Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 73:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដ្បិត​ទូល‌បង្គំជួបទុក្ខ​លំបាក​រាល់​ថ្ងៃ ហើយ​ត្រូវ​វាយ​ផ្ចាល​រាល់​ព្រឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដ្បិត​ខ្ញុំ​ត្រូវបាន​វាយ​វាល់ព្រឹកវាល់ល្ងាច ខ្ញុំ​ត្រូវបាន​ស្ដីប្រដៅ​រាល់ព្រឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដ្បិត​ទូលបង្គំ​កើត​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ ទូលបង្គំ​ទទួល​ទារុណ‌កម្ម​រាល់​ព្រឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដ្បិត​ទូលបង្គំ​ត្រូវ​រង​រំពាត់​ជា​ដរាប​រាល់​ថ្ងៃ ហើយ​ត្រូវ​វាយ‌ផ្ចាល​រាល់​តែ​ព្រឹក​ជានិច្ច។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ដ្បិត​ខ្ញុំ​កើត​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ទទួល​ទារុណ‌កម្ម​រាល់​ព្រឹក។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 73:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ចេះ​តែ​មាន​សាក្សី​ថ្មីៗ​ទាស់​នឹង​ទូល‌បង្គំ ក៏​ចម្រើន​សេចក្ដី​គ្នាន់‌ក្នាញ់​ទាស់​នឹង​ទូល‌បង្គំ ព្រះ‌អង្គ​នាំ​កម្លាំង​ថ្មីៗ​មក​ទាស់​នឹង​ទូល‌បង្គំ​ជានិច្ច។


ដែល​សង្កត់‌សង្កិន​ដូច្នេះ តើ​មាន​ប្រយោជន៍​ដល់​ព្រះ‌អង្គ​ឬ បាន​ជា​ព្រះ‌អង្គ​មើល​ងាយ​ដល់​ស្នាដៃ​របស់​ព្រះ‌អង្គ ហើយ​ប្រោស​ឲ្យ​ពន្លឺ​ព្រះ‌អង្គ មក​បំភ្លឺ​គំនិត​របស់​មនុស្ស​អាក្រក់?


ព្រម​ទាំង​មក​សួរ​គេ​រាល់​តែ​ព្រឹក ហើយ​ល្បង​ល​គេ​រាល់​វេលា​ដូច្នេះ?


មនុស្ស​សុចរិត​រង​ទុក្ខ​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​រំដោះ​គេ​ឲ្យ​រួច ពី​ទុក្ខ​លំបាក​ទាំង​អស់។


៙ ឱ​ព្រះ‌យេហូវ៉ា អើយ មាន​ពរ​ហើយ មនុស្ស​ណា​ដែលព្រះ‌អង្គ​វាយ​ផ្ចាល ហើយ​បង្ហាត់​បង្រៀន​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ


ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ជា‌និច្ច ហើយ​របួស​ទូល‌បង្គំ​មើល​មិន​ព្រម​សះ​សោះ​ដូច្នេះ? កាពិត​ព្រះ​អង្គ​ដូច​ជា​បព្ឆោត​ដល់​ទូល‌បង្គំ គឺ​ដូច​ជា​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់។


ក្នុង​ចំណោម​គ្រួ​សារ​នៅលើ​ផែន‌ដី យើង​បាន​ស្គាល់​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដូច្នេះ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។


តែ​អ្នក​រាល់​គ្នា​បាន​ភ្លេច​ដំបូន្មាន​ដែល​ព្រះ‌អង្គ​បាន​ទូន្មាន​អ្នក​រាល់​គ្នា ទុក​ដូច​ជា​កូន​ថា៖ «កូន​អើយ មិន​ត្រូវ​មើល​ងាយ​ការវាយ​ប្រដៅ​របស់​ព្រះ‌អម្ចាស់​ឡើយ ក៏​មិន​ត្រូវធ្លាក់​ទឹក​ចិត្ត​នៅ​ពេល​ព្រះ‌អង្គ​បន្ទោសកូន​ដែរ។


ដោយ​សារ​សេចក្តី​នេះ អ្នក​រាល់​គ្នា​មាន​អំណរ​យ៉ាង​ខ្លាំង ទោះ​បើ​សព្វ​ថៃ្ង​នេះ​ត្រូវ​រង​ទុក្ខ​លំបាក​ផ្សេងៗ​ជា​យូរ​បន្តិច​ក៏​ដោយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម