ទំនុកតម្កើង 69:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤36 ពូជពង្សនៃពួកអ្នកបំរើទ្រង់ នឹងគ្រងបានទុកជាមរដក ហើយអស់អ្នកដែលស្រឡាញ់ដល់ព្រះនាមទ្រង់ នឹងបានអាស្រ័យនៅក្នុងស្រុកនោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល36 ពូជពង្សរបស់បាវបម្រើព្រះអង្គនឹងទទួលវាជាមរតក ហើយអ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គនឹងរស់នៅក្នុងនោះ៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦36 ពូជពង្សរបស់អ្នកបម្រើព្រះអង្គ នឹងគ្រប់គ្រងស្រុកនោះជាមត៌ក ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមព្រះអង្គ នឹងរស់នៅក្នុងស្រុកនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥36 ពូជពង្សអ្នកបម្រើរបស់ព្រះអង្គ នឹងទទួលទឹកដីជាមត៌ក ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមព្រះអង្គ នឹងតាំងទីលំនៅលើទឹកដីនោះ! សូមមើលជំពូកអាល់គីតាប36 ពូជពង្សអ្នកបម្រើរបស់ទ្រង់ នឹងទទួលទឹកដីជាមត៌ក ហើយអស់អ្នកដែលស្រឡាញ់នាមទ្រង់ នឹងតាំងទីលំនៅលើទឹកដីនោះ! សូមមើលជំពូក |
អញបញ្ជាក់ពាក្យសំដីដែលនិយាយនឹងអ្នកបំរើអញ ហើយសំរេចតាមសេចក្ដីប្រឹក្សារបស់ពួកអ្នក ដែលអញចាត់ប្រើអញនិយាយពីក្រុងយេរូសាឡិមថា ទីក្រុងនោះនឹងមានមនុស្សអាស្រ័យនៅ ហើយនិយាយពីអស់ទាំងទីក្រុងនៃស្រុកយូដាថា ទីក្រុងទាំងនោះនឹងបានសង់ឡើងវិញ អញនឹងលើកអស់ទាំងទីបាក់បែកនោះឡើង