា​ជា​មួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ អញ​បាន​តាំង​សញ្ញា​នឹង​អ្នក​ដែល​អញ​បាន​រើស​តាំង អញ​បាន​ស្បថ​នឹង​ដាវីឌ​ជា​អ្នក​បំរើ​អញ​ថា

សូមមើលជំពូក



ទំនុកតម្កើង 89:3
22 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ក៏​ប្រព្រឹត្ត​ចំពោះ​ពូជ‌ពង្ស​របស់​ខ្ញុំ យ៉ាង​នោះ​ដែរ ព្រោះ​ទ្រង់​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ខ្ញុំ ជា​សម្ពន្ធ‌មេត្រី​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ជា​សម្ពន្ធ‌មេត្រី​ដែល​មាន​មាត្រា​ត្រឹម​ត្រូវ មិន​អាច​ប្រែ‌ប្រួល​បាន​ឡើយ។ មាន​តែ​ទ្រង់​ទេ​ដែល​ប្រទាន​ជ័យ‌ជំនះ​មក​ខ្ញុំ ព្រម​ទាំង​ប្រទាន​អ្វីៗ​ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន។


ដូច្នេះ ប្រសិន​បើ​ខ្ញុំ​មិន​ផ្ទេរ​រាជ្យ​នេះ​ទៅ​ឲ្យ​ស្តេច​ទត ស្រប​តាម​បន្ទូល​សន្យា​របស់អុលឡោះ‌តាអាឡា​ទេ សូម​ទ្រង់​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!


គឺ​ទ្រង់​មាន​បន្ទូល​ថា: “តាំង​ពី​ថ្ងៃ​ដែល​យើង​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស‌រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល ដើម្បី​សង់​ដំណាក់​មួយ ជា​កន្លែង​សម្រាប់​សំដែង​នាម​របស់​យើង​ឡើយ។ ប៉ុន្តែ យើង​បាន​ជ្រើស‌រើស​ទត ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​សន្យា​ជា​មួយ ស្តេច​ទត ដោយ​ឥត​ប្រែ‌ប្រួល​ថា: «យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​អ្នក ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។


ទ្រង់​បាន​ជ្រើស​រើស​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ ទ្រង់​បាន​យក​ស្ដេច​ចេញ​ពី​កន្លែង​ឃ្វាល​ចៀម


នៅ​ថ្ងៃ​មួយ អុលឡោះ​មាន​បន្ទូល មក​កាន់​ប្រជា‌រាស្ត្រ​ដ៏​ស្មោះ​ត្រង់​របស់​ទ្រង់ តាម​ការ​និមិត្ត​ឃើញ​មួយ​ថា: «យើង​បាន​ជួយ​គាំ‌ទ្រ​អ្នក​ចំបាំង​មួយ​នាក់​ដ៏​ចំណាន យើង​បាន​លើក​តម្កើង​យុវជន​មួយ​នាក់​ ក្នុង​ចំណោម​ប្រជា‌ជន


យើង​នឹង​សំដែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​គាត់​ជា‌និច្ច ហើយ​យើង​នឹង​រក្សា​សម្ពន្ធ‌មេត្រី ដែល​យើង​ចង ជា​មួយ​គាត់​ដោយ​មិន​ប្រែ‌ប្រួល​ឡើយ​ ។


ទ្រង់​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី ជា​មួយ​អ្នក​បម្រើ​របស់​ទ្រង់ ទ្រង់​បាន​ទំលាក់​មកុដ‌រាជ្យ របស់​ស្តេច​ទៅ​ដី។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អ្នក​នេះ​ហើយ​ជា​អ្នក​បម្រើ ដែល​យើង​គាំទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​រស​របស់​យើង​លើ​គាត់។ គាត់​នឹង​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ស្គាល់​សេចក្តី​សុចរិត។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​មក​ជិត​យើង ចូរ​ត្រង‌ត្រាប់​ស្ដាប់ នោះ​អ្នក​នឹង​មាន​ជីវិត។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ជា​មួយ​អ្នក​ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា‌ករុណា​របស់​យើង ចំពោះ​ទត។


ពួក​គេ​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ ហើយ​គោរព​បម្រើ​ពូជ‌ពង្ស​របស់​ទត ដែល​យើង​នឹង​តែង‌តាំង​ឲ្យ គ្រង​រាជ្យ​លើ​ពួក​គេ។


ប៉ុន្តែ ក្រោយ​មក ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​នាំ​គ្នា​វិល​មក​វិញ ពួក​គេ​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​គេ ព្រម​ទាំង​ស្តេច​ទត​ជា​ស្ដេច​របស់​ពួក​គេ។ នៅ​គ្រា​ចុង​ក្រោយ ពួក​គេ​នឹង​បែរ​ចិត្ត​មក​រកអុលឡោះ‌តាអាឡា​ទាំង​ញាប់‌ញ័រ ហើយ​ស្វែង​រក​ពរ​ពី​ទ្រង់។


ពេល​នោះ មាន​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​ពេញ​ចិត្ដ​នឹង​គាត់​ណាស់!»។


ដោយ​ទត​ជា​ណាពី​មួយ​នាក់​គាត់​ជ្រាប​ថា អុលឡោះ​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​គាត់​ថា នឹង​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​គាត់​មួយ​នាក់ ឡើង​ស្នង​រាជ្យ។


រីឯ​អ៊ីសា​វិញ គាត់​បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ ដោយ​អុលឡោះ​បាន​ស្បថ គឺ​អុលឡោះ​មាន​បន្ទូល​មក​កាន់​អ៊ីសា​ថា«“អ្នក​ជា​អ៊ីមុាំ​អស់‌កល្ប​ត​រៀង​ទៅ”អុលឡោះ‌ជាអម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​ទ្រង់​នឹង​មិន​ប្រែ‌ប្រួល​ឡើយ»។


នៅ​គ្រា​នោះ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ឡើង​ពី​គីល‌កាល់​ទៅ​បូគីម ហើយ​ពោល​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖ «យើង​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​នាំ​ចូល​មក​ក្នុង​ស្រុក​ដែល​យើង​បាន​សន្យា​ជា​មួយ​ពួក​បុព្វ‌បុរស​ថា​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។ យើង​បាន​ប្រាប់​ហើយ​ថា យើង​នឹង​មិន​ផ្តាច់​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​អ្នក​រាល់​គ្នា​ឡើយ។