អ្នកណាផ្ញើជីវិតលើអុលឡោះតាអាឡា អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។
ទំនុកតម្កើង 62:3 - អាល់គីតាប តើអ្នករាល់គ្នាចោមរោមវាយ ប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា? អ្នករាល់គ្នារកប្រហារជីវិតមនុស្ស ដូចគេចង់រំលំកំពែងទ្រុឌទ្រោម និងផ្ដួលរបងដែលជិតរលំឬ? ព្រះគម្ពីរខ្មែរសាកល តើអ្នកទាំងអស់គ្នាវាយប្រហារទៅលើមនុស្សម្នាក់ ទាំងចង់សម្លាប់គេ ដូចកំពែងដែលទ្រេត ដូចរបងដែលចង់រលំ ដល់ពេលណាទៀត? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នានឹងព្រួតគ្នាវាយផ្ដួលមនុស្សម្នាក់ ទាំងចង់សម្លាប់គេដល់កាលណាទៀត? អ្នកនោះដូចជាកំផែងដែលទ្រេត ដូចជារបងដែលចង់រលំទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នករាល់គ្នាចោមរោមវាយ ប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា? អ្នករាល់គ្នារកប្រហារជីវិតមនុស្ស ដូចគេចង់រំលំកំពែងទ្រុឌទ្រោម និងផ្ដួលរបងដែលជិតរលំឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នករាល់គ្នានឹងសង្ខុញចូលទៅលើមនុស្ស ទាំងចង់សំឡាប់គេដល់កាលណាទៀត ប្រៀបដូចជាកំផែងដែលទ្រេត ដូចជារបងដែលចង់រលំហើយ |
អ្នកណាផ្ញើជីវិតលើអុលឡោះតាអាឡា អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។
ខ្ញុំនឹកដល់អុលឡោះតាអាឡា ដែលស្ថិតនៅខាងមុខខ្ញុំជានិច្ច ដោយទ្រង់នៅខាងស្តាំខ្ញុំ ខ្ញុំនឹងមិនភ័យខ្លាចសោះឡើយ។
ពេលខ្ញុំស្រែករកទ្រង់ ទ្រង់សង្គ្រោះខ្ញុំឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងអុលឡោះតាអាឡា!។
ពួកគេឃុបឃិតគ្នាធ្វើបាបស្តេច តែពួកគេគ្មានកម្លាំងអាចសម្រេច តាមគម្រោងការរបស់ខ្លួនបានឡើយ
អស់អ្នកដែលចង់ប្រហារជីវិតខ្ញុំ នាំគ្នារាយអន្ទាក់ចាំចាប់ខ្ញុំ ពួកគេមួលបង្កាច់ខ្ញុំ ចង់ឲ្យខ្ញុំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងខ្ញុំមួយថ្ងៃវាល់ល្ងាច។
មនុស្សម្នាទាំងឡាយអើយ តើអ្នករាល់គ្នាជាន់ឈ្លីកិត្តិយសខ្ញុំ ដល់កាលណាទៀត? តើអ្នករាល់គ្នាចូលចិត្តចោទប្រកាន់ ដោយឥតបានការ និងនិយាយកុហកមួលបង្កាច់ដល់កាលណាទៀត? - សម្រាក
តើអ្នករាល់គ្នានៅតែកាត់ក្ដីដោយអយុត្តិធម៌ គឺឲ្យមនុស្សអាក្រក់ឈ្នះដូច្នេះ ដល់កាលណាទៀត? - សម្រាក
ម៉ូសា និងហារូនទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយប្រាប់ថា៖ «អុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិហេប្រឺ មានបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «តើអ្នករាល់គ្នានៅតែពុំព្រមស្តាប់បទបញ្ជា និងហ៊ូកុំរបស់យើងដល់កាលណាទៀត?
មនុស្សឆោតអើយ តើអ្នករាល់គ្នាចូលចិត្តនៅឆោតដូច្នេះដល់កាលណាទៀត? អ្នករាល់គ្នានៅតែមើលងាយយើងដល់កាលណាទៀត? តើអ្នករាល់គ្នានៅល្ងង់ ពុំព្រមចង់ចេះដូច្នេះដល់កាលណាទៀត?។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យេរូសាឡឹមអើយ! ចូរជម្រះអំពើអាក្រក់ចេញពីចិត្តរបស់អ្នក ដើម្បីទទួលការសង្គ្រោះ! តើអ្នកទុកឲ្យគំនិតអាស្រូវនេះ នៅក្នុងខ្លួនអ្នកដល់កាលណាទៀត?
យើងបានបណ្ដុះបណ្ដាល និងចំរើនកម្លាំង ឲ្យពួកគេ ប៉ុន្តែ ពួកគេនាំគ្នារិះគិតគម្រោងអាក្រក់ ប្រឆាំងនឹងយើង។
អ៊ីសាមានប្រសាសន៍តបថា៖ «នែ៎ពួកមនុស្សអាក្រក់មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត! ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។
ទតមានប្រសាសន៍ទៀតថា៖ «អុលឡោះតាអាឡានៅអស់កល្បជានិច្ច! ដូច្នេះ មានតែទ្រង់ទេដែលផ្តាច់ជីវិតស្តេច ដោយឲ្យស្តេចស្លាប់មកពីអស់អាយុ ឬស្លាប់នៅសមរភូមិ។