Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 70:1 - អាល់គីតាប

1 ឱ​អុលឡោះ​អើយ សូម​មក​រំដោះ​ខ្ញុំ​ផង! អុលឡោះ‌តាអាឡា​អើយ សូម​មក​សង្គ្រោះ​ខ្ញុំ​ជា​ប្រញាប់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ឱ​ព្រះ​អើយ សូម​រំដោះ​ទូលបង្គំ​ផង​! ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់យាងមក​ជួយ​ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ​អើយ សូម​ប្រញាប់​មក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​យាង​មក​រំដោះ​ទូលបង្គំ​ផង! ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​សង្គ្រោះ​ទូលបង្គំ​ជា​ប្រញាប់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​រួច ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 70:1
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ឆ្លើយ​តប​មក​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ខ្ញុំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ! សូម​កុំ​លាក់​មុខ​នឹង​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។


ឱ​អុលឡោះ‌តាអាឡា​អើយ ទោះ​បី​ទ្រង់​មិន​ពេញ​ចិត្ត នឹង​ខ្ញុំ​ក៏​ដោយ សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ ហើយ​ទោះ​បី​ទ្រង់​ខឹង​នឹង​ខ្ញុំ​ក្តី ក៏​សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ​ដែរ​


សូម​មក​ជិត​ខ្ញុំ ហើយ​លោះ​ជីវិត​ខ្ញុំ សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ របស់​ខ្មាំង​សត្រូវ​ផង!


ឱ​អុលឡោះ​អើយ សូម​កុំ​ទៅ​ណា​ឆ្ងាយ​ពី​ខ្ញុំ​ឡើយ! ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​មក​ជួយ​ខ្ញុំ​ជា​ប្រញាប់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម