ទំនុកតម្កើង 89:28 - អាល់គីតាប28 យើងនឹងសំដែងចិត្តមេត្តាករុណាចំពោះគាត់ជានិច្ច ហើយយើងនឹងរក្សាសម្ពន្ធមេត្រី ដែលយើងចង ជាមួយគាត់ដោយមិនប្រែប្រួលឡើយ ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល28 យើងនឹងរក្សាសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់យើងចំពោះគាត់ជារៀងរហូត ហើយសម្ពន្ធមេត្រីរបស់យើងនឹងនៅស្ថិតស្ថេរសម្រាប់គាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 យើងនឹងបម្រុងទុកសេចក្ដីសប្បុរសរបស់យើង សម្រាប់ដាវីឌជានិច្ច ហើយសេចក្ដីសញ្ញារបស់យើង នឹងនៅជាប់ជាមួយគេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 យើងនឹងសម្តែងចិត្តមេត្តាករុណាចំពោះគេជានិច្ច ហើយយើងនឹងរក្សាសម្ពន្ធមេត្រី ដែលយើងចង ជាមួយគេដោយមិនប្រែប្រួលឡើយ ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 អញនឹងបំរុងទុកសេចក្ដីសប្បុរសរបស់អញ សំរាប់ដាវីឌនៅអស់កល្បជានិច្ច ហើយសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ជាមួយ សូមមើលជំពូក |
អុលឡោះក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះទ្រង់បានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលបានឡើយ។ មានតែទ្រង់ទេដែលប្រទានជ័យជំនះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។