ទ្រង់ចេះតែរកមូលហេតុថ្មីៗ មកចោទប្រកាន់ខ្ញុំ ទ្រង់ខឹងនឹងខ្ញុំ កាន់តែខ្លាំងឡើងៗ ទ្រង់ប្រើកងកម្លាំងថ្មីៗវាយលុកខ្ញុំ។
ទំនុកតម្កើង 73:14 - អាល់គីតាប ដ្បិតខ្ញុំកើតទុក្ខលំបាកជារៀងរាល់ថ្ងៃ ខ្ញុំទទួលទារុណកម្មរាល់ព្រឹក។ ព្រះគម្ពីរខ្មែរសាកល ដ្បិតខ្ញុំត្រូវបានវាយវាល់ព្រឹកវាល់ល្ងាច ខ្ញុំត្រូវបានស្ដីប្រដៅរាល់ព្រឹក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទូលបង្គំជួបទុក្ខលំបាករាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់ព្រឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតទូលបង្គំកើតទុក្ខលំបាកជារៀងរាល់ថ្ងៃ ទូលបង្គំទទួលទារុណកម្មរាល់ព្រឹក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច។ |
ទ្រង់ចេះតែរកមូលហេតុថ្មីៗ មកចោទប្រកាន់ខ្ញុំ ទ្រង់ខឹងនឹងខ្ញុំ កាន់តែខ្លាំងឡើងៗ ទ្រង់ប្រើកងកម្លាំងថ្មីៗវាយលុកខ្ញុំ។
តើមានប្រយោជន៍អ្វី បានជាទ្រង់សង្កត់សង្កិនខ្ញុំ ហើយបោះបង់ចោលស្នាដៃរបស់ទ្រង់ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ អុលឡោះតាអាឡាតែងតែរំដោះគេ ឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។
ឱអុលឡោះតាអាឡាអើយ អ្នកណាមានទ្រង់រំលឹកដាស់តឿន ហើយយកហ៊ូកុំមកប្រៀនប្រដៅ អ្នកនោះមានសុភមង្គលហើយ!
ហេតុអ្វីបានជាខ្ញុំចេះតែឈឺចុកចាប់ ជានិច្ចបែបនេះ? ហេតុអ្វីបានជាមុខរបួសខ្ញុំ មិនព្រមជាសះដូច្នេះ? ទ្រង់ពិតជាធ្វើឲ្យខ្ញុំខកចិត្ត ដូចប្រភពទឹកដែលហូរមិនទៀងទាត់ឬ!
ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។
តែបងប្អូនបែរជាភ្លេចបន្ទូលទូន្មានរបស់អុលឡោះមកកាន់បងប្អូនដូចឪពុកទូន្មានកូនដែរ គឺថាៈ «កូនអើយ មិនត្រូវធ្វេសប្រហែសនឹង ការវាយប្រដៅរបស់អុលឡោះជាអម្ចាស់ឡើយ ហើយក៏មិនត្រូវធ្លាក់ទឹកចិត្ដ នៅពេលទ្រង់ស្ដីបន្ទោសដែរ
ហេតុនេះហើយ បានជាបងប្អូនមានចិត្ដរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្ដដោយជួបនឹងទុក្ខលំបាកផ្សេងៗ ក្នុងមួយរយៈពេលខ្លីក៏ដោយ។