ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 88:14 - អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ បង់​ចោល​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​មុខ​នឹង​ខ្ញុំ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ព្រលឹង​របស់ទូលបង្គំ​ចោល ហើយ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ដូច្នេះ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ បោះ‌បង់​ព្រលឹង​ទូល‌បង្គំ​ចោល ហេតុ​អ្វី​បានជាព្រះ‌អង្គ លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ បង់​ចោល​ទូលបង្គំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ‌បង់​ព្រលឹង​នៃ​ទូលបង្គំ​ចោល ម្តេច​ក៏​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូលបង្គំ​ដូច្នេះ

សូមមើលជំពូក



ទំនុកតម្កើង 88:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​មុខ​នឹង​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចាត់​ទុក​ខ្ញុំ ជា​សត្រូវ​នឹង​ទ្រង់​ដូច្នេះ?


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ តើ​ទ្រង់​នៅ​តែ​ភ្លេច​ខ្ញុំ ដល់​ពេល​ណា? តើ​ទ្រង់​នៅ​តែ​មិន​ព្រម​មើល មក​ខ្ញុំ​ដល់​កាល​ណា​ទៀត?


អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​ជា​ម្ចាស់​ការពារ​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ចោល​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?


ហេតុ​អ្វី​បាន​ជា​ទ្រង់​ពួន មិន​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​បំភ្លេច​យើង​ខ្ញុំ ដែល​កំពុង​តែ​វេទនា និង​ត្រូវ​គេ​ជិះ‌ជាន់​ដូច្នេះ?


ក៏​ប៉ុន្តែ ឥឡូវ​នេះ ទ្រង់​បាន​បោះ​បង់​ចោល យើង​ខ្ញុំ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​មុខ ទ្រង់​មិន​ទៅ​ជា​មួយ​កង‌ទ័ព របស់​យើង​ខ្ញុំ​ទៀត​ទេ។


ទ្រង់​មិន​មែន​ជា​ម្ចាស់​ដែល​ពេញ​ចិត្ត នឹង​អំពើ​ទុច្ចរិត​នោះ​ទេ អំពើ​អាក្រក់​ពុំ​អាច​នៅ​ក្បែរ​ទ្រង់​បាន​ឡើយ។


សូម​កុំ​លាក់​មុខ​នឹង​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់​ឡើយ សូម​មេត្តា​ឆ្លើយ​តប​មក​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ខ្ញុំ​កំពុង​តែ​មាន​អាសន្ន!


ប្រមាណ​ជា​ម៉ោង​បី​រសៀល អ៊ីសា​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេឡយ អេឡយ​ឡាម៉ាសា‌បាច់‌ថានី!» ដែល​មាន​ន័យ​ថា «ឱ​អុលឡោះ‌ជាម្ចាស់​នៃ​ខ្ញុំ អុលឡោះ‌ជាម្ចាស់​នៃ​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ខ្ញុំ​ចោល​ដូច្នេះ?»។