ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 69:36 - អាល់គីតាប

ពូជ‌ពង្ស​អ្នក​បម្រើ​របស់​ទ្រង់ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​នាម​ទ្រង់ នឹង​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពូជពង្ស​របស់​បាវបម្រើ​ព្រះអង្គ​នឹង​ទទួល​វា​ជាមរតក ហើយ​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ​នឹង​រស់នៅ​ក្នុង​នោះ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពូជ‌ពង្ស​របស់​អ្នក​បម្រើ​ព្រះ‌អង្គ នឹង​គ្រប់​គ្រង​ស្រុក​នោះ​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះ‌អង្គ នឹង​រស់​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពូជ‌ពង្ស​អ្នក​បម្រើ​របស់​ព្រះអង្គ នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ព្រះអង្គ នឹង​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពូជ‌ពង្ស​នៃ​ពួក​អ្នក​បំរើ​ទ្រង់ នឹង​គ្រង​បាន​ទុក​ជា​មរដក ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ‌នាម​ទ្រង់ នឹង​បាន​អាស្រ័យ​នៅ​ក្នុង​ស្រុក​នោះ។

សូមមើលជំពូក



ទំនុកតម្កើង 69:36
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត ហើយ​ទ្រង់​នឹង​ថែ‌រក្សា​កូន​ចៅ​របស់​គេ រហូត​ត​ទៅ។


មនុស្ស​សុចរិត​នឹង​ទទួល​ទឹក​ដី​ជា​មត៌ក ហើយ​គេ​នឹង​រស់​នៅ​លើ​ទឹក​ដី​នោះ​រហូត​ត​ទៅ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: «ដោយ​គេ​ស្ថិត​នៅ​ជាប់​នឹង​យើង យើង​នឹង​ជួយ​រំដោះ​គេ យើង​នឹង​ការពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ថា​យើង​ជា​អុលឡោះ‌តាអាឡា!


យើង​បំពេញ​តាម​ពាក្យ​សំដី​អ្នក​បម្រើ​របស់​យើង ហើយ​ធ្វើ​ឲ្យ​គម្រោង‌ការ​របស់​អស់​អ្នក​ដែល យើង​ចាត់​ឲ្យ​មក​នោះ បាន​សម្រេច។ យើង​ថ្លែង​អំពី​ក្រុង​យេរូ‌សាឡឹម​ថា ចូរ​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ក្នុង​ក្រុង​នេះ​វិញ យើង​ថ្លែង​អំពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ថា ចូរ​សង់​ក្រុង​ទាំង​នោះ​ឡើង​វិញ យើង​នឹង​ធ្វើ​ឲ្យ​អ្វីៗ​ដែល​បាក់​បែក មាន​រូប​រាង​ឡើង​វិញ។


ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ស្គាល់​កូន​ចៅ របស់​អ្នក​រាល់​គ្នា ហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បី នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។ អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ពួក​គេ​ជា​ជាតិ​មួយ​ដែលអុលឡោះ‌តាអាឡា បាន​ប្រទាន​ពរ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ​អ្នក​នោះ​នឹង​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ។ អុលឡោះ​ជា​បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​អុលឡោះ​ជា​បិតា និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។


ដ្បិត​អុលឡោះ​មាន​បន្ទូល​សន្យា​នេះ ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បង​ប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង​ត្រាស់​ហៅ»។


យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ទ្រង់ បាន​ទទួល​ផល​ល្អ គឺ​អ្នក​ដែល​ទ្រង់​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ទ្រង់


អ្នក​ណា​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​អុលឡោះ​បាន​ល្បង‌ល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់ ដែល​ទ្រង់​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ​សូម​ស្ដាប់​ខ្ញុំ អុលឡោះ​បាន​ជ្រើស​រើស​អ្នក​ក្រ​ក្នុង​លោក​នេះ ឲ្យ​ទៅ​ជា​អ្នក​មាន​ផ្នែក​ខាង​ជំនឿ និង​ឲ្យ​ទទួល​នគរ​ដែល​ទ្រង់​បាន​សន្យា​ថា ប្រទាន​ឲ្យ​អស់​អ្នក​ស្រឡាញ់​ទ្រង់​ទុក​ជា​មត៌ក។


គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ក្រុង​នោះ​បាន​ឡើយ ហើយ​អ្នក​ប្រព្រឹត្ដ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ឬ​អ្នក​កុហក​ក៏​ពុំ​អាច​ចូល​បាន​ដែរ គឺ​មាន​តែ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​ក្រាំង​នៃ​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ​ទើប​អាច​ចូល​បាន។