ស្តេចមានប្រសាសន៍ថា កុំទុកឲ្យស្តេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្តេចនេះ ពុំអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃរបស់យើងជាដាច់ខាត។
ទំនុកតម្កើង 73:8 - អាល់គីតាប គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់ ព្រមទាំងនិយាយក្ដែងៗ ពីការសង្កត់សង្កិនអ្នកដទៃ។ ព្រះគម្ពីរខ្មែរសាកល ពួកគេសើចចំអក ហើយនិយាយពាក្យសង្កត់សង្កិនដោយគំនិតព្យាបាទ ពួកគេនិយាយចេញពីអំនួត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចំអកឡកឡឺយ ហើយពោលពាក្យអាក្រក់ គេស្រែកគំរាមក្ដែងៗពីការសង្កត់សង្កិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់ ព្រមទាំងនិយាយក្ដែងៗ ពីការសង្កត់សង្កិនអ្នកដទៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចំអកឡកឡឺយ ហើយពោលជាការគំហកកំហែង ដោយចិត្តអាក្រក់ ក៏និយាយដោយពាក្យធំខ្ពស់ |
ស្តេចមានប្រសាសន៍ថា កុំទុកឲ្យស្តេចហេសេគាបោកប្រាស់អ្នករាល់គ្នាឡើយ ដ្បិតស្តេចនេះ ពុំអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃរបស់យើងជាដាច់ខាត។
មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស ពួកគេប្រើកលល្បិចធ្វើឲ្យ មនុស្សទុគ៌តវិនាស។
ពួកគេវិលមកវិញ តែមិនមែនមករកយើងទេ ពួកគេមានចិត្តវៀចវេរដូចផ្លែកណ្ដៀវ។ មេដឹកនាំរបស់គេនឹងដួលស្លាប់ដោយមុខដាវ ព្រោះពាក្យសំដីព្រហើនកោងកាចរបស់ខ្លួន។ ហេតុការណ៍នេះនឹងនាំឲ្យអ្នកស្រុកអេស៊ីប សើចចំអកឡកឡឺយដាក់ពួកគេ»។
ជាពិសេសទ្រង់ដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្ដអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអស់ទាំងអំណាចត្រួតត្រា។ តួនក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកម៉ាឡាអ៊ីកាត់ ដែលប្រកបដោយសិរីរុងរឿងឡើយ។
គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។
ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្ដសោះ គេប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។
នៅក្នុងស្រុកអ៊ីស្រអែលទាំងមូលគ្មានជាងដែកទេ ដ្បិតជនជាតិភីលីស្ទីនបានបញ្ជាថា៖ «មិនត្រូវឲ្យពួកហេប្រឺធ្វើដាវ ឬលំពែងឡើយ»។