ទំនុកតម្កើង 58:4 - អាល់គីតាប គេមានពិសដូចពស់វែក គេធ្វើថ្លង់ ធ្វើមិនដឹងមិនឮដូចសត្វពស់ ព្រះគម្ពីរខ្មែរសាកល ពិសរបស់ពួកគេដូចពិសរបស់ពស់ ពួកគេខ្ទប់ត្រចៀករបស់ខ្លួនដូចពស់វែកថ្លង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេមានពិស ដូចជាពិសពស់វែក ដូចជាពស់វែកតម្លង់ដែលខ្ទប់ត្រចៀក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេមានពិសដូចពស់វែក គេធ្វើថ្លង់ ធ្វើមិនដឹងមិនឮដូចសត្វពស់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពិសរបស់គេ ដូចជាពិសនៃពស់ ដូចជាពស់វែកដំឡង់ ដែលបិទត្រចៀក |
អុលឡោះតាអាឡាពេញចិត្តនឹងក្លិនដ៏ឈ្ងុយឈ្ងប់ ទ្រង់ក៏នឹកគិតថា៖ «យើងនឹងមិនដាក់បណ្តាសាដី ព្រោះតែមនុស្សលោកទៀតទេ ដ្បិតចិត្តមនុស្សលំអៀងទៅខាងប្រព្រឹត្តអំពើអាក្រក់តាំងពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារអ្វីៗទាំងប៉ុន្មានដែលមានជីវិត ដូចយើងបានធ្វើកន្លងមកហើយនោះទៀតទេ។
អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុត មាត់របស់គេពោរពេញទៅដោយពិស ដូចពស់វែក។ - សម្រាក
សូមជម្រះខ្ញុំ ដោយស្លឹកហ៊ីសុប នោះខ្ញុំនឹងបានបរិសុទ្ធ សូមលាងសំអាតខ្ញុំ នោះខ្ញុំនឹងបានសជាងសំឡីទៅទៀត ។
ប្រសិនបើគ្រូអាលម្ពាយបណ្ដោយឲ្យពស់ចឹក តើការសូត្ររបៀនដាក់ពស់នោះមានប្រយោជន៍អ្វី?។
ក្មេងដែលនៅបៅដោះនឹងលេង ត្រង់មាត់រន្ធពស់វែក ក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។
«យើងនឹងប្រើពស់វែក និងពស់អសិរពិស ឲ្យទៅចឹកអ្នករាល់គ្នា ជាពស់ដែល គ្មានគ្រូអាលម្ពាយណាអាចសណ្ដំបានឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នែ៎ ពួកពស់ពូជពស់វែកអើយ! ធ្វើម្ដេចឲ្យអ្នករាល់គ្នាគេចផុតពីទោសធ្លាក់នរ៉កាបាន?។
កាលយ៉ះយ៉ាឃើញពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ីជាច្រើន មកទទួលពិធីជ្រមុជទឹកពីគាត់ គាត់និយាយទៅគេថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់អ្នករាល់គ្នាឲ្យរត់គេចពីកំហឹងរបស់អុលឡោះ ដែលជិតមកដល់ដូច្នេះ?។
«បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេពោរពេញទៅដោយពិស ដូចពស់វែក»។
ស្រាទំពាំងបាយជូររបស់ពួកគេ ប្រៀបដូចជាពិសរបស់នាគ និងដូចជាពិសដ៏សាហាវរបស់ពស់វែក។
ប៉ុន្ដែ គ្មានជនណាម្នាក់អាចផ្សាំងអណ្ដាតបានឡើយ ព្រោះវាជាគ្រឿងមួយដ៏ចង្រៃដែលចេះតែគន្លាស់ជានិច្ចពោរពេញទៅដោយពិសពុល បណ្ដាលឲ្យស្លាប់ទៀតផង។