ទំនុកតម្កើង 71:11 - អាល់គីតាប គេពោលថា: អុលឡោះ បានបោះបង់ចោលគាត់ហើយ! ចូរដេញតាមគាត់ចាប់យកមក! គ្មាននរណាជួយរំដោះគាត់បានទេ! ព្រះគម្ពីរខ្មែរសាកល ដោយនិយាយថា៖ “ព្រះបានបោះបង់វាចោលហើយ។ ចូរដេញតាម ហើយចាប់វាចុះ ដ្បិតគ្មានអ្នកណារំដោះវាឡើយ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេពោលថា «ព្រះបានបោះបង់ចោលវាហើយ ចូរដេញតាម ហើយចាប់វាមក! ដ្បិតគ្មានអ្នកណាជួយរំដោះវាបានទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពោលថា: ព្រះជាម្ចាស់ បានបោះបង់ចោលគាត់ហើយ! ចូរដេញតាមគាត់ចាប់យកមក! គ្មាននរណាជួយរំដោះគាត់បានទេ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបានបោះបង់ចោលវាហើយ ចូរយើងដេញតាមចាប់វាចុះ ដ្បិតគ្មានអ្នកណានឹងជួយវាសោះ។ |
តាំងពីខ្ញុំនៅក្មេង រហូតមកទល់ពេលខ្ញុំចាស់នេះ ខ្ញុំមិនដែលឃើញអុលឡោះតាអាឡាបោះបង់ចោល មនុស្សសុចរិតឡើយ ហើយក៏មិនដែលឃើញកូនចៅ របស់គេសុំទានដែរ។
ដ្បិតអុលឡោះតាអាឡាពេញចិត្ត នឹងការអ្វីដែលត្រឹមត្រូវ ទ្រង់ថែរក្សា អស់អ្នកដែលជឿលើទ្រង់ជានិច្ច ទ្រង់មិនបោះបង់ពួកគេឡើយ តែទ្រង់កាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់ឲ្យវិនាសសាបសូន្យ។
ខ្មាំងសត្រូវនាំគ្នាជេរប្រមាថខ្ញុំ ធ្វើឲ្យខ្ញុំឈឺចុកចាប់សព្វសព៌ាង្គកាយ គេចេះតែពោលមកខ្ញុំគ្រប់ពេល គ្រប់វេលាថា «តើអុលឡោះជាម្ចាស់របស់ឯងនៅឯណា?»។
អស់អ្នកដែលបំភ្លេចយើងអើយ ចូររិះគិតឲ្យយល់សេចក្ដីនេះទៅ ក្រែងលោយើងបំផ្លាញអ្នករាល់គ្នា ហើយគ្មាននរណាអាចរំដោះ អ្នករាល់គ្នាបានឡើយ។
ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលពួកអ្នកឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង ពួកអ្នកត្រូវតែអោនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានកសាងនេះ ប្រសិនបើពួកអ្នកមិនក្រាបថ្វាយបង្គំទេ យើងនឹងឲ្យគេបោះពួកអ្នកភ្លាម ទៅក្នុងភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ គ្មានព្រះណាអាចជួយពួកអ្នកឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឡើយ!»។
ប្រមាណជាម៉ោងបីរសៀល អ៊ីសាស្រែកអង្វរខ្លាំងៗថា៖ «អេឡយ អេឡយឡាម៉ាសាបាច់ថានី!» ដែលមានន័យថា «ឱអុលឡោះជាម្ចាស់នៃខ្ញុំ អុលឡោះជាម្ចាស់នៃខ្ញុំអើយ ហេតុអ្វីបានជាទ្រង់បោះបង់ខ្ញុំចោលដូច្នេះ?»។
មានគេមកជម្រាបស្តេចសូលថា ទតបានទៅដល់ក្រុងកៃឡា។ ស្តេចសូលក៏និយាយថា៖ «អុលឡោះប្រគល់វាមកក្នុងកណ្តាប់ដៃរបស់យើងហើយ ដ្បិតវាបានឃុំខ្លួនឯង ដោយចូលទៅក្នុងក្រុងដែលមានទ្វារ និងរនុក។