ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិច នាំគ្នាពោលពាក្យប្រឆាំងនឹងខ្ញុំ គេនិយាយកុហកទាស់នឹងខ្ញុំ។
ទំនុកតម្កើង 52:2 - អាល់គីតាប រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត ពាក្យសំដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលប្រព្រឹត្តល្បិចកលអើយ អណ្ដាតរបស់អ្នកគិតគូរសេចក្ដីអន្តរាយ ដូចកាំបិតកោរដែលសំលៀង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អណ្ដាតអ្នកបង្កើតជាសេចក្ដីវិនាស អ្នកប្រសប់ខាងបោកបញ្ឆោត ប្រៀបដូចជាកាំបិតកោរយ៉ាងមុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត ពាក្យសម្ដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់ ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត |
ដ្បិតមនុស្សអាក្រក់ និងមនុស្សមានល្បិច នាំគ្នាពោលពាក្យប្រឆាំងនឹងខ្ញុំ គេនិយាយកុហកទាស់នឹងខ្ញុំ។
ឱអុលឡោះតាអាឡាអើយ សូមរំដោះខ្ញុំឲ្យរួចផុតពីមនុស្ស ដែលពោលពាក្យកុហក និងបោកបញ្ឆោត!
មាត់របស់អ្នកតែងស្រដីចេញ នូវពាក្យអាក្រក់អាក្រី ហើយអណ្ដាតអ្នកតែងគ្រលាស់ ចេញនូវពាក្យបោកប្រាស់។
ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ ដែលប្រុងស៊ីសាច់មនុស្ស ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ អណ្ដាតរបស់គេជាដាវដ៏មុត។
មាត់របស់គេពោរពេញទៅដោយ ពាក្យសំដីអាក្រក់ ពាក្យសំដីរបស់គេប្រៀបបាននឹងដាវ គេគិតថា គ្មាននរណាស្ដាប់ឮទេ?
អ្នកដែលនិយាយប៉បាច់ប៉ប៉ោចតែងតែធ្វើឲ្យអ្នកដទៃរបួស ដូចចាក់មួយដាវ រីឯពាក្យសំដីរបស់មនុស្សមានប្រាជ្ញាជាឱសថព្យាបាលមុខរបួស។
ស្លាប់ ឬរស់ ព្រោះតែសំដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសំដីរបស់ខ្លួន។
ជនប្រភេទខ្លះមានធ្មេញមុតដូចដាវ ថ្គាមដូចកាំបិត គេប្រុងតែត្របាក់លេបមនុស្សទុគ៌តឲ្យវិនាសសូន្យពីផែនដី ហើយលុបបំបាត់មនុស្សក្រីក្រឲ្យអស់ពីចំណោមមនុស្សលោក។
ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះអ៊ីមុាំសម្រាប់បង្រៀនហ៊ូកុំ យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្តល់យោបល់ ហើយយើងក៏មិនខ្វះណាពីសម្រាប់ថ្លែងបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
ពួកអ៊ីមុាំ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូល នាំគ្នារកពាក្យចោទប្រកាន់ មួលបង្កាច់អ៊ីសា ដើម្បីកាត់ទោសប្រហារជីវិតគាត់
ប្រាំថ្ងៃក្រោយមកមូស្ទីអាណាណាស និងពួកអះលីជំអះមួយចំនួន បានធ្វើដំណើរមកដល់ មានទាំងមេធាវីម្នាក់ឈ្មោះទើទូលុស មកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសាភិបាល ចោទប្រកាន់លោកប៉ូល។
យើងខ្ញុំយល់ឃើញថាជននេះជាមនុស្សចង្រៃឧត្បាត បង្កឲ្យកើតចលាចលក្នុងចំណោមជនជាតិយូដាទាំងអស់នៅលើពិភពលោកទាំងមូល គាត់ជាមេដឹកនាំពួកខាងគណៈណាសារ៉ែត។
ជនប្រភេទនោះ សុទ្ធតែជាសាវ័កក្លែងក្លាយ អ្នកបន្លំធ្វើការ អ្នកក្លែងខ្លួនធ្វើជាសាវ័ករបស់អាល់ម៉ាហ្សៀស។
យើងបដិសេធមិនប្រព្រឹត្ដការលួចលាក់ណាដែលគួរឲ្យអៀនខ្មាសនោះទេ ហើយយើងក៏មិនបោកបញ្ឆោតគេ ឬក្លែងបន្លំបន្ទូលរបស់អុលឡោះដែរ។ ផ្ទុយទៅវិញ យើងបង្ហាញឲ្យមនុស្សលោកស្គាល់សេចក្ដីពិត ទាំងនាំគេឲ្យទុកចិត្ដលើយើង នៅចំពោះអុលឡោះ។
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលអុលឡោះសង្គ្រោះមនុស្សលោកហើយ ហើយអំណាច និងនគរនៃអុលឡោះជាម្ចាស់របស់យើង ព្រមទាំងអំណាចអាល់ម៉ាហ្សៀសរបស់ទ្រង់ក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខម្ចាស់របស់យើង។
លោកដូអេក ជនជាតិអេដុម ដែលឈរនៅជាមួយអ្នកបម្រើរបស់ស្តេចសូល ជម្រាបស្តេចថា៖ «ខ្ញុំបានឃើញកូនរបស់លោកអ៊ីសាយទៅភូមិណូប ជួបនឹងលោកអហ៊ីម៉ាឡេក ជាកូនរបស់លោកអហ៊ីទូប។