កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ អោនមុខដល់ដី ហើយពោលថា៖ «គឺអុលឡោះតាអាឡាហើយជាម្ចាស់ដ៏ពិតប្រាកដ!»។
ទំនុកតម្កើង 50:7 - អាល់គីតាប «អ្នករាល់គ្នាដែលជាប្រជារាស្ដ្ររបស់យើងអើយ ចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ! អ៊ីស្រអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។ យើងជាអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា។ ព្រះគម្ពីរខ្មែរសាកល “ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់ យើងនឹងនិយាយ! អ៊ីស្រាអែលអើយ យើងនឹងធ្វើបន្ទាល់ទាស់នឹងអ្នក! យើងជាព្រះ គឺជាព្រះរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ «ម្នាលប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ យើងនឹងពោល ឱអ៊ីស្រាអែលអើយ យើងនឹងធ្វើបន្ទាល់ទាស់នឹងអ្នក យើងជាព្រះ គឺជាព្រះរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អ្នករាល់គ្នាដែលជាប្រជារាស្ដ្ររបស់យើងអើយ ចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ! អ៊ីស្រាអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។ យើងជាព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ម្នាលរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងពោល ឱអ៊ីស្រាអែលអើយ អញនឹងធ្វើបន្ទាល់ទាស់នឹងឯង អញជាព្រះ គឺជាព្រះនៃឯងហើយ |
កាលប្រជាជនទាំងមូលឃើញដូច្នេះ ក៏នាំគ្នាក្រាបថ្វាយបង្គំ អោនមុខដល់ដី ហើយពោលថា៖ «គឺអុលឡោះតាអាឡាហើយជាម្ចាស់ដ៏ពិតប្រាកដ!»។
អុលឡោះតាអាឡាព្រមានជនជាតិអ៊ីស្រអែល និងជនជាតិយូដាតាមរយៈណាពី និងអ្នកទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងហ៊ូកុំរបស់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុងនូវហ៊ូកុំ ដែលយើងបានប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកណាពី ជាអ្នកបម្រើរបស់យើង»។
អុលឡោះតាអាឡាជាម្ចាស់របស់ស្តេច បានប្រគល់ស្តេចទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកស៊ីរី។ កងទ័ពស៊ីរីវាយឈ្នះស្តេចអហាស រួចចាប់ប្រជាជនជាច្រើនយកទៅជាឈ្លើយនៅក្រុងដាម៉ាស។ ស្តេចអហាសក៏ត្រូវបរាជ័យយ៉ាងធ្ងន់ ហើយធ្លាក់ក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអ៊ីស្រអែលដែរ
ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាត្រងត្រាប់ស្ដាប់! មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់
ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំលឹកដាស់តឿនអ្នក ឱអ៊ីស្រអែលអើយ ចូរស្ដាប់ពាក្យយើង
កុំឲ្យមានម្ចាស់ណាមួយទៀត នៅក្នុងចំណោមអ្នកឡើយ កុំថ្វាយបង្គំម្ចាស់ដទៃឲ្យសោះ
«យើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
អុលឡោះតាអាឡាមានបន្ទូលថា៖ ចូរមកយើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់ យ៉ាងណាក្ដី ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស។
ហេតុនេះហើយបានជាយើងឡើងក្ដី នឹងអ្នករាល់គ្នា ព្រមទាំងកូនចៅរបស់អ្នករាល់គ្នា។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: នៅថ្ងៃយើងជ្រើសរើសជនជាតិអ៊ីស្រអែល យើងបានលើកដៃសច្ចាចំពោះពូជពង្សរបស់យ៉ាកកូប ព្រមទាំងសំដែងឲ្យពួកគេស្គាល់យើងនៅស្រុកអេស៊ីប។ យើងបានលើកដៃសច្ចាថា “យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា”។
យើងបានប្រាប់ពួកគេថា “ម្នាក់ៗត្រូវបោះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តអ្នករាល់គ្នា។ មិនត្រូវឲ្យខ្លួនទៅជាសៅហ្មង ដោយថ្វាយបង្គំព្រះរបស់ស្រុកអេស៊ីបឡើយ។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា”។
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: “អ្នកទាំងនេះជាប្រជាជនរបស់យើង” ហើយគេនឹងពោលថា: “អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង”»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «យើងនឹងមករកអ្នករាល់គ្នា ដើម្បីវិនិច្ឆ័យទោស។ យើងនឹងប្រញាប់ប្រញាល់ចោទប្រកាន់ ពួកគ្រូធ្មប់ និងពួកក្បត់ចិត្តយើង ពួកស្បថបំពាន ពួកសង្កត់សង្កិនកម្មករ ស្ត្រីមេម៉ាយ និងក្មេងកំព្រា ពួកធ្វើបាបជនបរទេស ហើយមិនគោរពកោតខ្លាចយើង»។